ប្រធានក្រុម Wagner របស់រុស្ស៊ីបានលាតត្រដាងអំពីមូលហេតុដែលធ្វើអោយរូបលោកត្រូវការអោយកំលាំងរបស់លោកដណ្តើមយកទីក្រុង Bakhmut។លោក Yevgeny Prigozhin និយាយឡើងថាទីក្រុងអ៊ុយក្រែននៅភាគខាងកើតមាននូវទីក្រុងក្រោមដីដែលអាចផ្ទុកនូវកងទ័ព និងរថក្រោះបាន។ លោកបាននិយាយឡើងថា«The Cherry on the cake» គឺជាប្រព័ន្ធរ៉ែនៃទីក្រុង Soledar និងBakhmut ដែលជាបណ្តាញនៃទីក្រុងក្រោមដី។ វាមិនត្រូវតែអាចរក្សាបាននូវក្រុមមនុស្សជាច្រើននាក់នៅជំរៅពី១០០ ទៅ៨០ ម៉ែត្រនោះទេ ប៉ុន្តែរថក្រោះនិងយាន្តចម្បាំងរបស់ទ័ពថ្មើរជើងក៏អាចធ្វើដំណើរចូលបានដែរ។ ភាពជោគជ័យរបស់ក្រុម Wagner នៅទីក្រុង Bakhmut ត្រូវបានប៉ាន់ស្មានថានឹងអាចលើកកម្ពស់យោធាក្រុមនេះ និងប្រូហ្វាល់នៃឆាកនយោបាយបានយ៉ាងខ្លាំង។
ដោយមានពិភពលោកកំពុងឈរមើល ក្រុម Wagner ដែលកំពុងដឹកនាំបេសកកម្មដើម្បីទន្ទ្រានយកទីក្រុង Bakhmut អាចនឹងធ្វើអោយបង្កើនតំរូវការរបស់សកលលោកក្នុងការចង់បានសេវារបស់ពួកគេ។ លោក Prigozhin ប្រហែលជាចង់ឃើញក្រុងនយោបាយរបស់លោកនៅក្នុងទីក្រុង Moscow មានការកើនឡើង ប្រសិនបើទីក្រុង Bakhmut ធ្លាក់ចូលក្រោមការគ្រប់គ្រងរបស់រុស្ស៊ី និងទទួលស្គាល់ការងាររបស់ក្រុម Wagner នៅក្នុងការប្រយុទ្ធនេះ។ លោកបាននិយាយថាគំនរអាវុធជាច្រើនត្រូវបានរក្សាទុកនៅទីក្រុងខាងក្រោមដីនោះតាំងពីសង្គ្រាមលោកលើកទី១មកម្ល៉េះ។ ការលើកឡើងរបស់លោកគឺជាឯកសារយោងសំរាប់ទៅកាន់តំបន់រ៉ែ និងអំបិលជាច្រើននៅទីនោះ ដែលមានផ្លូវរូងក្រោមដីក្នុងចម្ងាយលើសពី១០០ម៉ាយទៅទៀត។ ទីលំហនៅក្នុងអណ្តូងរ៉ែក្រោមដីក៏ធ្លាប់មានការប្រកួតបាល់ទាត់ និងការប្រគំតន្រ្តីនៅទីនោះពីមុនសង្គ្រាមផងដែរ។ រដ្ឋមន្រ្តីនៅសេតវិមាន White House បាននិយាយឡើងថាសហរដ្ឋអាមេរិចបានជឿជាក់ថាលោក Prigozhin ចង់គ្រប់គ្រងនូវរ៉ែអំបិល និងរ៉ែGypsum នៅទីនោះសំរាប់គោលដៅពាណិជ្ជកម្មណាមួយ។ លោក Prigozhin បានដកស្រង់អត្ថប្រយោជន៍ពីការទទួលបានទីក្រុងBakhmutនោះដោយហៅវាថា«ជាមជ្ឈមណ្ឌលគ្រប់គ្រងមធ្យោបាយដឹកជញ្ជូន និងគ្រឿងសព្វាវុធបានយ៉ាងប្រសើរ»។
