BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កងជីវពលWagnerត្រលប់មកកងទ័ពរុស្ស៊ីវិញជាផ្លូវការបន្ទាប់ពីការផ្សះផ្សា និងការលាតត្រដាងពីល្បែងលេងរបស់ពូទីនហើយអ៊ុយក្រែនព្រមាន

ថ្ងៃពុធ, 12 ខែកក្កដា 2023 16:14  BeeTube News

dasfsfsdfsdf
 

1. វិមានក្រឹមឡាំងអះអាងគ្មានសមត្ថភាពតាមដានមេដឹកនាំ Wagner

យោងតាមសារព័ត៌មាន Newsweek ចុះផ្សាយថ្ងៃទី០៦ ខែកក្កដាបានអោយដឹងថា ប្រធានាធិបតីបេឡារុស្ស លោក Aleksandr Lukashenko កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា លោក Yevgeny Prigozhin ស្ថិតនៅក្នុងប្រទេសរុស្ស៊ី ទោះបីជាការពិតទៅមេដឹកនាំក្រុម Wagner ត្រូវបានគេសន្មត់ថាត្រូវបាននិរទេសនៅប្រទេសបេឡារុសដោយសារតែការបះបោរដែលបរាជ័យរបស់លោកប្រឆាំងនឹងទីក្រុងមូស្គូក៏ដោយ។ នៅពេលសួរអំពីកន្លែងលាក់ខ្លួនរបស់លោក Prigozhin ដោយអ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានច្រានចោលសំណួរនេះ។ លោក Peskov បាននិយាយថា "យើងមិនបានតាមដានចលនារបស់លោកទេ។ យើងមិនមានលទ្ធភាព ហើយក៏មិនមានបំណងចង់ធ្វើរឿងនេះដែរ" ។ ការអត្ថាធិប្បាយរបស់លោក Peskov ដែលបង្ហាញអំពីភាពកង្វះការព្រួយបារម្ភពីវិមានក្រឹមឡាំងទៅលើលោក Prigozhin បាននាំឱ្យអ្នកសង្កេតការណ៍មួយចំនួនសម្តែងការមិនជឿ ដោយអ្នកជំនាញប្រាប់កាសែត Newsweek ថាវាអាចជាផ្នែកមួយនៃយុទ្ធនាការលាបពណ៌។

