BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រវត្តិស្ថាបនិករបស់ WeChat លោក ចាង​ សៅឡុង (Zhang Xiaolong)

ថ្ងៃព្រហស្បតិ៍, 12 ខែឧសភា 2022 10:14  វេទិកាជោគជ័យ

លោក ចាង សៅឡុង (Zhang Xiaolong) ឬឈ្មោះជាភាសាអង់គ្លេសថា​អាលែន ចាង (English Name: Allen Zhang) គឺជាអ្នកបង្កើតកម្មវិធី កុំព្យូទ័រដ៏ល្បីល្បាញម្នាក់ ហើយនិងជាស្ថាបនិករបស់ ហ្វក់ស៍ម៉េល (Foxmail) វីឆាត (Wechat) ព្រមទាំងជាអនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន ថេនសេន​ថ៍ (Tencent Company)។ ទោះបីជាយ៉ាងណាក៏ដោយ ជីវប្រវត្តិរបស់លោក ចាង សៅឡុង មិនសូវបានលាតត្រដាងជាសាធារណៈ ឬឲ្យបានលំអិតនោះទេ ពីព្រោះលោកជាមនុស្សស្ងាត់ស្ងៀមនិងអាថ៍កំបាំងម្នាក់បើទោះបីជាលោកក្លាយជាបុគ្គលល្បីខ្លាំងទាំងនៅក្នុងប្រទេសចិន​ និងនៅលើពិភពលោកក៏ដោយ។ ដូច្នេះនៅក្នុង “ទំព័រនៃជីវិតជោគជ័យ” របស់យើងថ្ងៃនេះនិងនិយាយរៀបរាប់អំពីប្រវត្តិរបស់លោកខ្លះៗដោយផ្អែកទៅលើឯកសារស្រាវជ្រាវនៅតាមបណ្តាញវេបសាយថ៍ Google ។ 

allen-zhang-wechat-founder

ជីវប្រវត្តិសង្ខេប 

លោក ចាង សៅឡុង កើតនៅថ្ងៃទី៣ ខែសីហា​ ឆ្នាំ១៩៦៩ នៅក្នុងស្រុក​ ដុងគូ (Dongkou county) ក្រុង សៅយ៉ាង (Shaoyang city) ខេត្ត ហូ៊ណាន (Hunan province) ប្រទេសចិន​ ហើយសព្វថ្ងៃលោកមានអាយុ ៥៣ឆ្នាំ។ លោកបានបញ្ចប់ការសិក្សាទាំងថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិត ជំនាញខាង ទូរគមនាគមន៍​ (Telecommunications) ពីសាកលវិទ្យាល័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហួចុង (Huazhong University of Science and Technology) ក្នុងឆ្នាំ១៩៩៤។ 

ប្រវត្តិបទពិសោធន៍ការងារ​

  1. ការបង្កើត Foxmail 

ក្នុងឆ្នាំ១៩៩៤ លោក​ចាងសៅឡុងបានចូលធ្វើការនៅគ័ងជូ​ហើយបានចូលរួមក្នុងការអភិវឌ្ឍន៍កម្មវិធី​ Software ។​ ចាប់តាំងពីនោះមក លោកបានបង្កើត ហ្វក់ស៍ម៉េល ដែលជាកម្មវិធី អុីម៉ែលអតិថិជនក្នុងស្រុកដ៏ល្អមួយ។ ក្នុងខែមករា ឆ្នាំ១៩៩៧ ហ្វក់ម៉េល១.០បេតា (FoxMail1.0beta) ត្រូវបានចេញផ្សាយ​និងប្រកាសនៅ វីនសាយត៍​ (Winsite) ហើយលោក ចាង​ សៅឡុង បានក្លាយជាអ្នកបង្កើតកម្មវិធីអុិនធឺណេតជំនាន់ទី១ នៅក្នុងប្រទេសចិន។ Foxmail ត្រូវបានគេស្គាល់ថាជាកម្មវិធី អុីម៉េល ដែលអាចប្រកួតប្រជែងជាមួយ កម្មវិធី Outlook របស់ក្រុមហ៊ុន Microsoft ។ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០០០ លោកចាង សៅឡុង បានលក់ Foxmail ទៅឲ្យក្រុមហ៊ុនប៊ូដា (BodaCompany) សម្រាប់តម្លៃ១៨,១៥៨,៩៨០ដុល្លារ ($18,158,980) ហើយបានក្លាយជាអនុប្រធានរបស់ក្រុមហ៊ុននេះ។ នៅថ្ងៃទី១៦ ខែមីនា​ ឆ្នាំ២០០៥ ក្រុមហ៊ុន Tencent បានទិញកម្មវិធី Foxmail ហើយចាង សៅឡុង បានចូលរួមជាមួយថេនសេនថ៍។ លោកគឺជាអ្នកគ្រប់គ្រងទូទៅនៃនាយកដ្ធាន R& D គ័ងជូរបស់ក្រុមហ៊ុន ថេនសេនថ៍។

ZhangXiaolong-2

 

