Bangkok-Reuters
អ្នកការទូតជាន់ខ្ពស់អាមេរិកសំរាប់អាស៊ី កាលពីថ្ងៃសុក្របាននិយាយថាទីក្រុងវ៉ាស៊ីនតុនមិនបានសុំឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនជ្រើសរើសរវាងអាមេរិកនិងចិនទេ, ផ្ទុយទៅវិញគឺធ្វើការជំរុញនូវទស្សនៈរួមនៃបទបញ្ជាដែលឈរលើមូលដ្ឋានគ្រប់គ្រង”ដែលប្រទេសធំមិនត្រូវរំលោភលើប្រទេសតូច”។ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកសំរាប់អាស៊ីអគ្នេយ៍និងកិច្ចការប៉ាស៊ីហ្វីក Daniel Kritenbrink និយាយក្នុងប្រទេសថៃខណៈដែលលោកបានចាត់ចែងឲ្យមានរបៀបរៀបរយនៅក្នុងអាស៊ីអគ្នេយ៍ ,បាននិយាយថាលោកពេញចិត្តនឹងផ្តោតទៅលើរបៀបវារៈជាវិជ្ជមានដើម្បីធ្វើឲ្យមានដំណើរការឡើងវិញទំនាក់ទំនងអាស៊ាន។
“ នៅពេលដែលសួរថា តើសហរដ្ឋអាមេរិកនឹងសុំឲ្យប្រទេសទាំងឡាយធ្វើការជ្រើសរើស ,ចម្លើយគឺទេ” Kritenbrinkនិយាយ ។ ” យើងចង់ឲ្យដៃគូរនៅក្នុងតំបន់មានជំរើសដោយខ្លួនឯង ជាពិសេសគឺមានអធិបតេយ្យក្នុងការនិយាយនូវរឿងរ៉ាវទាំងអស់ដែលជាសេចក្តីសំរេចចិត្តរបស់ខ្លួន”។លោកបានពិពណ៌នាសម្ព័ន្ធមិត្តអាស៊ានថាកំពុងតែរួបរួមគ្នានៅពីក្រោយរបៀបរៀបរយនៃទស្សនៈរួម ដែលប្រទេសធំនិងតូចគោរពច្បាប់ដូចគ្នា និងប្រទេសធំមិនប្រើកំលាំងកៀបសង្កត់ប្រទេសតូច ជាកន្លែងដែលប្រទេសទាំងអស់មានទំនាក់ទំនងពាណិជ្ជកម្មដោយសេរីនិងមិនមានការកៀបសង្កត់ដោយប្រើសេដ្ឋកិច្ចជាសម្ពាធ។
ថ្មីៗនេះ Kritenbrink បានទៅធ្វើទស្សនកិច្ចនៅសឹង្ហបុរី ដែលលោកបាននិយាយថា សហរដ្ឋអាមេរិកមានការតាំងចិត្តរឺងដូចថ្ម ដើម្បីជួយតៃវ៉ាន់ប្រឆាំងទៅនឹងការំរាមកំហែងនិងការកៀបសង្កត់របស់ចិន។ លោកបាននិយាយថាលោកបានជជែកជាមួយមេដឹកនាំអាស៊ាន រួមមានថៃអំពីការដាក់សម្ពាធទោលើយោធាមីយ៉ាន់ម៉ា និងបានកោតសសើរអាស៊ានក្នុងការផាត់ចេញមេដឹកនាំយោធា មីង អូងលាំងចេញពីកិច្ចប្រជុំកំពូលអាស៊ានថ្មីៗនេះ។
Kritenbrink ,ដែលពីពេលមុនបានបំរើការជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាមនិងជានាយកជាន់ខ្ពស់សំរាប់កិច្ចការអាស៊ីនៅក្រុមប្រឹក្សារជាតិ ដែលជាខ្សែររយៈចុងក្រោយនៅក្នុងប្រព័ន្ធបុគ្គលិករដ្ឋការអាមេរិក ដែលមកធ្វើទស្សនកិច្ចនៅក្នុងអាស៊ីអគ្នេយ៍។កាលពី៦ខែមុនមានការធ្វើដណើរនៅជុំវិញតំបន់ដោយ អនុប្រធានាធិបតី Harris Kamala , រដ្ឋមន្ត្រីក្រសួងការពារប្រទេស Lloyd Austin ,និង Wendy Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេស។លោកប្រធានាធិបតី Joe- Biden ខ្លួនឯងផ្ទាល់បានចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ានតាមរយៈវីឌីអូ ជាមួយមេដឹកនាំអាស៊ានកាលពីខែមុន។