BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិនជួយសំរបសំរួលអ៊ីស្រាអែល និងប៉ាឡេស្ទីន, រដ្ឋមន្រ្តីការពារជាតិចិនជួបពូទីន, Wagner ពាក់ព័ន្ធនៅស៊ូដង់, តៃវ៉ាន់ទិញមីស៊ីល

ថ្ងៃពុធ, 19 ខែមេសា 2023 14:16  BeeTube News

as-8
 

1. រដ្ឋមន្ត្រី​ការបរទេស​ចិន​ត្រៀម​ខ្លួន​​ក្នុង​ការ​ចរចា​សន្តិភាព​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន

យោងតាមសារព័ត៌មាន The Guardian ចុះផ្សាយថ្ងៃទី១៨ ខែមេសាបានអោយដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសចិនបានប្រាប់សមភាគីអ៊ីស្រាអែល និងប៉ាឡេស្ទីនថាប្រទេសរបស់លោកត្រៀមខ្លួនជាស្រេចដើម្បីជួយសម្រួលដល់កិច្ចចរចាសន្តិភាព។ ការហៅទូរស័ព្ទដាច់ដោយឡែករវាងរដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang និងមន្ត្រីការទូតកំពូលរបស់អ៊ីស្រាអែល និងប៉ាឡេស្ទីន បានធ្វើឡើងនៅខណៈពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងសំរេចបោះជំហានបន្ទាប់កំណត់ទីតាំងខ្លួនធ្វើជាអ្នកសម្រុះសម្រួលក្នុងតំបន់។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ថា លោក Qin បានលើកទឹកចិត្តអំពី "ជំហានដើម្បីបន្តកិច្ចចរចាសន្តិភាព" ដោយបានលើកឡើងថា "ប្រទេសចិនត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ភាពងាយស្រួលសម្រាប់សំរួលដល់បញ្ហានេះ" នៅក្នុងការហៅទូរស័ព្ទកាលពីថ្ងៃចន្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Eli Cohen ។​ នៅក្នុងការសន្ទនារបស់លោកជាមួយរដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនលោក Riyad Al-Maliki លោក Qin ត្រូវបានរាយការណ៍ថា បាននិយាយឡើងថាទីក្រុងប៉េកាំងសូមគាំទ្រលើការបន្តកិច្ចចរចារបស់ពួកគេឡើងវិញដោយកាន់តែឆាប់កាន់តែល្អ។ ប្រព័ន្ធផ្សព្វផ្សាយ Xinhua បានលើកឡើងថា នៅក្នុងការហៅទូរស័ព្ទចេញទាំងពីរនេះ លោកបានសង្កត់ធ្ងន់លើការជំរុញរបស់ប្រទេសចិនក្នុងកិច្ចចរចាសន្តិភាពដោយឈរលើមូលដ្ឋាននៃការអនុវត្ត "ដំណោះស្រាយរដ្ឋពីរ" ។ គួរបញ្ជាក់ផងដែរថា ការ​ចរចា​ទាំងនេះត្រូវបានធ្វើឡើងនៅ​ពេល​ដែល​មាន​ភាព​តានតឹង​កើនឡើង​ក្នុង​ប្រទេស​អ៊ីស្រាអែល ជាក់ស្តែងជំលោះ និងការប៉ះទង្គិចគ្នានៅឯវិហារអ៊ីស្លាម al-Aqsa ក្នុងទីក្រុង Jerusalem កាលពីដើមខែនេះបានទាក់ទាញការថ្កោលទោសពីបណ្តាប្រទេសអារ៉ាប់នៅទូទាំងតំបន់ផងដែរ។ 

c-26
b-27
a-78
 

2. ហេតុអ្វី​រដ្ឋមន្ត្រី​ការពារជាតិ​ចិនចង់ភ្ជាប់ទំនាក់ទំនងយោធាជាមួយ​រុស្ស៊ី​?

