ក្រោយពីការប្រកួតគ្នាយ៉ាងស្វិតស្វាញ រវាងកីឡាករ ម៉ានី ប៉ាគីអៅ Manny Pacquiaoនិងកីឡាករ យូឌ័រនីស យ៉ូហ្គាស់ Yordenis Ugas អស់ចំនួន ១២ទឹកកន្លងទៅ យើងឃើញាថា កីឡាករ ប៉ាគីអៅ Manny Pacquiao បានព្យាយាមវាយសម្រុកជាច្រើនទៅលើកីឡាករយូហ្គាស់ តែមើលទៅហាក់បីដូចជាគ្មានប្រសិទ្ធភាពសោះ ខណៈដែលការវាយបករបស់ យ៉ូហ្គាស់ វិញគឺវាយមួយៗតែចំគោលដៅ ហើយធ្ងន់ៗទៀតផង ។
បើយោងតាមប្រសាសន៍របស់ព្រឹទ្ធាចារ្យនិងជំនាញផ្នែកប្រដាល់សញ្ជាតិអាមេរិច បានអោយដឹកថា៖ កីឡាករ ម៉ានី ប៉ាគីអៅ Manny Pacquiao ពិតជាពិបាកណាស់ក្នុងការយកឈ្នះលើ កីឡាករ យូឌ័រនីស យ៉ូហ្គាស់ Yordenis Ugas កត្តាទី១ ប៉ាគីអៅ Pacquiao ចាស់ជាង ទី២ ដៃខ្លីជាង ទី៣ កំពស់ទាបជាង ចំនុច និងកម្លាំងខ្សោយជាងថែមទៀតផង ទាំងនេះហើយ ជាហេតុបណ្ឌាលអោយកីឡាករ ម៉ានី ប៉ាគីអៅ Manny Pacquiao ពិបាកយកឈ្នះ ទៅលើកីឡាករ យូឌ័រនីស យ៉ូហ្គាស់ Yordenis Ugas បាន ខណៈដែលកីឡាករ យូឌ័រនីស យ៉ូហ្គាស់ Yordenis Ugas មានប្រៀបទាំងកម្លាំង ទាំងកាយសប្បទារ និងកណ្តាប់ដៃស្តាំ ដ៏ធ្ងន់ៗ និងវាយចំគោលដៅទៀតផង។
ដូច្នេះក្រោយពីការប្រកួតអស់ចំនួន ១២ទឹក ចៅក្រមទាំង ៣រូប បានមានមតិជាឯកច្ឆន អោយពិន្ទុទៅល់កីឡាករ យូឌ័រនីស យ៉ូហ្គាស់ ឈ្នះពិន្ទុទៅលើ កីឡាករ ម៉ានី ប៉ាគីអៅ Manny Pacquiao ដោយពិន្ទុ (115-113, 116-112, 116-112)។
សូមបញ្ជាក់ថាតាមពិតទៅកីឡាករ ដែលត្រូវប្រដាល់ជាមួយ និងកីឡាករនី ប៉ាគីអៅ Manny Pacquiao នៅថ្ងៃនេះ មិនមែនជាកីឡាករ យូឌ័រនីស យ៉ូហ្គាស់ Yordenis Ugas នេះទេ គឺត្រូវប្រដាល់ជាមួយនិងកីឡាករ អៀរ៉ូល ស្ពែនចេអ័រ Errol Spence Jr ប៉ុន្តែដោយសារតែ កីឡាករ អៀរ៉ូល ស្ពែនចេអ័រ Errol Spence Jr គាត់មានទឹកដកនៅក្នុងភ្នែកទើបគណៈកម្មការ រៀបចំអោយកីឡាករ ម៉ានី ប៉ាគីអៅ Manny Pacquiaoនិងកីឡាករ យូឌ័រនីស យ៉ូហ្គាស់ Yordenis Ugas តែម្តងទៅ។
ប្រវត្តិរូបសង្វេបរបស់ កីឡាករ ម៉ានី ប៉ាគីអៅ Manny Pacquiao
-សញ្ជាតិ ហ្វីលីពីន វ័យ ៤៣ឆ្នាំ កម្ពស់ ១.៦៨ ម៉ែត្រ ប្រកួត ៦៣ ដង ចាញ់ ៨ដង ស្មើ ២ដង និងផ្តួលដៃគូអោយ សន្លប់ ចំនួន ៣៩ដង។ (បួកបញ្ចូលទាំងប្រកួតចាញ់នៅថ្ងៃទី២២ សីហា នេះ)
ប្រវត្តិរូបសង្វេបរបស់កីឡាករ យូឌ័រនីស យ៉ូហ្គាស់ Yordenis Ugas
-សញ្ជាតិ គុយបា វ័យ ៣៥ឆ្នាំ កម្ពស់ ១.៧៥ ម៉ែត្រ ប្រកួត ២៧ ដង ចាញ់ ៤ដង មិនដែលស្មី និងផ្តួលដៃគូអោយ សន្លប់ ចំនួន ១២ដង។(បួកបញ្ចូលទាំងប្រកួតឈ្នះនៅថ្ងៃទី២២ សីហា នេះ)៕
អត្ថបទ និង រូបភាពដោយ កណ្តាប់ដៃដែក