លោកWarrenBaffett(វ៉ារេន បាហ្វេត)គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានជាងគេបង្អស់ក្នុងតារាងមហាសេដ្ឋីលំដាប់ខ្ពស់របស់ទស្សវដ្តីForbes។ ប្រាក់ចំណូលរបស់គាត់គឺមានដល់ទៅ១០០កោដដុល្លាបើគិតមកដល់ខែមិថុនា ឆ្នាំ២០២២នេះ។ លោកជាអ្នកជំនួញដ៏ជោគជ័យ និងជាជនសប្បុរសដ៏ល្អម្នាក់។លោកក៏ត្រូវបានស្គាល់ជាអ្នកវិនិយោគដ៏ខ្លាំងពូកែម្នាក់ផងដែរ។ មិនគួរអោយភ្ញាក់ផ្អើលទេដែលយុទ្ធសាស្រ្តវិនិយោគរបស់លោកបាហ្វេតឈានទៅដល់កំរិតសមាមាត្រខ្ពស់មួយស្មានមិនដល់ព្រេាះលោកបានអនុវត្តន៍ទស្សនវិជ្ជាក្នុងការវិនិយោគមួយចំនួនដែលបន្តមកត្រូវបានគេយកមកអនុវត្តន៍តាមពាសពេញសកលលោក។ តើលោកបាហ្វេតមានយុទ្ធសាស្រ្តវិនិយោគយ៉ាងដូចម្តេចទៅទើបធ្វើអោយលោកទទួលបានជោគជ័យ?លោកបាហ្វេតកើតនៅទីក្រុងអូម៉ាហាក្នុងឆ្នាំ១៩៣០។ លោកមានចំណាប់អារម្មណ៍លើវិស័យជំនួញ និងវិនិយោក៏ដូចជាទីផ្សារភាគហ៊ុនតាំងពីនៅវ័យក្មេងមកម្ល៉េះ។ លោកចាប់ផ្តើមការសិក្សាដំបូងនៅសាលាWharton(វ៉ាតុន)នៃនៃមហាវិទ្យាល័យPennsylvania(ពេនស៊ីលវ៉ានៀ) រួចគាត់ក៏បានប្តូរទៅរៀននៅមហាវិទ្យាល័យNebraska(ណេប្រាស្កា)វិញ ហើយក៏ទទួលបានបរិញ្ញាបត្រ័ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម។ លោកក៏បានទៅបន្តការសិក្សាអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចនៅសាលា Columbia BusinessSchool។ លោកបានចាប់ផ្តើមអាជីពជាអ្នកលក់វិនិយោគនៅកំឡុងពេលដើមឆ្នាំ១៩៥០ តែបានបង្កើតសមាគមបាហ្វេតនៅក្នុងឆ្នាំ១៩៥៦។ មិនដល់រយៈពេល១០ឆ្នាំនេាះទេ ក្នុងឆ្នាំ១៩៦៥ លោកអាចគ្រប់គ្រង Berkshire Hathaway(បឺកហ្សឺ ហាតវេ)បានយ៉ាងមានប្រសិទ្ធភាព។ នៅក្នុងខែមិថុនា ២០០៦ លោកបានប្រកាសបរិច្ចាកប្រាក់ចំនូលរបស់លោកទាំងអស់ទៅកាន់សប្បុរសធម៌។ទស្សនៈនៃការវិនិយោគរបស់លោកបាហ្វេតគឺបានដើរតាមការបង្រៀនរបស់លោក Benjamin Graham អំពីតំលៃនៃការវិនិយោគ។ ជាទូទៅអ្នកវិនិយោគតែងតែជ្រើសរើសហ៊ុនណាមានតំលៃថោក រឺក៏ជាហ៊ុនណាមានទីផ្សារល្អ។ ប៉ុន្តែសំរាប់លោកបាហ្វេតវិញ លោកយល់ថាបើក្នុងពេលរយៈពេលខ្លីទីផ្សារបីដូចជាម៉ាស៊ីនឆ្នោត តែបើចំពេាះអនាគតវែងឆ្ងាយវាហាក់ដូចជាម៉ាស៊ីនថ្លឹងមួយ។ រាល់ដងលោកតែងតែវិនិច្ឆ័យមើលក្រុមហ៊ុនទាំងមូលនៅពេលលោកចង់ទិញហ៊ុនមួយ ដូចជាលោកត្រូវសង្កេតមើលសក្តានុពលរបស់ក្រុមហ៊ុននៅក្នុងពេលអនាគតវែងឆ្ងាយ លោកមិនគិតមើលទៅលើប្រាក់ចំនេញពីការទិញហ៊ុននីមួយៗនេាះទេ តែភាពជាម្ចាស់កម្មសិទ្ធិនៅលើហ៊ុនរបស់ក្រុមហ៊ុនមួយដែលល្អទើបជារឿងចាំបាច់សំរាប់លោក។ នេះជាវិធីសាស្រ្តទាំង៧ជំហ៊ានដែលលោកបាហ្វេតអនុវត្តន៍ទៅលើការវិនិយោគដោយធ្វើការថ្លឹងថ្លែងរវាងទំនាក់ទំនងនៃកំរិតភាពល្អរបស់ហ៊ុន និងតំលៃរបស់ហ៊ុន។
ទី១ ត្រូវសំលឹងមើលពីប្រវត្តិរូបរបស់ក្រុមហ៊ុន៖អ្នកវិនិយោគគួរតែសំលឹងមើល Return on Equity (ROE) របស់ក្រុមហ៊ុននេាះដែលអាចវាស់ស្ទង់ប្រសិទ្ធភាពល្អអ្នកវិនិយោគមុនៗអាចវិនិយោគបាន
គ និងត្រូវធ្វើការប្រៀបធៀបទៅនឹងឆ្នាំចាស់ៗ ក៏ដូចជាក្រុមហ៊ុនផ្សេងទៀតនៅក្នុងវិស័យដូចគ្នា។
ទី២ បំណល់របស់ក្រុមហ៊ុននេាះ៖លោកបាហ្វេតតែងតែសំលឹងមើលបំណល់តិចរបស់ក្រុមហ៊ុននេាះ ទើបក្រុមហ៊ុនមានលទ្ធភាពសងគ្រប់គ្រាន់ ដោយប្រាក់របស់អ្នកវិនិយោគគឺសក្តិសមដើម្បីបង្កើនប្រាក់ចំនូលក្រុមហ៊ុនជាជាងសំរាប់អោយក្រុមហ៊ុនខ្ចី។
ទី៣ ប្រាក់ចំនេញរបស់ក្រុមហ៊ុន៖គួរណាតែសំលឹងមើល៥ឆ្នាំមុនពីប្រាក់កំរ៉ៃក្រុមហ៊ុនរកបាន បើជាប្រាក់ចំនូលមានកំរិតខ្ពស់មានន័យថាក្រុមហ៊ុនដឹកនាំបានល្អ តែបើប្រាក់ចំនូលកើនឡើងប្រាក់ចំនេញជាប្រចាំមានន័យថាក្រុមហ៊ុនមានការគ្រប់គ្រងបានល្អ និងចេះគ្រប់គ្រងការចំណាយ។
ទី៤តើក្រុមហ៊ុននេាះបង្ហាញខ្លួនជាសាធារណៈរឺទេ៖បើសិនជាក្រុមហ៊ុននេាះអាចឈរជើងអស់រយៈពេលជាយូរបង្ហាញបានថាក្រុមហ៊ុនមានលទ្ធភាពបង្កើនតំលៃភាគហ៊ុនសំរាប់ម្ចាស់ភាគហ៊ុន។
ទី៥ការពិនិត្យមើលលើទំនិញរបស់ក្រុមហ៊ុន៖បើក្រុមហ៊ុននេាះផ្តល់ជូនទំនិញមិនខុសពីក្រុមហ៊ុនផ្សេងទៀតលូតលាស់លើវិស័យតែមួយ រឺត្រូវពឹងផ្អែកទាំងស្រុងលើថាមពលប្រឹងឥន្ធនៈ រឺឧស្មន័ ក៏ត្រូវគិតពិចារណាមើលការវិនិយោគផងដែរ។
ទី៦តើហ៊ុននេាះតំលៃថោករឺទេ?៖ត្រូវសំលឹងមើលការវាស់ស្ទង់តំលៃមួយរបស់ហ៊ុននៃក្រុមហ៊ុននេាះដោយវិភាគមើលទៅលើការរកចំនូល ប្រាក់ចំនូល រឺទ្រព្យសកម្ម។ នៅពេលកំនត់បានហើយ យើងត្រូវយកមកប្រៀបធៀបតំលៃសរុបលើទីផ្សារបច្ចុប្បន្នរបស់ហ៊ុនមួយនេាះ។