យោងតាមសារព័ត៌មាន Bloomberg News ចុះផ្សាយថ្ងៃទី១៧ ខែមេសាបានអោយដឹងថាប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានសរសើរទំនាក់ទំនងរវាងយោធារុស្ស៊ី និងចិនដោយបានគូសបញ្ជាក់អំពីទំនាក់ទំនងយុទ្ធសាស្ត្ររបស់ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំងនៅពេលលោកបានជួបជាមួយរដ្ឋមន្ត្រីការពារជាតិចិនកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ សេវាព័ត៌មាន Interfax បានរាយការណ៍ថា លោកពូទីនបានគូសបញ្ជាក់ពីការផ្លាស់ប្តូរការស៊ើបការណ៍សម្ងាត់ និងសមយុទ្ធរួមគ្នានៅក្នុងតំបន់ចុងបូព៌ា និងអឺរ៉ុបក្នុងអំឡុងកិច្ចពិភាក្សាជាមួយលោក Li Shangfu ។ លោក Li បានប្រាប់លោក Putin ថាប្រទេសចិនមានឆន្ទៈក្នុងការ"ពង្រឹងទំនាក់ទំនងជាយុទ្ធសាស្រ្តបន្ថែមទៀតរវាងយោធាទាំងពីរ" និងជំរុញ "ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការពហុភាគី" យោងទៅតាមការរាយការណ៍ដោយប៉ុស្តិ៍ទូរទស្សន៍រដ្ឋ China Central Television។ទីក្រុងប៉េកាំងបានក្លាយជាអ្នកគាំទ្រដ៏ធំបំផុតរបស់រុស្ស៊ីចាប់តាំងពីការឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំមុន ហើយដំណើរទស្សនកិច្ចនេះគឺជាលើកដំបូងរបស់រដ្ឋមន្ត្រីការពារជាតិចិនផងដែរចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមមក។ ប៉ុស្តិ៍ទូរទស្សន៍រដ្ឋ China Central Television បានរាយការណ៍កាលពីថ្ងៃសុក្រថាលោក Li ក៏នឹងជួបសមភាគីរុស្ស៊ីលោក Sergei Shoigu ផងដែរ ហើយនឹងទៅទស្សនាស្ថាប័នយោធារុស្ស៊ីដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចលើកនេះ។

f-19
e-24
d-31
 

3. តើក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner ពាក់ព័ន្ធនឹងជំលោះនៅ Sudan មែនទេ?

យោងទៅតាមសារព័ត៌មាន Daily Mail ចុះផ្សាយកាលពីថ្ងៃទី១៧ ខែមេសាបានអោយដឹងថា ទំនាក់ទំនងរវាងក្រុម Wagner ដែលជាស្រមោលរបស់រុស្ស៊ី និងយោធាស៊ូដង់ត្រូវបានចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងថ្ងៃនេះ បន្ទាប់ពីមេទ័ពដ៏កំណាចម្នាក់បានចាប់ផ្តើមធ្វើសង្រ្គាមលើរបបយោធាដែលកំពុងកាន់អំណាច ដោយបានសម្លាប់ប្រជាជនស៊ីវិលយ៉ាងតិច 97 នាក់ក្នុងរយៈពេលត្រឹមតែបីថ្ងៃប៉ុណ្ណោះ។ លោក Mohamed Hamdan Dagalo ដែលត្រូវបានគេស្គាល់ថាជា 'Hemedti' និងជាមេដឹកនាំនៃកងកម្លាំង Rapid Support Forces (RSF) ដ៏ខ្លាំងក្លា បច្ចុប្បន្ននេះកំពុងតែប្រយុទ្ធដើម្បីគ្រប់គ្រងលើរដ្ឋធានី Khartoum និងទីតាំងសំខាន់ៗផ្សេងទៀតប្រឆាំងនឹងមេដឹកនាំដោយអំណាចរបស់ប្រទេសគឺលោក Abdel Fattah al-Burhan ។ Hemedti ត្រូវបានគេដឹងថាមានទំនាក់ទំនងយ៉ាងរឹងមាំជាមួយក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner ដែលបានប្រតិបត្តិការនៅក្នុងប្រទេសស៊ូដង់ចាប់តាំងពីយ៉ាងហោចណាស់ឆ្នាំ 2017មក ហើយត្រូវបានចោទប្រកាន់ពីបទផ្តល់អាវុធ និងការបណ្តុះបណ្តាលដល់ក្រុម RSF ផងដែរ។ ចំណែកជា​ថ្នូរដោះដូរ ក្រុម Wagner ត្រូវបាន​​ចោទ​ប្រកាន់​ថាត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្លន់​យក​រ៉ែ​នៅ​ក្នុងប្រទេសស៊ូដង់​ដើម្បី​យក​មាស​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លា។ ខណៈពេលដែលតួនាទីពិតប្រាកដរបស់ក្រុម Wagner នៅក្នុងការប្រយុទ្ធបច្ចុប្បន្ននេះនៅមិនទាន់ច្បាស់លាស់នៅឡើយ កត់សម្គាល់ឃើញថាអំពើហឹង្សាបានផ្ទុះឡើងនៅត្រឹមតែរយៈពេលប៉ុន្មានម៉ោងក្រោយប៉ុណ្ណោះបន្ទាប់ពីជនជាតិរុស្ស៊ីម្នាក់ដែលបំរើការជាប្រធានសន្តិសុខនៃក្រុមហ៊ុនដែលសង្ស័យឡើងជារបស់ក្រុម Wagner ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទរត់ពន្ធមាស។

