BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មេដឹកនាំរដ្ឋប្រហារសន្យាប្រគល់អំណាច ហើយប្រធាន Wagner បានមកដល់អាហ្រ្វិច និងវិបត្តិរុស្ស៊ីនាំផលប្រយោជន៍ UAE

ថ្ងៃពុធ, 23 ខែសីហា 2023 14:20  BeeTube News

photo_2023-08-23_14-20-16
 

1. មេដឹកនាំរដ្ឋប្រហារនីហ្សេសន្យាប្រគល់អំណាចក្នុងរយៈពេលបីឆ្នាំ

យោងតាមសារព័ត៌មាន BBC ចុះផ្សាយថ្ងៃទី២១ ខែសីហាបានអោយដឹងថា មេដឹកនាំរដ្ឋប្រហាររបស់នីហ្សេបានសន្យាថានឹងប្រគល់ប្រទេសអាហ្រ្វិកខាងលិចមកគ្រប់គ្រងដោយជនស៊ីវិលក្នុងរយៈពេលបីឆ្នាំនៅក្នុងកិច្ចប្រជំុជាលើកដំបូងរវាងមេដឹកនាំរដ្ឋប្រហារ និងក្រុម Ecowas កាលពីថ្ងៃសៅរ៍។ ឧត្តមសេនីយលោក Abdourahamane Tchiani បានធ្វើសេចក្តីប្រកាសបន្ទាប់ពីបានជួបអ្នកសម្របសម្រួលមកពីប្លុកតំបន់អាហ្វ្រិកខាងលិច Ecowas ក្នុងរដ្ឋធានី Niamey ។ ប្រមុខរបបយោធាបាននិយាយថានីហ្សេមិនចង់បានសង្រ្គាមទេ ប៉ុន្តែនឹងការពារខ្លួនប្រឆាំងនឹងការជ្រៀតជ្រែកយោធាពីបរទេសណាមួយ។ ឧត្តមសេនីយលោក Tchiani ក៏បានរំលឹកឡើងវិញនូវការរិះគន់ចំពោះអ្វីដែលលោកហៅថាជាការដាក់ទណ្ឌកម្ម "ខុសច្បាប់ និងអមនុស្សធម៌" ដែលដាក់ដោយ Ecowas មកលើប្រទេសរបស់លោក។ Ecowas បានច្រានចោលរយៈពេលបីឆ្នាំនៃការគ្រប់គ្រងបន្ទាប់ពីកិច្ចពិភាក្សាកាលពីថ្ងៃអាទិត្យ និងស្នើរអោយពួកអោយគេប្រញាប់ប្រគល់អំណាចមកវិញកាន់តែលឿនកាន់តែល្អ។ ឧត្តមសេនីយលោក Tchiani មិនបានផ្តល់ព័ត៌មានលម្អិតអំពីការប្រគល់អំណាចនោះទេ ប៉ុន្តែបាននិយាយថា គោលការណ៍នៃអន្តរកាលនឹងត្រូវសម្រេចក្នុងរយៈពេល 30 ថ្ងៃនៅក្នុង "កិច្ចសន្ទនា" ដែលរៀបចំដោយមេដឹកនាំរដ្ឋប្រហារ។

