BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហេតុអ្វីតួឯកស្រី Wednesday Addams កញ្ញា Jenna Ortega ខុសប្លែកពីតួឯកស្រីដទៃនៃពិភពហូលីវូដ?

ថ្ងៃចន្ទ, 26 ខែធ្នូ 2022 14:09  BeeTube News

2022-12-26 14.04.36

មនុស្សគ្រប់គ្នាបានចាប់អារម្មណ៍Role សម្តែងរបស់តួឯកស្រី Wednesday Addams (វេនស្តេយ អាដាម)មែនទែនកាលពីពេលថ្មីៗនេះ សូម្បីតែ Jennie (ជេននី)នៃក្រុមចម្រៀង Blackpink (ប៊្លែកភីង)ក៏បានជ្រើសរើសរៀបចំខ្លួនជាតួឯក Wednesday Addams ផងដែរនៅក្នុងការប្រគំតន្រ្តីលើឆាកសម្តែងមួយរបស់នាង។ តើ Jenna Ortega (ជេនណា អរតេហ្កា) ដែលជាតារាសម្តែងស្រីនៅពីក្រោយ Role (រ៉ូល)តួអង្គ Wednesday Addams នេះជានរណាអោយពិតប្រាកដ? Jenna កើតនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នៅCoachellaValley (ខូចឆេឡា វ៉ាឡី)នៃរដ្ឋ California(ខាលីហ្វញ៉ា)។ ឪពុករបស់នាងគឺជាជនជាតិម៉ិចស៊ីកូ រីឯម្តាយរបស់នាងគឺជាកូនកាត់ម៉ិចស៊ីកូ និងព័រតូរីកា។ សំរាប់នាងវប្បធម៌គឺមានសារៈសំខាន់ខ្លាំងណាស់ ដោយនាងធ្លាប់បាននិយាយឡើងថា«វាពិតជាសំខាន់ខ្លាំងណាស់ដែលយើងត្រូវប្រកាន់ខ្ជាប់់វប្បធម៌របស់យើង ខណៈពេលដែលមានជាតិសាសន៍ចំរុះជាច្រើននៅអាមេរិក ម្ល៉ោះហើយទោះជាយ៉ាងណាក្តីនៅពេលបញ្ចប់នៅក្នុងមួយថ្ងៃ អ្នកនៅតែជាអ្នក អ្នកត្រូវតែស្មោះត្រង់នឹងខ្លួនឯង និងមិនចាំបាច់ផ្លាស់ប្តូរខ្លួនឯងសំរបនឹងអ្នកដទៃដើម្បីអោយពួកគេមានអារម្មណ៍ល្អនោះទេ»។ 

Jenna ចូលចិត្តការសម្តែងតាំងតែពីអាយុ៦ឆ្នាំមកម្ល៉េះ ម្ល៉ោះហើយនាងតែងតែទទូចសុំម្តាយនាងអោយអនុញ្ញាតិអោយនាងចូលក្នុងការងារសម្តែង។ ប៉ុន្តែម្តាយរបស់នាងដាច់ខាតមិនគាំទ្រនោះឡើយ ថែមទាំងធ្លាប់ប្រគល់សៀវភៅរឿងមួយមកអោយនាងដើម្បីបញ្ឈប់ការរំខានទាររបស់នាង ផ្ទុយមកវិញ Jenna បែរជាយកសៀវភៅនោះមកអាន ហើយសម្តែងឈុតឆាកក្នុងរឿងនោះមួយឈុតទៅវិញ ដែលជាឈុតយំតែម្តង ធ្វើអោយម្តាយរបស់នាងក៏សំរេចចិត្តថតនាងទុក និងបានបង្ហោះឡើងនៅលើហ្វេសប៊ុកជាមួយនឹងខេបសិនថា«My little drama queen»(ម៉ាយ លីធ័ល ឃ្វីន)។ បន្ទាប់មករឿងរ៉ាវនេះក៏បានបណ្តាលអោយមិត្តភក្តិរបស់ម្តាយនាងម្នាក់បានទាក់ទងអ្នកដឹកនាំរឿងម្នាក់មកពិចារណាសមត្ថភាពរបស់ Jenna។ Jenna ក៏បានចាប់ផ្តើមសម្តែងនៅក្នុង Brand (ប្រេន)ពាណិជ្ជកម្មមួយចំនួនដូចជា Colgate(ខលហ្កេត) , Old Navy(អូល ណាវី), និង McDonalds (ម៉េកដូណាល់)។ ​​​នាងបានប្រើរយៈពេល២ឆ្នាំក្នុងការចូល Audition(អូឌីហ្សិន)មុននឹងបានតំណែងតួសម្តែងដំបូងបង្អស់នៅពេលមានអាយុ១០ឆ្នាំនៅក្នុង Episode(អ៊ីភីសូត)មួយនៃ CBS Show Rob(ស៊ីប៊ីអ៊ែស ហ្យូ រ៉ប)។ Jenna បានបន្តថានាងនិងឪពុកម្តាយនាងមានការលះបង់ខ្លាំងណាស់ ព្រោះពួកគេត្រូវធ្វើដំណើររយៈពេល៦ម៉ោងចុះឡើង និង៤ទៅ៥ដងក្នុងមួយសប្តាហ៍ដើម្បីឡើងមកធ្វើ Audition(អូឌីហ្សិន) នេះ។ 