i-18
h-20
g-20
 

4. តៃវ៉ាន់​នឹង​ទិញ​មីស៊ីល​ប្រឆាំង​នាវា​អាមេរិក​400ដើមប្រឆាំង​ការ​ឈ្លានពាន​របស់​ចិន

យោងតាមសារព័ត៌មាន Bloomberg News ចុះផ្សាយថ្ងៃទី១៨ ខែមេសាបានអោយដឹងថា តៃវ៉ាន់គ្រោងនឹងទិញកាំជ្រួចមីស៊ីលHarpoonបាញ់ពីដី៤០០ដើមក្នុងគោលបំណងទប់ទល់នឹងការឈ្លានពានរបស់ចិន ដោយបញ្ចប់កិច្ចព្រមព្រៀងដែលសភាបានអនុម័តក្នុងឆ្នាំ ២០២០ នេះបើយោងតាមមេដឹកនាំក្រុមពាណិជ្ជកម្ម និងមនុស្សដែលដឹងពីបញ្ហានេះ។ តៃវ៉ាន់បានធ្លាប់ទិញមីស៊ីល Harpoon បាញ់បង្ហោះពីនាវាជំនាន់មុនរួចមកហើយ ដែលផលិតដោយក្រុមហ៊ុន Boeing។ ឥឡូវនេះ កិច្ចសន្យាជាមួយក្រុមហ៊ុន Boeing ដែលចេញក្នុងនាមតៃវ៉ាន់ដោយ US Naval Air Systems Command គឺជាកំណែទម្រង់ដំបូងបំផុតសម្រាប់មីស៊ីលដែលអាចចល័ត និងបាញ់បង្ហោះពីដី នេះបើយោងតាមការចុះផ្សាយរបស់កាសែតតៃវ៉ាន់។ ម្យ៉ាងវិញទៀតផងដែរដោយសារតែភាពចល័ត និងសមត្ថភាពរបស់ពួកគេក្នុងរយៈចម្ងាយឆ្ងាយ កាំជ្រួចទាំងនេះគឺសក្តិសមបំផុតសំរាប់ការការពារឆ្នេរសមុទ្រ។ កិច្ចសន្យា Harpoon ត្រូវបានលើកឡើងដោយសមាជិកសភា រួមទាំងតំណាងលោក Michael McCaul ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភា ដោយជាផ្នែកមួយនៃកញ្ចប់តំលៃ19 ពាន់លានដុល្លាក្នុងការលក់របស់សហរដ្ឋអាមេរិកទៅកាន់កោះតៃវ៉ាន់ដែលកំពុងស្ថិតក្នុងដំណាក់កាល"មិនទាន់បញ្ចប់រួចរាល់នៅឡើយ" ហើយកំពុងតែត្រូវនិយាយថានឹងបង្កើនល្បឿនជាងនេះ។ បន្ថែមពីលើ Harpoon នេះផងដែរ នៅក្នុងបញ្ជីនោះក៏រួមមានយន្តហោះចម្បាំង F-16 Block 70, MK-48 torpedo, M109A6 Paladin self-propelled howitzer និងកាំជ្រួចមីស៊ីល Stinger ។

l-20
k-19
j-18
 

5. ប្រធានាធិបតីប៉ូឡូញថារុស្ស៊ីនឹងវាយប្រហារប្រទេសមួយទៀតប្រសិនអ៊ុយក្រែនចាញ់សង្គ្រាម

