សួរស្តី ហ្វែនៗទាំងអស់គ្នា! ជួបគ្នាម្តងទៀតហើយជាមួយ Admin សង្ហារ ហើយលើកនេះ Admin លេងកាចម្តងហើយ បើហានតែចូលជិតគឺដឹងតែវាយហើយ ពីព្រោះឥឡូវ Admin ក្លាយជាអ្នកចម្បាំងហើយ។ សូមទោសកុំទាន់ភ័យអី Admin និយាយលេងតាមបទចំរៀងទេ។ ថ្ងៃនេះយើងនឹងធ្វើការ reaction ទៅលើបទ “អ្នកចម្បាំង” ដែលជាបទថ្មីរបស់ ផលិតកម្មរាម (Ream Production) ហើយទើបតែចេញផ្សាយជាផ្លូវការក្តៅៗនៅឡើយកាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២២ នេះឯង។
“អ្នកចម្បាំង” ជាអ្នកប្រយុទ្ធមិនរាថយ មិនខ្លាចឈឺ មិនខ្លាចស្លាប់ ហើយចំណុចសំខាន់មានតែម្យ៉ាងគត់គឺត្រូវតែយកឈ្នះឲ្យបាន ដេញសត្រូវចេញឲ្យអស់ពីទឹកដីរបស់ខ្លួនហើយរក្សាការពារជាតិឲ្យបានតាមរយៈក្បាច់គុណបូរាណខ្មែរគឺល្បុក្កតោ និង ផ្លែដាវ។ ស្តាប់មើលទៅពិតជាព្រឹព្រួច មានថាមពល និងរំភើបខ្លាំងមែនទែន ជាពិសេស ត្រង់ចំណុចថា លើក ហត្ថទាំងពីរផ្តុំលើសិរសារ អរធនាសម្តេចគ្រូ គ្រូអើយមករ៉ា គួចស្មៅជប់ទ័ពការពាររដ្ធា ស្បែកខ្ញុំតាន់ស្វិតព្រឺសព្វកាយា ឆ្អឹងដូចដែកលុត រាប់ម៉ឺនអង្សារ សម្រែកដូចជាសឹង្ហ កម្លាំងលើសដំរីសា ចិត្តធំស្មើមេឃក្តៅដូចព្រះសូរិយា ហា៊នទល់នឹងយក្យ សាកល្បងចេស្តា យើងរួមគ្នា យើងការពារ យើងរក្សា ក្បាច់គុណល្បុក្កតោ។
Admin ពិតជាសរសើរ និងស្រលាញ់ស្នាដៃរបស់អ្នកនិពន្ធ និងអ្នករៀបចំតាក់តែងបទនេះឡើងខ្លាំងមែនទែន ពីព្រោះគ្រាន់តែអត្ថន័យបទចំរៀង ធ្វើឲ្យយើងស្តាប់ឡើងចំហមាត់ ហើយបើនិយាយពី MV និងសាច់ភ្លេងវិញ ក៏មិនធម្មតាហើយក៏មិនចាញ់ បទ “Cambodian Pride” របស់ផលិតកម្ម ហ្គាឡាក់ស៊ី ឡេងណាវ៉ាត្រា ដែរ ពីព្រោះវាចម្រុះ ទាំងចង្វាក់រ៉េប ហ៊ីបហប និងលាយឡំទៅដោយឧបករណ៍ភ្លេងខ្មែរជាច្រើន។ អ្វីដែលកាន់តែពិសេសទៀតនោះ MV មួយបទនេះ គឺសុទ្ធតែកងទ័ព និងដាវលំពែងតែម្តង។ ស្តាប់ចប់ហើយកាណា Admin គិតថារកទៅរៀនក្បាច់ល្បុក្កតោដែរហើយ ដើម្បីអាចការពារ ខ្លួនឯងផង និងប្រទេសជាតិផង ជាពិសេសការពារ ហ្វែនៗទាំងអស់គ្នា។ ដូច្នេះបើអ្នកទាំងអស់គ្នាចង់ស្តាប់បទពេញ អាចចូលទៅស្តាប់នៅក្នុង Channel ផ្លូវការរបស់ផលិតកម្មបាន៕