  1. ការបង្កើត Wechat 

Wechat មុនដំបូងត្រូវបានគេគិតថាជាគំនិតរបស់ លោក ប៉ូនី ម៉ា (Pony Ma) ដែលជាស្ថាបនិករបស់ ក្រុមហ៊ុន Tencent តែតាមការពិតវាគឺជាគំនិត និងចក្ខុវិស័យរបស់លោក ចាង សៅឡុង និងក្រុម R& D របស់លោកនៅទីក្រុង គ័ងជូ។ ត្រឡប់ទៅឆ្នាំ២០១០ លោក ចាង សៅឡុង បានរៀបចំក្រុមតូចដំបូងរបស់លោកដែលមានគ្នា១០នាក់ ហើយសុទ្ធតែជាអ្នកអភិវឌ្ឍន៍កម្មវិធីដើម្បីធ្វើការទៅលើ App ផ្ញើរសារតាមទូរស័ព្ទស្មាតហ្វូន។ ជាការពិតមានមនុស្សតិចណាស់ដែលសង្ឃឹមថា​ វីឆាតនឹងទទួលបានជោគជ័យហើយបន្តមានអ្នកប្រើប្រាស់ជាង៦០លាននាក់ ហើយដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សង្គមចិននាពេលបច្ចុប្បន្ន។ ម្យ៉ាងវិញទៀតនៅពេលចាប់ផ្តើមមុនដំបូង មនុស្សជាច្រើនបានយល់ច្រឡំថា Wechat ជាកម្មវិធីរបស់លោកខាងលិច (Western App) ហើយមិនតែប៉ុណ្ណោះ គេសឹងតែមិនជឿថា Wechat ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនតែមួយ។ បន្ទាប់មកនៅឆ្នាំ២០១១ Wechat បានចាប់ផ្តើមដំណើរការហើយបានក្លាយជាកម្មវិធីផ្ញើសារពហុគោលបំណង (Multi-Purpose Messaging) ជា ​App ប្រព័ន្ធផ្សព្វផ្សាយសង្គម និងជាកម្មវិធីទូទាត់ប្រាក់ចល័តហើយវាបានផ្ទុះនិងចាប់ផ្តើមល្បីល្បាញខ្លាំងនៅឆ្នាំ២០១៨ ក្នុងនាមជាកម្មវិធីទូរស័ព្ទចល័តតែមួយគត់ដ៏ធំបំផុតរបស់ពិភពលោក ដោយមានអ្នកប្រើប្រាស់សកម្មប្រចាំខែជាង១ពាន់លាននាក់។ ភាពជោគជ័យនេះ បានធ្វើឲ្យ Wechat ត្រូវបាន ហ្វប់ (Forbes) ដែលជាទស្សនាវដ្តីជំនួញរបស់អាមេរិក (American Business Magazine) បានចាត់ទុកថាជា កម្មវិធីដ៏មានឥទ្ធិពលបំផុតមួយរបស់ពិភពលោក ហើយនៅក្នុងប្រទេសចិន វាគឺជាកម្មវិធីសម្រាប់អ្វីៗគ្រប់យ៉ាង (China’s App for Everything) ហើយជាកម្មវិធីកំពូល (A Super App) ដោយសារតែមុខងារនិងវេទិការដ៏ធំទូលាយរបស់វា។​ Wechat ផងដែរក៏ជា កម្មវិធីផ្ញើសារដ៏ពេញនិយមបំផុតនៅក្នុងប្រទេសប៊ូតាន (Bhutan) ។ 

VCG11493000983-1240x762

ពានរង្វាន់ដែល លោក ចាង​​ សៅឡុង​ ទទួលបាន

នៅចុងឆ្នាំ២០១២ គាត់ត្រូវបានជ្រើសរើស ដោយទស្សនាវដ្តី Wall Street ជាភាសាចិន ជាអ្នកឈ្នះពានរង្វាន់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា​នៃពានរង្វាន់មនុស្សច្នៃប្រឌិតរបស់ប្រទេសចិនសម្រាប់ឆ្នាំ២០១២ (The Science and Technology Winner of the 2012 China Creative People Award)។ នៅថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០១៥ លោកចាង​សៅឡុងត្រូវបានជ្រើសរើសជាអ្នកឈ្នះនៅក្នុងព្រឹត្តិការណ៍ “មនុស្សអុិនធឺណេតចិនប្រចាំឆ្នាំ២០១៤” (2014 China Internet Person of the Year)។ នៅថ្ងៃទី១១ ខែឧសភា​ ឆ្នាំ២០១៧ លោក ចាង សៅឡុង បានទទួលពានរង្វាន់ “អតីតនិស្សិតឆ្នើមនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហួចុង (Huazhong)” (Outstanding Alumnus of Huazhong University of Science and Technology)។ 

-1x-1

គោលការណ៍ទាំង ៧របស់លោក ចាង សៅឡុង សម្រាប់បុគ្គលិក

ខាងក្រោមនេះ គឺគោលការណ៍ណែនាំទាំង៧ ចំណុចរបស់លោក ចាង សៅឡុង ផ្ញើជូនបុគ្គលិកទាំងអស់៖ 

  1. ចូរធ្វើនូវអ្វីដែលមានតម្លៃសម្រាប់អ្នកប្រើប្រាស់។

  2. ចូរប្រកាន់ឲ្យបានខ្ជាប់នូវតម្លៃរបស់យើងពីព្រោះវា​នឹងត្រូវបានឆ្លុះបញ្ចាំងឲ្យឃើញនៅក្នុងផលិតផល និងសេវាកម្មរបស់យើង។ 

  3. ចូររក្សាក្រុមឲ្យតូច និងឲ្យមានប្រសិទ្ធភាព។ 

  4. ការរៀនសូត្រ និងការធ្វើឱ្យប្រសើរឡើងគឺមានសារៈសំខាន់ជាងបទពិសោធន៍ពីមុន។

  5. ចូរប្រើវិធីគិតជាប្រព័ន្ធ

  6. ចូរកសាងកេរ្តិ៍ឈ្មោះឲ្យល្អ និងទាក់ទាញអ្នកប្រើប្រាស់ឱ្យណែនាំអ្នកប្រើប្រាស់។

  7. ការរំពឹងទុកលើសពីការប្រតិបត្តិ។

បកប្រែដោយ៖ ម៉ៅ គុយដង់​


ថ្ងៃព្រហស្បតិ៍, 12 ខែឧសភា 2022 10:14  វេទិកាជោគជ័យ