ទៅក្រុង Bakhmut ដែលរុស្ស៊ីហៅថា «Artyomovsk» គឺជាចំនុចផ្តោតមុតស្រួចនៃឆាកប្រយុទ្ធដ៏ខ្លាំងក្លាបំផុតនៅក្នុងប្រទេសអ៊ុយក្រែននាពេលនេះ។ រដ្ឋមន្រ្តីនៃក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថាទីក្រុង Soledar ដែលនៅជិតទីក្រុង Bakhmut និងមានអណ្តូងរ៉ែអំបិលផងនោះ គឺកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុង Kyiv នៅឡើយ។ នៅខណៈនោះផងដែរ លោក Prigozhin បានចោទប្រកាន់ថាយោធារបស់រុស្ស៊ីអាចនឹងចេញមកតាមចាប់លោកផងក៏ថាបាន។ លោកបកស្រាយឡើងថាដោយសារតែជំនួញទ័ពឯកជនរបស់លោកគឺនាំមុខទាហានរបស់រុស្ស៊ីទៅហើយនៅលើសមរភូមិ។ លោក Prigozhin ក៏បាននិយាយបន្ថែមទៀតថាបក្សប្រឆាំងប្រហែលជាកំពុងយករូបលោកជាគោលដៅសងសឹកដោយរូបលោកបានធ្វើការរិះគន់ទៅលើឥទ្ធិពលអវិជ្ជមានរបស់ពួកគេមកលើអនាគតរបស់រុស្ស៊ី។ លោកបាននិយាយថារាល់ការអះអាងអវិជ្ជមានអំពីលោកគឺត្រូវបានបញ្ជាអោយបង្ហោះឡើងនៅលើឆាណែលតេឡេក្រាមរបស់រុស្ស៊ី។ ដូចនេះលោកនិយាយថាវាប្រហែលមិនមែនជា CIA រឺSBU ទេដែលជាប់ពាក់ព័ន្ធនឹងវា។
ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីបានរាយការណ៍មកថាលោក Prigozhin ក៏អាចបានបង្កើតសត្រូវមួយចំនួននៅក្នុងរង្វង់ក្រុមរបស់លោកពូទីនផងដែរ។ នៅលើឆាណែលតេលេក្រាមមួយបានធ្វើសេចក្តីរាយការណ៍ថាក្រុមនៅក្នុងរង្វង់របស់លោកពូទីនកំពុងស្អប់ខ្ពើមការប្រើពាក្យសំដីរបស់លោកនៅក្នុងការប្រាស្រ័យទាក់ទង។ ដោយនៅលើឆាណែលមួយនោះបានរាយការណ៍ថាលោក Prigozhin នៅខណៈពេលដែលជូនពរលោកពូទីនរីករាយឆ្នាំថ្មីនៅក្នុងថ្ងៃឈប់សំរាកមួយ ត្រូវបានលឺមកថានិយាយនៅក្នុងសំលេងមួយលេបខាយ។ លោកពូទីនមិនបានបិទការទាក់ទងទេ ប៉ុន្តែលោកបានឆ្លើយតបដោយការអរគុណ និងបញ្ចប់ការសន្ទនា។ សម្ព័ន្ធមិត្តនៅក្នុងក្រុមរបស់លោកពូទីនតែងតែធ្លាប់មានបញ្ហាចម្រូងចម្រាស់ជាមួយនឹងរដ្ឋមន្រ្តីរុស្ស៊ីមួយចំនួនរួចមកហើយ និងក្រសួងការពារជាតិរបស់រុស្ស៊ីជាដើម។ ជាមួយនឹងលោក Chechen Strongman Kadyrov ផងដែរ លោក Prigozhin បានចោទប្រកាន់យោធារុស្ស៊ីថាកំសាកដែលបានដកថយចេញពីប្រទេសអ៊ុយក្រែន។