ការបង្ហាញខ្លួនភ្លាមៗរបស់លោក Yevgeny Prigozhin នៅឯកិច្ចប្រជុំកំពូលរុស្ស៊ីនៅទីក្រុង St.Petersburg បានធ្វើឱ្យមានការភ័យខ្លាចដល់អង្គការណាតូ ហើយប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានបញ្ជាក់ថាទាហានWagnerនៅបេឡារុស្សនឹងចូលទៅក្នុងប្រទេសប៉ូឡូញក្រោមប្រតិបត្តិការក្លែងបន្លំ ប្រហែលជាតាមរបៀបដូចគ្នានឹងកងកម្លាំងអ៊ុយក្រែនបានចូលទៅកាន់ទីក្រុងBelgorodដែលជាកន្លែងដែលក្រុមWagnerរួមមានប្រជាពលរដ្ឋនៃប្រទេសប៉ូឡូញផងដែរនោះកំពុងស្វែងរកការបំបែកចេញពីតំបន់យុទ្ធសាស្រ្ត Suwalki Gap ខណៈពេលដែលនាយករដ្ឋមន្រ្តីនៃប្រទេសអេត្យូពីបានបញ្ជាក់ពីចេតនារបស់លោកក្នុងការប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកកំពង់ផែមួយនៅលើច្រកសមុទ្រ Bab al-Mandab ពីប្រទេស Somaliland នៅក្នុងការអភិវឌ្ឍន៍ដ៏គ្រោះថ្នាក់មួយបន្ទាប់ពីរដ្ឋប្រហារ Niger ដែលនឹងបង្កើនឥទ្ធិពលរបស់រុស្ស៊ី និងចិននៅអាហ្វ្រិក។
-
ពូទីនសងសឹក!អង់គ្លេសបង្ហាញពីគំរោងការណ៍ការរបស់Wagnerក្នុងការឈ្លានពានប៉ូឡូញ
យោងតាមសារព័ត៌មាន DailyMail ចុះផ្សាយថ្ងៃទី២៥ ខែកក្កដាបានអោយដឹងថា កងទ័ពរបស់ទីក្រុង Warsaw លើសពីចំនួនក្រុមទាហាន Wagner ឆ្ងាយណាស់ ដូច្នេះការគម្រាមដោយការហែក្បួនលើរដ្ឋធានីប៉ូឡូញឬមូលដ្ឋានយោធាដ៏ធំមួយមិនអាចទៅរួចនោះទេ ប៉ុន្តែការបង្កបញ្ហាដែលកាន់តែពិបាកនោះគឺថាពួកគេអាចនឹងវាយប្រហារលើដែនដីតូចចង្អៀតមួយដែលគេស្គាល់ថាជាច្រក Suwalki Gap ។
សូម្បីតែការវាយប្រហារតូចមួយលើតំបន់នេះ ដែលស្ថិតនៅចន្លោះប្រទេសប៉ូឡូញ លីទុយអានី និង Kaliningrad ក៏អាចបង្កបញ្ហាដ៏ធំសម្រាប់អង្គការណាតូ និងអាចឈានដល់សង្គ្រាមលោកលើកទីបីបានដែរ។
ប៉ូឡូញ និងលីទុយអានី បានប្រយុទ្ធគ្នាដើម្បីគ្រប់គ្រងតំបន់ពីមុនមក ប៉ុន្តែសព្វថ្ងៃនេះ វាជាផ្នែកមួយនៃប្រទេសប៉ូឡូញ និងជាព្រំដែនដីតែមួយគត់រវាងអឺរ៉ុបដីគោក និងរដ្ឋបាល់ទិក។
វាត្រូវបានបង្កើតឡើងភាគច្រើនដោយជួរភ្នំតូចៗ ដែលគ្របដណ្តប់ដោយដីស្រែចម្ការ ព្រៃស្រោង និងភូមិតូចៗមួយចំនួន។
នោះមានន័យថាតំបន់នេះពិបាកទៅដល់សម្រាប់កងទ័ពណាដែលមិនទាន់មានមូលដ្ឋាននៅទីនោះ ហើយពិបាកដូចគ្នាក្នុងការការពារ ដោយមានគម្របធម្មជាតិតិចតួច។
តំបន់បាល់ទិកត្រូវបានគេមើលឃើញថាជាតំបន់ដែលងាយស្រួលបំផុតសម្រាប់លោកពូទីនក្នុងការវាយប្រហារ និងពិបាកបំផុតសម្រាប់សម្ព័ន្ធភាពដើម្បីការពារ។
ការភ័យខ្លាចនៃការលុកលុយបាល់ទិកបានកើនឡើងចាប់តាំងពីសង្រ្គាមអ៊ុយក្រែនបានចាប់ផ្តើម ហើយប្រសិនបើលោកពូទីនព្យាយាមវា នោះការបិទតំបន់ Suwalki Gap ទំនងជានឹងជាវិធានការដំបូងរបស់លោក។
ការកាត់តំបន់ Suwalki Gap នឹងធ្វើឱ្យការពង្រឹងកម្លាំងពីប៉ូឡូញ និងអាឡឺម៉ង់ ដែលជាកន្លែងមូលដ្ឋានធំបំផុតរបស់ណាតូ ចូលទៅក្នុងតំបន់បាល់ទិកកាន់តែពិបាក។
