1. រឿងនេះជាភាពយន្តឯកសារ ជាលក្ខណៈ Project ដែលផលិតករ Paul បានមកកម្ពុជាជាមួយមិត្តគាត់ ហើយរកឃើញដោយចៃដន្យនៅគ្រឹស្តសករាជ 2018 ។
2. ទីតាំងភូមិសាស្ត្រ និងពិធីមង្គលការដែលអ្នកឃើញគឺកើតឡើងនៅខេត្តព្រៃវែង ដែលអ្នកស្រុកព្រៃវែងល្បីតគ្នាកាលឆ្នាំ ១៩៩៨ ហើយចៃដន្យអីត្រូវបានអ្នកកាន់កាមេរ៉ាថតទុក
3. ផលិតករនិយាយថា មួយរឿងដល់ចប់គឺ កាត់តដោយគាត់ ២នាក់មិត្តគាត់
4. រូបភាពគឺវាខូចខាតច្រើនដោយសារកាសែតដុំមានសភាពចាស់ទ្រុឌទ្រោមបំផុត លើរូបភាពគួរអោយខ្ពើម ខុសប្រក្រតីនៃសភាពអមនុស្ស ក៏ដូចជាហិង្សា ដ៏មហាអាក្រក់អាក្រីដែលអ្វីដែលយើងឃើញលើ Trailer គឺជា 2% នៃសាច់រឿងតែប់ុណ្ណោះ
5. កុនខ្មែរមួយនេះបានដាក់ប្រកួតលើ 168 មហោស្រពទូទាំងពិភពលោក ហើយទទួលបានពានរង្វាន់២ លើឆាកអន្តរជាតិ
6. ពេលនេះមានក្រុមហ៊ុនចែកចាយភាពយន្តធំ២នៅកម្ពុជាកំពុងជជែកគ្នាគោលបំណងចង់នាំយកភាពយន្តឯកសារនេះចាក់ជូនប្រជាជនខ្មែរនៅរោងភាពយន្ត
7. គណកម្មាការមហោស្រពអន្តរជាតិកម្ពុជា ហៅកាត់ថា CIFF ជាមហោស្រពភាពយន្តដ៏ធំជាងគេនិងយូរជាងគេរបស់ខ្មែរ បានកំពុងពិចារណាលើភាពយន្តនេះ លើកតិកា Official Selection សម្រាប់ការចាក់បញ្ចាំងជូនអ្នកស្នេហាភាពយន្តនៅខែមិនា ឆ្នាំ 2022
8. តួនាងរ៉ាបានធ្វើអោយមហាជននៅប៉ែកអឺរ៉ុបជាច្រើនភ្លាត់មាត់ស្រែកពេញរោងភាពយន្តនិងនៅដក់ជាប់ទិដ្ខភាពក្នុងវីដេអូអស់រយៈពេលជាច្រើនសប្តាហ៍និងប្រសិទ្ធិនាមថា The most Haunted Film Ever
9. លោកត្រូវការពេលសម្រេចចិត្តតើគួរលក់អោយស្ថាប័នមួយណា ព្រោះលោកផ្តោតលើការដាក់កុននេះលើមហោស្រពរបស់ខ្មែរច្រើនជាង ហើយបើកុននេះជាប់ Official Selection មហោស្រពអន្តរជាតិកម្ពុជាអន្តរជាតិនឹងក្លាយជាមហោស្រពទី 169 ៕
ដកស្រង់ពី Facebook Page
វិភាគកុន : Academic Film Criticism