យោងទៅតាមសារព័ត៌មាន Front news Ukraine ចុះផ្សាយថ្ងៃទី១៨ ខែមេសាបានអោយដឹងថា យោងតាមវិទ្យុ Polskie 24 មានសេចក្តីប្រកាសមួយត្រូវបានប្រកាសដោយប្រធានាធិបតីប៉ូឡូញលោក Andrzej Duda ។ នៅក្នុងសន្និសីទរួមមួយជាមួយនឹងប្រធានាធិបតីអ៊ីតាលី លោក Sergio Mattarella ប្រមុខរដ្ឋប៉ូឡូញបានកត់សម្គាល់ឃើញថាការអំពាវនាវដ៏គ្រោះថ្នាក់ដើម្បីបញ្ចប់សង្រ្គាមអោយកាន់តែឆាប់រហ័ស និងការបញ្ឈប់ផ្តល់ជំនួយដល់អ៊ុយក្រែនកាន់តែចាប់ផ្តើមបានឮហើយនៅក្នុងពិភពលោក។ “ក្នុងនាមជាអ្នកជិតខាងរបស់អ៊ុយក្រែន ប្រធានាធិបតីនៃសាធារណរដ្ឋប៉ូឡូញ ខ្ញុំចង់និយាយថា អ្នកណាដែលអំពាវនាវឱ្យបញ្ឈប់ផ្តល់ជំនួយដល់អ៊ុយក្រែននៅថ្ងៃនេះ នៅក្នុងស្ថានភាពដែលមានការឈ្លានពានដ៏ខ្លាំងក្លាពីរុស្ស៊ីកំពុងបន្ត គឺពិតជាធ្វើសកម្មភាពដើម្បីផលប្រយោជន៍របស់ទីក្រុងមូស្គូហើយ។ លោក Duda បានសង្កត់ធ្ងន់ថា "ជាការពិតទៅ ពួកគេគឺគ្រាន់តែចង់ឱ្យរុស្ស៊ីយកឈ្នះលើអ៊ុយក្រែនប៉ុណ្ណោះ" ។ យោងទៅតាមលោកផងដែរ អត្ថប្រយោជន៍នៃសហព័ន្ធរុស្ស៊ីមកលើអ៊ុយក្រែនគឺអាចឃើញយ៉ាងជាក់ស្តែង ហើយប្រសិនបើគ្មានជំនួយត្រឹមត្រូវនោះទេ ប្រទេសរបស់ពួកយើងនឹងមិនអាចយកឈ្នះលើសង្គ្រាមមួយនេះទេ។ ហើយជ័យជំនះរបស់ប្រទេសឈ្លានពាន "នឹងគ្រាន់តែជាជំហានដំបូងឆ្ពោះទៅរកការរីករាលដាលនៃការត្រួតត្រារបស់រុស្ស៊ីនៅតំបន់ភាគខាងកើតនៃទ្វីបអឺរ៉ុបប៉ុណ្ណោះ"។ លោកបានបន្ថែមថា "យើងគាំទ្រពួកគេ ហើយក៏សូមអំពាវនាវឱ្យពិភពលោកទាំងមូលបន្តផ្តល់ការគាំទ្រនេះដល់អ៊ុយក្រែនជានិច្ចរហូតដល់សង្រ្គាមនេះបញ្ចប់ដោយគ្មានជ័យជម្នះរបស់រុស្ស៊ី។ រុស្ស៊ីមិនអាចឈ្នះសង្រ្គាមនេះបានទេ។ ប្រសិនបើរុស្ស៊ីឈ្នះសង្រ្គាមនេះ នោះគេនឹងវាយប្រហារប្រទេសមួយផ្សេងទៀត "។ 

o-17
n-18
m-18
 


ថ្ងៃពុធ, 19 ខែមេសា 2023 14:16  BeeTube News