BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner សម្រេចចិត្តកម្ចាត់ទាហានក្បត់ខ្លួនឯង?

ថ្ងៃអង្គារ, 03 ខែមករា 2023 16:03  BeeTube News

2023-01-03 15.59.45 (1)

ជាញឹកញាប់នេះតែងតែលឺពត៌មានទាក់ទងនឹងក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner មិនថាពីពត៌មានរបស់ប្រធានក្រុមដែលមានចំណែកជារឹសគល់បង្កការភ័យខ្លាចដល់ការរង្គោះរង្គើអំណាចរបស់ប្រធានាធិបតីរុស្ស៊ីលោក ពូទីន ក៏ដូចជាភាពអន់ថយ និងរកាំរកូសនៅក្នុងផ្ទៃក្នុងក្រុមទាហានរុស្ស៊ីទាំងនោះផងដែរ។ អំពើផ្តាច់ការ និងការកាត់ចោលសាច់ឈាមឯងមិនជាបញ្ហាឡើយសំរាប់រុស្ស៊ីដែលពួកគេត្រឹមចាត់ទុកកងកម្លាំងទាំងនោះត្រូវជាធនធានដែលអាចចំណាយចោលប៉ុណ្ណោះស្មើនឹងអាវុធយុទ្ធភ័ណដែរ។ ដូចនេះពត៌មានថ្មីៗដែលបានបញ្ចេញមកក្រោយនេះមិនបង្កការភ្ញាក់ផ្អើលឡើយដែលថារុស្ស៊ីជ្រើសរើសបង្រ្កាបក្រុមទាហានស៊ីឈ្នួលដែលហ៊ានរត់គេចចេញពីជំរុំហ្វឹកហាត់របស់ខ្លួនដោយការសម្លាប់ចោលមិនប្រណីយោងទៅតាមសារពត៌មាន Crux។ កាលពីពេលថ្មីៗនេះក្រសួងមហាផ្ទៃរបស់រុស្ស៊ីបានដាក់ជនគេចខ្លួនពីក្រុមទាហានស៊ីឈ្នួល Wagner​​​ នៅប្រទេសអ៊ុយក្រែនទៅក្នុងតារាងចាប់ខ្លួន។​​​ មានមនុស្ស៦នាក់ស្ថិតនៅក្នុងតារាងឈ្មោះរបស់រុស្ស៊ីនោះ ដែលជាសមាជិកនៃក្រុម Wagnerដែលបានទទួលដំណឹងថាលួចរត់ចាកចេញពីជំរុំហ្វឹកហាត់នៅតំបន់ Luhanskប្រហែលជាមួយសប្តាហ៍កន្លងទៅ។ ជនភៀសខ្លួនទាំងនោះមានដូចជាជនជាតិ Uzbek, ជនជាតិ Kyrgyz, ជនជាតិ Belarusian និងជនជាតិរុស្ស៊ីផងដែរ។ 

ក្រសួងរបស់រុស្ស៊ីបដិសេធក្នុងការផ្តល់ពត៌មានលំអិតអំពីជនភៀសខ្លួននៃក្រុម Wagner ទាំង៦នាក់នោះផងដែរ។ ការរាយការណ៍អះអាងឡើងថាជនជាប់ចោទទាំងនោះគេចខ្លួនពីជំរុំហ្វឹកហាត់នៅថ្ងៃទី២១ និងទី២២ ខែធ្នូ និងមានបំពាក់នូវអាវុធផងដែរ។ ប្រធានក្រុម Wagner លោក Yevgeny Prigozhin បានលើកឡើងថាមានជនក្បត់ច្រើនត្រូវបានចាប់ខ្លួននៅក្នុងតំបន់ដែលត្រូវបានបញ្ចូលថ្មីៗនៅក្នុងប្រទេសរុស្ស៊ី។ លោកក៏បានបន្តទៀតថាការចាប់ខ្លូនជនប្រដាប់អាវុធទាំងនោះត្រូវបានធ្វើឡើងដោយ Rosgvardia ក្រុមប៉ូលីសថែរក្សាសន្តិសុខនៃក្រុម Wagner។ កាលពីខែធ្នូ មានអ្នកទោសម្នាក់ដែលជ្រើសរើសដោយក្រុម Wagner ត្រូវបានចាប់ខ្លួននៅតំបន់ Novoshakhtinsk ដោយបានឆ្លងកាត់ព្រំដែន និងធ្វើការវាយប្រហារមកលើប៉ូលីស។ ជនរងការចោទប្រកាន់បន្ទាប់មកក៏អះអាងឡើងថាលោកបានវង្វេងស្មារតី និងច្រលំថាប៉ូលីសរុស្ស៊ីជាមួយនឹងយោធារបស់អ៊ុយក្រែន។ គួរបញ្ជាក់ផងដែរក្រុម Wagner ត្រូវបានរាយការណ៍មកថាបានបញ្ជូនទាហានស៊ីឈ្នួលរុស្ស៊ីរាប់ពាន់នាក់ទៅជួយបំរើកងកំលាំងរុស្ស៊ីផងដែរនៅក្នុងការឈ្លានពានប្រទេសអ៊ុយក្រែន។ ការរាយការណ៍ពីក្រុម Wagner ធ្វើការជ្រើសរើសអ្នកទោសរុស្ស៊ីនោះគឺមានចាប់តាំងពីខែមិថុនា ឆ្នាំ២០២២មកម្ល៉េះ។ ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិចបានធ្វើការប៉ាន់ស្មានឡើងថាមានប្រហែលជាអ្នកទោសរុស្ស៊ី៤០០០០នាក់នឹងអាចចូលរួមនៅក្នុងកងកំលាំងយោធាឯកជនរុស្ស៊ីប្រយុទ្ធនៅប្រទេសអ៊ុយក្រែន។ នៅខែកញ្ញា មានវិដេអូចែកចាយទូលំទូលាយមួយបានបង្ហាញរូបបុរសម្នាក់ ដែលគេជឿថាជាលោក Prigozhin បានកំពុងថ្លែងសន្ទរកថានៅក្នុងពន្ធនាគារមួយដើម្បីជ្រើសរើសសមាជិក។ 

