ការធ្លាក់យន្តហោះរបស់មេបញ្ជាការ Wagner លោក Yevgeny Prigozhin និងការធ្វើឃាតលោក! ពូទីនធ្វើឃាតមេដឹកនាំរបស់ក្រុម Wagner ហើយអនុវត្តតាមពាក្យសំដីដ៏ពេញនិយមរបស់លោកថា “ខ្ញុំមិនអោនអោយជនក្បត់ណាម្នាក់នោះទេ”។ ការធ្វើឃាតប្រធានក្រុម Wagner លោក Yevgeny Prigozhin អាចបង្កអោយកងកម្លាំងរបស់លោកខឹងនិងពង្រីកការបះបោរកាន់តែខ្លាំង ឬក៏បញ្ហានេះនឹងបញ្ចប់នៅក្នុងដៃរបស់លោកពូទីនដែលមានអំណាចដែលកម្ចាត់គូប្រជែងរបស់លោកយ៉ាងវៃឆ្លាត! បន្ទាប់ពីការធ្វើឃាតលោក Yevgeny Prigozhin លោកពូទីននឹងដាក់បញ្ចូលក្រុម Wagner ជារបស់ជាតិកាន់តែងាយស្រួល Wagner និងស្នងបន្តអាជីវកម្មមួយនេះ។ តើពូទីននឹងជោគជ័យរឺទេ?
-
ការធ្វើឃាតមេដឹកនាំ Wagner បំផ្ទុះយន្តហោះរបស់លោកលើរុស្ស៊ី
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៤ ខែសីហាបានអោយដឹងថា ប្រធានក្រុម Wagner លោក Evgeny Prigozhin បានស្ថិតក្នុងចំណោមអ្នកដំណើរដែលគ្រោងនឹងហោះហើរនៅលើយន្តហោះឯកជនមួយដែលបានធ្លាក់កាលពីថ្ងៃពុធនៅជិតភូមិ Kuzhenkino ក្នុងភាគពាយ័ព្យនៃតំបន់ Tver ប្រទេសរុស្ស៊ី នេះបើតាមទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធរបស់ប្រទេសនេះបានបញ្ជាក់ឡើង។
ក្រសួងសង្គ្រោះអាសន្នរុស្ស៊ីបាននិយាយថា មនុស្សទាំង១០នាក់នៅលើយន្តហោះឯកជនដែលធ្វើដំណើរពីទីក្រុងមូស្គូទៅកាន់ទីក្រុង St.Petersburg បានស្លាប់។
"យន្តហោះ Embraer បានហោះហើរចេញពីអាកាសយានដ្ឋាន Sheremetyevo ទៅកាន់ទីក្រុង St. Petersburg ហើយមានបុគ្គលិកលើយន្តហោះ ៣ នាក់ និងអ្នកដំណើរ ៧ នាក់នៅលើយន្តហោះ។ ពួកគេទាំងអស់គ្នាបានស្លាប់” នេះបើតាមមន្ត្រីម្នាក់បានប្រាប់ សារព័ត៌មាន TASS ។
Rosaviatsiya ភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធរុស្ស៊ីបាននិយាយថា ឈ្មោះរបស់ លោក Prigozhin បានស្ថិតនៅលើតារាងបង្ហាញអ្នកដំណើរ។
ក្រុមមន្ត្រីបានប្រាប់សារព័ត៌មាន RIA Novosti ថាមកទល់ពេលនេះសាកសពចំនួនប្រាំបីត្រូវបានរកឃើញ។
Rosaviatsiya បាននិយាយថា ខ្លួនបានបង្កើតគណៈកម្មការពិសេសមួយ ដើម្បីស៊ើបអង្កេតមូលហេតុ និងស្ថានភាពនៃឧបទ្ទវហេតុនេះ។ ពួកគេបានកំណត់អត្តសញ្ញាណយន្តហោះនោះថាជាយន្តហោះឯកជន Embraer-135BJ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន MNT-Aero ។
-