c-123
b-129
a-214
 

2. មេដឹកនាំ Wagner បានមកដល់អាហ្រ្វិច

យោងតាមសារព័ត៌មាន Azerbaycan ចុះផ្សាយថ្ងៃទី២១ ខែសីហាបានអោយដឹងថា ប្រធានក្រុម Wagner លោក Evgeny Prigozhin បាននិយាយនៅក្នុងវីដេអូថ្មីមួយថា ក្រុមហ៊ុនយោធាឯកជន Wagner កំពុងបន្តជ្រើសរើស និងកំពុងខិតខំប្រឹងប្រែង"ដើម្បីធ្វើឱ្យប្រទេសរុស្ស៊ីកាន់តែអស្ចារ្យ"។ លោក​បាន​បន្ថែម​ថា Wagner ក៏​កំពុង​ស្វែង​រក​ការជ្រោមជ្រែង​ជួយ​អាហ្រ្វិក​ឲ្យ​មាន​សេរីភាព​កាន់​តែ​ខ្លាំង។ វីដេអូ​ខ្លី​នេះ​បាន​ផុស​ឡើង​តាម​អ៊ីនធឺណិត​កាល​ពី​ថ្ងៃ​ចន្ទហើយ​ទំនង​ជា​ត្រូវ​បាន​ថត​នៅ​ទ្វីប​អាហ្វ្រិក ខណៈពេលដែលលោកកំពុងឈរក្នុងទេសភាពវាលស្មៅ Savannah ដោយមានបុរសប្រដាប់អាវុធ និងឡានកាំភ្លើងជាច្រើននៅខាងក្រោយ។ លោកបាននិយាយឡើងថា“ក្រុម Wagner កំពុងធ្វើសកម្មភាពឈ្លបយកការណ៍ និងស្រាវជ្រាវ។ ធ្វើឲ្យរុស្ស៊ីកាន់តែអស្ចារ្យលើគ្រប់ទ្វីប! ហើយអាហ្រ្វិកកាន់តែមានសេរីភាព។ លោក Prigozhin បានបន្ថែមថា ក្រុមនេះបាននិងកំពុងតាមប្រមាញ់ “ISIS, Al-Qaeda និងក្រុមចោរប្លន់ដទៃទៀត”។

f-117
e-122
d-129
 

3. វិបត្តិសេដ្ឋកិច្ចរុស្ស៊ីនាំអោយមានការរីកចំរើននៅអារ៉ាប៊ីសាអូឌីត

យោងតាមសារព័ត៌មាន Business Insider ចុះផ្សាយថ្ងៃទី២១ ខែសីហាបានអោយដឹងថា ស្ថានភាពសេដ្ឋកិច្ចដ៏លំបាករបស់រុស្ស៊ី បានបណ្តាលឱ្យមានទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងប្រជាជាតិនេះ និងអារ៉ាប់រួម ដែលកំពុងមើលឃើញថាសាច់ប្រាក់ពីប្រទេសដែលកំពុងមានសង្រ្គាមនេះបានជន់លិចចូលទៅក្នុងទីផ្សារ និងសេដ្ឋកិច្ចរបស់ប្រទេសអារ៉ាប់រួម។ នោះជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការរឹតបន្តឹងពាណិជ្ជកម្មយ៉ាងខ្លាំងលើសេដ្ឋកិច្ចរបស់រុស្ស៊ី ដោយកាត់ពួកគេចេញពីទុនបម្រុងបរទេសរាប់ពាន់លានដុល្លា និងបណ្តាលអោយពាណិជ្ជកម្មថាមពលរបស់ពួកគេធ្លាក់ចុះ។ ប៉ុន្តែ​រុស្ស៊ី​នៅតែ​លក់​ប្រេង​បានច្រើន​ដោយ​ផ្តល់​ការបញ្ចុះតម្លៃ​យ៉ាងច្រើន​ដល់​ប្រទេស​ជា​មិត្ត​ដែល​កំពុង​ទិញ​ប្រេងឆៅ​រុស្ស៊ីក្នុងតំលៃ​ថោក។ សញ្ញាសម្គាល់នេះបាននាំឱ្យពាណិជ្ជករ UAE ចាប់យកឳកាសនេះទិញប្រេង និងមាសរបស់រុស្ស៊ីដែលមានការបញ្ចុះតម្លៃច្រើនជាងពេលមុនៗ ហើយបាននាំទ្រព្យសម្បត្តិដ៏ច្រើនធ្លាក់ចូលមកដល់ប្រជាជាតិមជ្ឈិមបូព៌ា​​​។ ម្យ៉ាងទៀត UAE ក៏ទទួលបានលំហូរជនអន្តោប្រវេសន៍ពីរុស្ស៊ីដែលនាំយកទ្រព្យសម្បត្តិជាច្រើនដល់ UAE ផងដែរ។ 

i-112
h-114
g-116
 


ថ្ងៃពុធ, 23 ខែសីហា 2023 14:20  BeeTube News