2022-12-26 14.04.40

នាងស្ទើរតែមិនជឿថានាងអាចធ្វើដំណើរមកដល់ពេលនេះ ព្រោះនាងមិនមានខ្សែនៅក្នុងហូលីវូដនោះទេ អ្វីៗត្រឹមជារឿងចៃដន្យប៉ុណ្ណោះ។ នៅវ័យកុមារ Jennaតែងតែយល់ថានាងជាក្មេងខុសប្លែកពីគេឯង នាងចូលចិត្តរបស់ដែលគ្រប់គ្នាគិតថារំខានអារម្មណ៍ដូចជាពេលខ្លះនាងចូលចិត្តវះកាត់សាកសពសត្វតូចៗដែលនាងរកឃើញនៅខាងក្រោយផ្ទះរបស់នាង ហើយក៏ពេលខ្លះទៀតចូលចិត្តមើលរឿងក្តីឃាតកម្មសំលាប់មនុស្សនិងរឿងបិសាចជាដើម។ នាងក៏បានលាតត្រដាងអារម្មណ៍ពិតខ្លះៗទាក់ទងដែលត្រូវធ្លាក់ចូលទៅក្រោមខ្សែភ្នែករបស់មហាជនក្នុងវ័យដែលនៅក្មេងខ្ចី នាងទទួលស្គាល់ថានាងមានសំពាធមួយយ៉ាងខ្លាំង និងបានរុញច្រាននាងអោយឆាប់ធំដឹងក្តីយ៉ាងឆាប់រហ័ស។ នាងបានបញ្ជាក់ថែមទៀតផងដែរថាតាំងតែពីអាយុ៨ឆ្នាំមក មនុស្សជាច្រើនតែងតែហៅនាងថា «Old Woman» (អូល វូមែន)ព្រោះនៅពេលដែលអ្នកធ្វើការ និងចំណាយពេលរាល់ថ្ងៃនៅក្នុងបរិស្ថានដែលពោរពេញទៅដោយមនុស្សពេញវ័យ នោះអ្នកនឹងត្រូវប្រាស្រ័យទាក់ទងនិងធ្វើការជាមួយពួកគេដោយឥរិយាបថមានក្រឹត្យក្រមវិជ្ជាជីវៈជាមិនខាន។ 

នៅឆ្នាំ២០១៦ Jenna មានវ័យ១៤ឆ្នាំ និងបានតំណែងតួសម្តែងនៅក្នុងរឿង Stuck in the Middle(ស្ទាក អ៊ីន ដឺ មីដឺល) របស់ DisneyChannel (ឌីសនីយ ឆាណែល) និងបន្តបន្ទាប់មកក្នុងឆ្នាំ២០១៩នាងបានក្លាយជាតួសម្តែងម្នាក់នៅក្នុងរឿងភាគដ៏ល្បីរបស់ Netflix (ណេតហ្វ្លីក) គឺរឿង You (យូ)ដែលបានដើរតួជា Ellie Alves(អេលលី អាល់វេស) ជាអ្នកជិតខាងរបស់ឃាតករ Joe Goldberg(ចូ ហ្កូលប៊ឺច)។ នៅក្នុងឆ្នាំ២០២១ នាងបានដើរតួនៅក្នុងភាពយន្ត Fallout (ហ្វល អោត)ដែលអំពីក្មេងជំទង់ម្នាក់ឈ្មោះថា Vada Cavell (វ៉ាដា កាវែល)ទទួលរងជំងឺធ្លាក់ទឹកចិត្ត និង PTSD (ភី ធី អេស ឌី)បន្ទាប់ពីឆ្លងកាត់សោកនាដកម្មបាញ់ប្រហារនៅក្នុងសាលារៀន។ នៅក្នុងឆ្នាំ២០២២ នាងបានដើរតួសម្តែងនៅក្នុងរឿងភាគរន្ធត់ៗមួយចំនួនដូចជារឿង Scream 5(ស្គ្រីម ហ្វាយ)ដែលបែបឃាតកម្ម រឿង Studio666(ស្ទូឌីអូ ប្រាំមួយរយហុកសិបប្រាំមួយ)ដែលមានរសជាតិកំប្លែងនិងរន្ធត់ រឿងXដែលមានរសជាតិបែបពញ្ញាក់ៗ រឿងAmericanCarnage(អាមេរិខេន ខាណេច)ដែលប្រភេទដ្រាម៉ានិងរន្ធត់ និងខ្លះក៏បានដាក់រហ័សនាមនាងថា «ScreamQueen»(ដ្រាម៉ាឃ្វីន)ផងដែរ និងជាពិសេសគឺរឿង Wednesday(វេនស្តេយ) នេះជាដើមតែម្តង។ 

2022-12-26 14.04.46

2022-12-26 14.04.50


 

 


ថ្ងៃចន្ទ, 26 ខែធ្នូ 2022 14:09  BeeTube News