BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្ស៊ីដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកលើទឹកដីស្កុតឡេន Wagnerជ្រៀតចូលព្រំដែនប៉ូឡូញ ហើយការគំរាមកំហែងពូទីនរារាំងណាតូ

ថ្ងៃអង្គារ, 15 ខែសីហា 2023 11:13  BeeTube News

kk
 

1. រុស្ស៊ីដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកលើទឹកដីស្កុតឡេន

យោងតាមសារព័ត៌មាន Daily Mail ចុះផ្សាយថ្ងៃទី14 ខែសីហាបានអោយដឹងថា​​​ យន្តហោះចម្បាំងរបស់អង់គ្លេសបានស្ទាក់ចាប់យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីពីរគ្រឿងនៅភាគខាងជើងនៃប្រទេសស្កុតឡេន និងស្ថិតនៅក្នុងតំបន់ត្រួតពិនិត្យភាគខាងជើងនៃដែនអាកាសរបស់អង្គការណាតូ។ យន្តហោះចម្បាំង RAF Typhoon បានហោះចេញពីអាកាសយានដ្ឋាន RAF Lossiemouth ក្នុងទីក្រុង Moray ដើម្បីត្រួតពិនិត្យផ្លូវហោះហើររបស់យន្តហោះរុស្ស៊ី Tu-142 Bear-F និង Tu-142 Bear-J ។ យន្តហោះរុស្ស៊ីបែបនេះផ្ទុកទៅដោយឧបករណ៍ទំនាក់ទំនង និងឧបករណ៍ឈ្លបយកការណ៍ជាច្រើនដែលធ្វើឱ្យពួកវាមានជំនាញក្នុងការត្រួតពិនិត្យសកម្មភាពនាវាមុជទឹក។ នេះគឺជាករណីចុងក្រោយបង្អស់នៃយន្តហោះយោធារុស្ស៊ីដែលហោះហើរនៅជិតដែនអាកាសរបស់អង្គការណាតូ ក្នុងរយៈពេលនៃភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងមូស្គូ និងលោកខាងលិច។អ្នកបើកយន្តហោះកំពូលរបស់ RAF បានស្ទាក់ចាប់យន្តហោះចម្បាំងរុស្ស៊ីច្រើនជាង ៥០ ដងរួចមកហើយក្នុងរយៈពេលត្រឹមតែ ៤ ខែ ក្នុងអំឡុងពេលបេសកកម្មរយៈពេល ៤ ខែដើម្បីការពារផ្នែកខាងកើតរបស់អង្គការណាតូ។

c-116
b-121
a-206
 

2. ក្រុម Wagner ជ្រៀតចូលព្រំដែនប៉ូឡូញ

យោងតាមសារព័ត៌មាន The New Voice of Ukraine ចុះផ្សាយថ្ងៃទី12 ខែសីហាបានអោយដឹងថា លោក Lukasz Wantuch ទីប្រឹក្សាក្រុងKrakow បាននិយាយនៅក្នុងហ្វេសប៊ុកកាលពីថ្ងៃទី10 ខែសីហាថា មានផ្ទាំងPosterផ្សព្វផ្សាយជាច្រើនដែលមានរូបសញ្ញាក្រុមហ៊ុនយោធាឯកជនរុស្ស៊ី Wagner Group បានបង្ហាញខ្លួនឡើងនៅតាមដងផ្លូវនៃទីក្រុង Krakow ប្រទេសប៉ូឡូញ។ លោកបាននិយាយឡើងថា«Posterផ្សព្វផ្សាយជ្រើសរើស​ទាហាន​ចូលរួមជាមួយ​ក្រុម Wagner បាន​បង្ហាញ​ខ្លួននៅ​ក្នុង​ទីក្រុង Krakow។ នេះគឺជាការបង្កហេតុមួយមួយបែប ហើយវាមិនមែនមានត្រឹមតែនៅក្នុងទីក្រុង Krakow ប៉ុណ្ណោះទេ»។ រូបភាព Poster នោះមានលក្ខណៈអូសទាញ- ជាភាសាអង់គ្លេស - ដើម្បីចូលរួមជាមួយ Wagner PMC និងមានលេខកូដ QR ដែលនាំចូលទៅកាន់គេហទំព័រជាភាសារុស្សី។ កាសែតក្នុងស្រុក Gazeta Krakowska បានរាយការណ៍ថា លោក Bartlomiej Izdebski មន្ត្រីប៉ូលិសក្រុង Krakow បាននិយាយថា ប៉ូលីសកំពុងជួបករណីបែបនេះចំនួនពីរ ហើយបច្ចុប្បន្នកំពុងធ្វើការកំណត់បរិបទរបស់វា។

f-109
e-114
d-121
 

3. ការគំរាមកំហែងពូទីនរារាំងណាតូ និងអាមេរិក

យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី13 ខែសីហាបានអោយដឹងថា អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បាននិយាយថា ការបរាជ័យក្នុងការវាយបកដ៏ច្រើនសន្ធឹកសន្ធាប់របស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី កើតចេញពីអសមត្ថភាពរបស់ប្រទេសលោកខាងលិចក្នុងការផ្តល់ឱ្យទីក្រុងគៀវនូវឧបករណ៍យោធាចាំបាច់ក្នុងរយៈពេលដ៏សមរម្យមួយ។ លោក Bolton បានអះអាងថា"ការបរាជ័យក្នុងការវាយបករបស់អ៊ុយក្រែន និងភាពជោគជ័យផ្នែកការពាររបស់រុស្ស៊ី គឺដោយសារបុព្វហេតុទូទៅមួយ៖ ការផ្គត់ផ្គង់ជំនួយយោធាយឺតយ៉ាវ និងមិនមានយុទ្ធសាស្ត្រពីលោកខាងលិច"។ លោក Bolton បានអះអាងដោយបន្ថែមថា ការគាំទ្រដែលដឹកនាំដោយសហរដ្ឋអាមេរិកសម្រាប់ទីក្រុងគៀវត្រូវបានរារាំងបន្ថែមទៀតដោយសារការរំពឹងទុកថាទីក្រុងម៉ូស្គូអាច​នឹងបង្កើន​ជម្លោះ។ អតីតទីប្រឹក្សាសន្តិសុខជាតិរូបនេះក៏បានច្រានចោលតម្រូវការសម្រាប់កិច្ចពិភាក្សារវាងទីក្រុងគៀវ និងទីក្រុងមូស្គូ ដោយលើកហេតុផលថាទាំងនេះនឹងផ្តល់ផលប្រយោជន៍ដល់រុស្ស៊ីតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ លោកបានស្នើថា លោកខាងលិច និងទីក្រុងវ៉ាស៊ីនតោន គួរតែរឹតបន្តឹងរបបដាក់ទណ្ឌកម្មរបស់ពួកគេ។ លើសពីនេះ លោកបានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោនធ្វើការរឹតបន្តឹងដោយផ្ទាល់លើប្រទេសចិន ដោយលើកឡើងពី "ការគាំទ្រដ៏ធំសម្បើម" របស់ពួកគេសម្រាប់ទីក្រុងម៉ូស្គូ។ ខណៈពេលដែលទីក្រុងប៉េកាំងនៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់រុស្ស៊ី យ៉ាងណាមិញពួកគេបានបដិសេធម្តងហើយម្តងទៀតថាខ្លួនមិនបានផ្តល់ជំនួយផ្នែកយោធាដល់ទីក្រុងម៉ូស្គូឡើយ។

i-104
h-106
g-108
 


ថ្ងៃអង្គារ, 15 ខែសីហា 2023 11:13  BeeTube News