កាលពីពេលថ្មីៗនេះ តាមបណ្តាផលិតកម្មមួយចំនួនបានធ្វើការចេញផ្សាយបទចម្រៀងផ្សេងៗដើម្បីអបអរគាំទ្រដល់ព្រឹត្តិការណ៍ Sea Games នៅកម្ពុជានៅក្នុងឆ្នាំ២០២៣នេះ។ កាលពីថ្ងៃទី២ ខែឧសភាកន្លងទៅនេះ ផលិតកម្មរស្មីហង្សមាសផ្ទាល់ក៏បានទើបតែបញ្ចេញបទចម្រៀងស្នាដៃថ្មីរបស់ខ្លួនសំរាប់ព្រឹត្តិការណ៍ Sea Games នេះផងដែរ ដែលមានចំណងជើងថា«Welcome to Cambodia» ដោយជាការរួមគ្នាបកស្រាយឡើងដោយកំពូលតារាចម្រៀងល្បីៗទាំង១៤រូបនៅក្នុងផលិតកម្ម។ យ៉ាងណាមិញចំណែកឯផលិតកម្ម Galaxy Navatra វិញ នៅក្រោយនេះបន្តិច ក៏ទើបតែបានទំលាក់បទចំរៀងថ្មីសំរាប់អបអរនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមរបស់ខ្លួនផងដែរកាលពីថ្ងៃទី៣ ខែឧសភាកន្លងទៅនេះ ដែលមានចំណងជើងថា«Welcome to Angkor» ជាការបកស្រាយឡើងដោយលោកឧកញ្ញាខេមរៈសិរីមន្ត និងត្រូវបានចេញផ្សាយនៅលើឆាណែលយូធូប Galaxy Navatra KH ផ្ទាល់។ សង្កេតឃើញថាចំណងជើងទាំងពីរបទនេះមានភាពស្រដៀងគ្នា និងកាន់តែដាក់បន្ទុកនៅលើ Galaxy Navatra ដែលបានចេញផ្សាយបទចម្រៀងក្រោយនេះបន្តិច។ ម្យ៉ាងវិញទៀតទស្សនិកជនមួយចំនួនក៏បានចាប់អារម្មណ៍ឃើញថានៅលើរ៉េប Loop ចម្រៀងមួយនេះរបស់លោកខេមរៈសិរីមន្ត ក៏មានប្រើនូវ Loop ស្រដៀងគ្នានឹងបទ«កាលុងឃុង» របស់លោក Mc Sey និង KingChi ផងដែរ។ នៅក្នុងពេលដែលផលិតកម្ម Galaxy Navatra កំពុងក្លាយជាមុខសញ្ញាថ្មីក្នុងការវាយប្រហារនៅមួយរយៈពេលចុងក្រោយនេះ ប៉ុន្តែយើងក៏អាចស្វែងរកនូវភាពស្អាតស្អំខ្លះៗមកបញ្ជាក់រកការពិត ដោយឃើញថាបទចម្រៀង«Welcome to Angkor» របស់លោកត្រូវបានលើកទៅ សម្តែងផ្ទាល់នៅលើឆាក Beyond The Games ឯណោះរយៈពេល៥ថ្ងៃមុន នៃការចេញផ្សាយ MVជាផ្លូវការទៅទៀត។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរ? កាលពីពេលថ្មីៗនេះ ផលិតកម្មរស្មីហង្សមាសបានធ្វើការចេញផ្សាយបទចម្រៀងថ្មីមួយសំរាប់ព្រឹត្តិការណ៍ Seaរៀងថ្ម ថ្ងៃទី២ ខែឧសភាកន្លងទៅនេះ ផលិតកម្មរស្មីហង្សមាសបានចេញផ្សាយបទចម្រៀងរួមគ្នាមួយសំរាប់ព្រឹត្តិការណ៍ Sea Game 2023 ដែលមានចំណងជើងថា«Welcome To Angkor» ជាបទកិច ថ្ងៃទី២ ខែឧសភាកន្លងទៅនេះ នៅក្នុងអំឡុងពេលនៃរដូវកាល SEA GAMES