អ៊ុយក្រែនចាប់យន្តហោះ Mi-8 រុស្ស៊ីជំនួសមេបញ្ជាការឃុបឃិតរដ្ឋប្រហារ
យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី២៣ ខែសីហាបានអោយដឹងថា អ៊ុយក្រែនបាននិយាយថា ខ្លួនបានចាប់យកឧទ្ធម្ភាគចក្ររុស្ស៊ី និងក្រុមបុគ្គលិកលើយន្តហោះរបស់ពួកគេ បន្ទាប់ពីពួកគេបានចុះចតនៅលើទឹកដីអ៊ុយក្រែន។ ទីភ្នាក់ងារស៊ើបការណ៍យោធា GUR របស់អ៊ុយក្រែន បានល្បួងអ្នកបើកយន្តហោះយោធារុស្ស៊ីនោះបានសំរេច ឱ្យចុះចតឧទ្ធម្ភាគចក្រ Mi-8 របស់លោកនៅឯអាកាសយានដ្ឋានអ៊ុយក្រែន។ អ្នកកាសែតយោធាអ៊ុយក្រែន Yuriy Butusov បានរាយការណ៍ថាឧទ្ធម្ភាគចក្រនេះនៅដំណើរការបានល្អនឹងអាចបម្រើក្នុងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានបន្ទាប់ពីត្រូវបានត្រួតពិនិត្យ។ ខណៈជាមួយគ្នានេះផងដែរ រុស្ស៊ីបានជំនួសមេបញ្ជាការនៃកងកម្លាំងអវកាសរបស់ខ្លួន ដែលបានសង្ស័យថាបានសហការជាមួយនឹងក្រុមអ្នកធ្វើរដ្ឋប្រហារ Wagner នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី។ អតីតប្រធានកងកម្លាំងអាកាស និងអវកាសរុស្ស៊ី លោក Sergei Surovikin ឥឡូវនេះត្រូវបានលាលែងពីមុខតំណែងហើយ ខណៈលោកវរសេនីយ៍ឯក Viktor Afzalov ប្រធានបុគ្គលិកសំខាន់ៗនៃកងទ័ពអាកាស កំពុងបំពេញតួនាទីជាអគ្គមេបញ្ជាការកងទ័ពអាកាសជំនួសលោកជាបណ្ដោះអាសន្នសិន។
-
ឧត្តមសេនីយ៍ការពារចោរនៃប្រទេសសូម៉ាលី
យោងតាមសារព័ត៌មាន Puntland Post ចុះផ្សាយថ្ងៃទី២៣ ខែសីហាបានអោយដឹងថា អគ្គសវនករប្រទេសសូម៉ាលីលោក Ahmed Isse Gutaale បានអះអាងនៅថ្ងៃនេះថា ប្រាក់ដែលបានមកពីការលក់អតីតបន្ទាយទាហានជាតិសូម៉ាលីពីរនៅទីក្រុង Galka'yo ត្រូវបានវិនិយោគលើការសាងសង់កំពង់ផែ Garacad នៅភាគខាងជើងតំបន់ Mudug ។
លោក Guutaale រស់នៅក្នុងរដ្ឋធានីដែលសមាជិកនៃក្រុមរបស់លោកចាប់តាំងពីឆ្នាំ 1991 មកបានកាន់កាប់លើទ្រព្យសម្បត្តិសាធារណៈ និងឯកជន។ ប្រវត្តិសាស្រ្តនៃឆ្នាំ 1991 ទីក្រុង Mogadishu អាចត្រូវបានសង្ខេបថាជាការដកហូតទ្រព្យសម្បត្តិប្រជាពលរដ្ឋដោយចេតនានយោបាយដែលធ្វើឡើងដោយកងជីវពលដែលត្រូវបានប្រមូលផ្តុំគ្នាក្នុងនាមជា United Somali Congress ។
លោក Guutaale គួរតែទទួលបាននាមថាជាឧត្តមសេនីយ៍ការពារចោរនៃប្រទេសសូម៉ាលី។ មួយជំនាន់នៃជនជាតិសូម៉ាលីនៃទីក្រុង Mogadishu ជាការពិតទៅកំពុងតែរស់នៅក្នុងទ្រព្យសម្បត្តិដែលបានលួចអស់រយៈពេលជាយូរឆ្នាំ។