2023-01-03 15.59.49

បុរសម្នាក់នោះត្រូវបានមើលឃើញថាកំពុងនិយាយដោះដូរជាមួយសមាជិកគុកទាំងនោះថានឹងដោះលែងខ្លួនប្រសិនបើពួកគេហ៊ានចំណាយរយៈពេល៦ខែនៅក្នុងការប្រយុទ្ធនៅក្នុងសង្គ្រាមរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ លោកបានព្រមានជនទាំងនោះថាបើនរណាម្នាក់ហ៊ានរត់គេចមុននឹងការប្រយុទ្ធចូលមកដល់ និងត្រូវចោទប្រកាន់ថាជាជនក្បត់ ហើយនឹងត្រូវសម្លាប់ជាមិនខាន។ មានទាហ៊ានម្នាក់ថ្មីៗនេះត្រូវបានចាប់ខ្លួនដោយកងកំលាំងអ៊ុយក្រែន និងត្រូវបានអោយស្គាល់ឈ្មោះថាជាអ្នកទោស Yury Butusov។ លោកបានអះអាងឡើងថាលោកត្រូវបានជ្រើសរើសដោយក្រុម Wagner និងមានភាពភ័យខ្លាចថានឹងអាចត្រូវ​​​បានសម្លាប់ប្រសិនបើលោកត្រលប់ទៅប្រទេសរុស្ស៊ីវិញ។ បន្ទាប់មកនៅក្នុងវិច្ឆិកាកន្លងទៅនេះ មានវិដេអូអនឡាញមួយត្រូវបានបង្ហោះឡើងនៅលើអ៊ីនធឺណែតបង្ហាញពីរូបជនក្បត់ Yevgeny Nuzhin ត្រូវបានសម្លាប់ដោយញញួរផងដែរ។ 

ការរាយការណ៍មិនច្បាស់លាស់មួយបានបង្ហាញថាលោក Nuzhin គឺជាផ្នែកមួយនៃការដោះដូរអ្នកទោសរុស្ស៊ី-អ៊ុយក្រែន។ បន្ទាប់ពីលោកត្រូវបានចាប់ខ្លួនដោយកងកម្លាំងអ៊ុយក្រែននៅខែកញ្ញា លោកបានរិះគន់ពីរដ្ឋមន្រ្តីរុស្ស៊ី និងអះអាងឡើងថាលោកចង់ដូរខាងវិញ។ កងកម្លាំងអ៊ុយក្រែនក៏បានបញ្ចេញវិដេអូដោយមានរូបលោក Nuzhin និយាយពណ៌នាអំពីស្ថានភាពរស់នៅមិនល្អនៅក្នុងក្រុម Wagner និងកងកម្លាំងរបស់រុស្ស៊ី។ លោក​​​ Prigozhinដែលជាប្រធានក្រុម Wagner ក៏បានចេញសេចក្តីទទួលស្គាល់ជាសាធារណៈផងដែរអំពីការស្លាប់របស់ Nuzhin និងទទួលស្គាល់ការខុបខិតរបស់គេ។ ប៉ុន្តែក្រោយមកលោក Prigozhin ក៏បានច្រានចោលទៅវិញថាជាស្នាដៃរបស់ក្រុម Wagner និងបានចោទប្រកាន់អង្គភាពសំងាត់របស់អាមេរិកថាបានសាងរូបភាពនេះឡើងមកចោទប្រកាន់ពួកគេ។ សកម្មជនសិទ្ធិមនុស្ស Olga Romanova បានអះអាងឡើងថាមានអ្នកទោសរុស្ស៊ីចំនួន៤០នាក់ត្រូវបានជ្រើសរើសដោយក្រុម Wagner និងត្រូវបានសម្លាប់ចោលដោយក្រុមនេះផងដែរ។ ខ្ញុំគិតថាការសម្លាប់នេះគឺជាអំពើឈាមត្រជាក់ និងឃោឃៅបំផុតមួយទៅដល់ជាតិសាសន៍របស់ខ្លួន ដែលរុស្ស៊ីកំពុងយល់ឃើញថាការកំចាត់ជនក្បត់របស់ខ្លួនគឺជាអំពើស្ម័គ្រស្មោះនឹងជាតិទៅវិញ។

 


ថ្ងៃអង្គារ, 03 ខែមករា 2023 16:03  BeeTube News