ផ្ទុយទៅវិញ វាធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ការពង្រឹងរបស់រុស្ស៊ីក្នុងការផ្លាស់ទីជុំវិញដោយការបង្កើតស្ពានដីរវាងប្រទេសបេឡារុស្ស និង Kaliningrad។
-
អេត្យូពីគំរាមឈ្លានពានសូម៉ាលីឡែនអោយចិន
យោងតាមសារព័ត៌មាន AEI ចុះផ្សាយថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២បានអោយដឹងថា ក្នុងការបង្វែរចំណាប់អារម្មណ៍របស់ប្រជាជនរបស់លោកសាជាថ្មី នាយករដ្ឋមន្រ្តីអេត្យូពីលោក Abiy Ahmed បានខិតខំរៀបចំដំណាក់កាលទាមទារកំពង់ផែ Zeyla ដែលស្ថិតនៅភាគខាងជើងប្រទេស Somaliland ចម្ងាយប្រហែល១៧ម៉ាយពីព្រំដែនប្រទេស Djiboutian។ អ្នកគាំទ្ររបស់លោកបានចាប់ផ្តើមលើកឡើងពីប្រវត្តិសាស្ត្រដែលរៀបរាប់ឡើងថាចាប់ពីសតវត្សទីដប់ប្រាំមួយដល់ដើមសតវត្សទីដប់ប្រាំបួនមក កំពង់ផែ Zeyla បានដើរតួយ៉ាងសំខាន់គឺជា
កំពង់ផែដែលបម្រើអោយទីក្រុង Harrar របស់អេត្យូពី។ កំពង់ផែ Zeyla ក៏ជាចំណុចនៃការពិភាក្សាម្តងហើយម្តងទៀតរបស់លោក Abiy អំពីការបង្កើតកងទ័ពជើងទឹកអេត្យូពីថ្មី ដែលជាសេវាយោធាហាក់ដូចជាមិនសមទំនងសំរាប់ប្រទេសគ្របដណ្តប់ដោយដីគោក។
ខណៈពេលដែលលោក Abiy ខឹងនឹងការរិះគន់សិទ្ធិមនុស្សជាបន្តបន្ទាប់ ឥឡូវនេះលោកបានបែរខ្នងដាក់សហរដ្ឋអាមេរិក និងអឺរ៉ុប ក្នុងការពេញចិត្តចំពោះអ្នកគាំទ្រស្វ័យភាពដូចជាប្រទេសចិន តួកគី អេរីទ្រា និងអ៊ីរ៉ង់វិញ ចំណែកប្រទេសសូម៉ាលីឡែនបានដើរក្នុងទិសដៅផ្សេងទៀត។ ចក្រភពអង់គ្លេស ដាណឺម៉ាក និងកេនយ៉ា សុទ្ធតែមានការិយាល័យនៅរដ្ឋធានី Hargeisa នៃប្រទេសសូម៉ាលី ហើយសហភាពអឺរ៉ុបក៏មានវត្តមានញឹកញាប់ផងដែរ។ ជាជាងទទួលសំណូកពីទីក្រុងប៉េកាំងដូចប្រទេសអាហ្វ្រិកជាច្រើនមាន ប្រទេសសូម៉ាលីឡែនបានជ្រើសរើសយកតៃវ៉ាន់ដោយសារតម្លៃរួម។
-
រដ្ឋប្រហារ Niger ផ្តល់ឳកាសអោយរុស្ស៊ី
យោងតាមសារព័ត៌មាន Politico ចុះផ្សាយថ្ងៃទី២៩ ខែកក្កដាបានអោយដឹងថា នៅសប្តាហ៍មុន យោធារបស់Nigerដែលជាប្រទេសតែមួយដែលសហភាពអឺរ៉ុបបានសន្យាថានឹងបណ្តុះបណ្តាល បានចាប់ខ្លួនប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់ប្រទេសនេះធ្វើជាចំណាប់ខ្មាំង។ នៅពេលដែលរដ្ឋប្រហារកើតឡើង ក្រុមទាហានស៊ីឈ្នួល Wagner ដែលមានទំនាក់ទំនងនឹងវិមានក្រឹមឡាំងបានឆ្លៀតឳកាសទាញយកគុណសម្បត្តិយ៉ាងឆាប់រហសសម្រាប់ការជួយហើយអ្នកឃោសនារុស្ស៊ីបានផ្សព្វផ្សាយព័ត៌មាននេះយ៉ាងទូលំទូលាយ។
សម្រាប់អឺរ៉ុបវាជាបញ្ហាដ៏សំខាន់។ ទ្វីបនេះធ្លាប់បានបាត់បង់ចលនាយ៉ាងសំខាន់នៅក្នុងតំបន់នេះរួចមកហើយ បន្ទាប់ពីរដ្ឋប្រហារយោធាស្រដៀងគ្នានេះនៅក្នុងប្រទេសជិតខាង ដូចជាម៉ាលី និងប៊ូគីណាហ្វាសូ។ ព្រឹត្តិការណ៍ទាំងនោះបានបង្ខំអោយប្រទេសបារាំង ដែលធ្លាប់ជាមហាអំណាចអាណានិគមក្នុងស្រុក ដកខ្លួនចេញ និងផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន។ ឥឡូវនេះ ពួកនឹងត្រូវធ្វើម្តងទៀត រួមជាមួយនឹងសម្ព័ន្ធមិត្ត EU របស់ខ្លួន។