BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Wednesday Addams បំបែកកំណត់ត្រាខ្សែភាពយន្តរបស់ Netflix

ថ្ងៃព្រហស្បតិ៍, 08 ខែធ្នូ 2022 14:14  BeeTube News

 

2022-12-08 14.09.45

"Wednesday" គឺជាខ្សែភាពយន្តអាមេរិកថ្មីស្រឡាងនៅចុងឆ្នាំ២០២២របស់ Netflix ជាប្រភេទរឿងបែប Comedy Horror លាយឡំនឹង Supernatural បែប Goofy Goofy រៀបរាប់ពីដំណើរជីវិតរបស់ក្រុមគ្រួសារអាដាម ដោយមានស្រាយអាថ៌កំបាំងមួយចំនួននៅក្នុងសាច់រឿងផងដែរ។ ខ្សែភាពយន្តនេះត្រូវបានបានចាក់បញ្ចាំជាលើកដំបូងនៅក្នុង Netflix នៅក្នុងថ្ងៃទី២៣ ខែវិច្ឆិកាកន្លងទៅនេះ ហើយនៅពេលនេះទទួលបានប្រជាប្រិយភាព និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងនៅលើប្រព័ន្ធអ៊ីធឺណែត។ ត្រឹមរយៈពេល១សប្តាហ៍នៃការចេញផ្សាយប៉ុណ្ណោះក៏បានបំបែកកំណត់ត្រាថ្មីជាប់នៅលើ Netflix ទៅហើយ។ នៅខណៈពេលចេញផ្សាយនៅលើ Netflix ភ្លាមត្រឹមរយៈពេល១សប្តាហ៍គត់ខ្សែភាពយន្តមួយនេះដែលសម្តែងឡើងដោយ Jenna Ortega ដោយត្រូវបានស្គាល់ថាជា Wednesday Addams បានធ្វើអោយរឿងនេះផ្ទុះរហូតទទួលបាន៣៤១.២លានម៉ោងទស្សនាដោយនាំមុខខ្សែភាពយន្ត "Stranger Things 4" ទទួលបានកំណត់ត្រាត្រឹម៣៣៥លានទស្សនាប៉ុណ្ណោះនៅក្នុងការចេញផ្សាយនៃសប្តាហ៍ដំបូង។ 

2022-12-08 14.09.56

"Wednesday" ក៏ជាខ្សែភាពយន្តមួយទទួលបានចំណាត់ថ្នាក់លេខ១នៅទូទាំង៨៣ប្រទេសក៏ដូចគ្នាផងដែរនឹងកំណត់ត្រានៃរឿង "Stranger Things 4"។ រាប់ចាប់តាំងពីពេលខ្សែភាពយន្តមួយនេះត្រូវបានចាក់បញ្ចាំងមកវាបានក្លាយជារឿងមួយទទួលបានចំណាប់អារម្មណ៍ខ្ពស់ពីគ្រប់មជ្ឈដ្ឋាន និងបានឡើងលើខ្ពស់ជាងគេបង្អស់នៅលើតារាង Watched List របស់អ្នកទស្សនាដោយសង្កេតឃើញថានាំមុខរឿងមួយចំនួនដូចជា "The Crown", "1899" និង "Dead to Me"។ រឿងមួយនេះផងដែរមានការចូលរួមសម្តែងដោយ Jenna Ortega, Gwendoline Christie, Riki Lindhome, Jamie McShane, Fred Armisen និង Christina Ricci ជាដើម និងដឹកនាំសម្តែងឡើងដោយលោក Tim Burton។ គួរបញ្ជាក់ផងដែរខ្សែភាពយន្ត Wednesday នេះគឺដកស្រង់ចេញពីរឿងរបស់គំនូរជីវចលរបស់លោក Charles Addams និងត្រូវបានបំបែកជា Screenplay សរសេររៀបរាប់ឡើងដោយ Alfred Gough និង Miles Millar ផងដែរ។

2022-12-08 14.09.52

2022-12-08 14.09.59


 

 


ថ្ងៃព្រហស្បតិ៍, 08 ខែធ្នូ 2022 14:14  BeeTube News