c-96
b-101
a-185
 

2. Biden ថាអ៊ុយក្រែន​មិន​ទាន់​អាចចូលរួមនឹងណាតូបានទេ

យោងតាមសារព័ត៌មាន CNN ចុះផ្សាយថ្ងៃទី៩ ខែកក្កដាបានអោយដឹងថា ប្រធានាធិបតី លោក Joe Biden បានប្រាប់ CNN នៅក្នុងបទសម្ភាសន៍មួយថា អ៊ុយក្រែនមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់សមាជិកភាពណាតូនៅឡើយទេ ដោយបាននិយាយថាសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែនត្រូវតែបញ្ចប់ នៅមុនពេលដែលសម្ព័ន្ធមិត្តអាចពិចារណាដាក់បញ្ចូលទីក្រុង Kyiv ទៅសម្ព័ន្ធភាពរបស់ខ្លួន។ លោក Biden បានប្រាប់លោក Fareed Zakaria របស់ទូរទស្សន៍CNN ថា ខណៈពេលដែលការពិភាក្សាអំពីសមាជិកភាពជិតមកដល់របស់អ៊ុយក្រែនក្នុងអង្គការ NATO គឺមិនទាន់អាចសំរេចបាននៅឡើយ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងអង្គការ NATO នឹងបន្តផ្តល់ជូនប្រធានាធិបតីលោក Volodymyr Zelensky និងកងកម្លាំងរបស់លោកនូវសន្តិសុខ និងសព្វាវុធដែលពួកគេត្រូវការ ដើម្បីព្យាយាមបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី។ លោក Biden បាននិយាយថា “ខ្ញុំមិនគិតថា មានការឯកភាពគ្នានៅក្នុងអង្គការ NATO អំពីថាតើត្រូវយកអ៊ុយក្រែនចូលក្នុងគ្រួសារណាតូនៅពេលនេះឬអត់ទេ នៅក្នុងពេលដែលពេលនេះគឺជាអំឡុងពេលពាក់កណ្តាលនៃសង្រ្គាម។ លោកបានបន្តទៀតថា“ឧទាហរណ៍ ប្រសិនបើអ្នកបានធ្វើនោះ អ្នកនឹងដឹង ហើយអ្វីដែលខ្ញុំចង់និយាយ–ពួកយើងបានប្តេជ្ញាចិត្តក្នុងការថែរក្សាការពារអធិបតេយ្យភាពដែលជាទឹកដីរបស់អង្គការណាតូ។ វាគឺជាការប្តេជ្ញាចិត្តដែលយើងទាំងអស់គ្នាបានធ្វើមិនថាជាមានបញ្ហាអ្វីនោះទេ។ បើ​សង្គ្រាម​នៅ​តែ​កើត​ឡើង នោះ​យើង​ទាំង​អស់​គ្នា​នឹងនៅក្នុង​សង្គ្រាម។ យើង​នឹងនៅធ្វើ​សង្រ្គាម​ជាមួយ​រុស្សី បើ​ដូច្នោះ​មែន»។

g-88
f-88
e-94
d-101
 

3. អ៊ុយក្រែនព្រមានពីការវាយប្រហារដ៏សាហាវ

យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី១ ខែកក្កដាបានអោយដឹងថា ខណៈដែលប្រទេសបេឡារុស្សបានបង្កើនសាររបស់ខ្លួនអំពីផែនការផ្តល់កន្លែងជ្រកកោន និងក៏ដូចជាការងារទៅដល់ក្រុមទាហានស៊ីឈ្នួល Wagner បន្ទាប់ពីការបះបោរបរាជ័យក្នុងប្រទេសរុស្ស៊ី កងកម្លាំងអ៊ុយក្រែនបាននិយាយថាពួកគេត្រៀមខ្លួនរួចជាស្រេចសម្រាប់ការគំរាមកំហែងដែលអាចកើតមានពីប្រទេសជិតខាងរបស់ពួកគេទៅភាគខាងជើង។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មន្ត្រីអ៊ុយក្រែនបានព្យាយាមបំបាត់ការព្រួយបារម្ភ ខណៈពេលប្រុងប្រៀបចំពោះការរៀបចំរបស់ពួកគេ ដោយប្រធានាធិបតីលោក Volodymyr Zelensky បានគ្រោងនឹងដំណើរផែនការពង្រឹងព្រំដែននៅក្នុងសុន្ទរកថាពេលយប់របស់លោក ហើយមេបញ្ជាការកំពូលបានសង្កត់ធ្ងន់ថា គ្មានការគំរាមកំហែងបច្ចុប្បន្នត្រូវបានរកឃើញទេ។ លោក Zelensky បានបង្ហាញថា ចារកម្មអ៊ុយក្រែនកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ដោយលោកបានបន្ថែមថា"យើងវិភាគយ៉ាងប្រុងប្រយ័ត្នរាល់ព័ត៌មាន និងការរំពឹងទុកណាមួយនៅគ្រប់ទិសទី"។ លោក​បាន​និយាយ​ថា ឧត្តម​សេនីយ៍​កំពូល​របស់​អ៊ុយក្រែន​ត្រូវ​បាន​ "ណែនាំ​ឱ្យ​ពង្រឹង​ទិស​ខាង​ជើង - ដើម្បី​ធានា​សន្តិភាព"។

j-58
i-84
h-86
 


ថ្ងៃពុធ, 12 ខែកក្កដា 2023 16:14  BeeTube News