BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គ្រោះមហន្តរាយ!កាបូបនុយក្លេអ៊ែររបស់ក្រុមWagnerអាចនឹងបើកទ្វារនរក ហើយណាតូអបអរការចូលជាសមាជិករបស់ស៊ុយអែតខណៈនៅតែបោះបង់ចោលអ៊ុយ

ថ្ងៃពុធ, 12 ខែកក្កដា 2023 11:22  BeeTube News

12-07-23
 

1. គ្រោះមហន្តរាយ!កាបូបនុយក្លេអ៊ែររបស់ក្រុមWagnerអាចនឹងបើកទ្វារនរក

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១១ ខែកក្កដាបានអោយដឹងថា  នៅពេលដែលកងកម្លាំងបះបោរ Wagner បានបើកឡានទៅភាគខាងជើងឆ្ពោះទៅទីក្រុងមូស្គូកាលពីថ្ងៃទី24ខែមិថុនា យានជំនិះយោធាមួយក្រុមបានបង្វែរទិសដៅទៅទិសខាងកើតទៅផ្លូវហាយវេក្នុងទិសដៅទៅកាន់មូលដ្ឋានទ័ពរុស្ស៊ីដែលមានកំពែងរឹងមាំដែលផ្ទុកអាវុធនុយក្លេអ៊ែរ នេះបើយោងតាមវីដេអូដែលបានបង្ហោះតាមអ៊ីនធឺណិតនិងបទសម្ភាសន៍ជាមួយអ្នកស្រុក។ នៅពេលដែលក្រុមអ្នកប្រយុទ្ធ Wagner ទៅដល់តំបន់ជនបទកាន់តែច្រើន ផ្លូវដែលត្រូវឃ្លាំមើលបានចុះត្រជាក់- នៅប្រហែលជា 100 គីឡូម៉ែត្រពីមូលដ្ឋាននុយក្លេអ៊ែរ Voronezh-45។ មូលដ្ឋាននុយក្លេអ៊ែរ Voronezh-45 គឺជាកន្លែង​ដែល​មាន​ការ​យាមកាម​យ៉ាង​ល្អ​ដែល​ត្រូវ​បាន​​រាយការណ៍​ថា​មានរក្សាទុកនូវ​គ្រាប់បែក​នុយក្លេអ៊ែរ​សម័យ​សូវៀត​តូចៗ​ដែល​អាច​ដាក់ក្នុងកាបូបស្ពាយតាមខ្លួនដោយ​មនុស្ស​តែ​ម្នាក់បាន​។ សារព័ត៌មាន​​​ Reuters មិនអាចបញ្ជាក់ពីអ្វីដែលបានកើតឡើងបន្ទាប់នោះទេ។  ប៉ុន្តែនៅក្នុងបទសម្ភាសន៍មួយ ប្រមុខចារកម្មយោធារបស់អ៊ុយក្រែន លោក Kyrylo Budanov បាននិយាយថា យុទ្ធជន Wagner បានទៅឆ្ងាយជាងនេះ។ លោកបាននិយាយថា ពួកគេបានទៅដល់មូលដ្ឋាននុយក្លេអ៊ែរ ហើយថាបំណងរបស់ពួកគេគឺដើម្បីទទួលបានឧបករណ៍នុយក្លេអ៊ែរខ្នាតតូចនៅសម័យសូវៀត ដើម្បី"បង្កើនកំរិតមានប្រៀបជាងរបស់ពួកគេ"នៅក្នុងការបះបោរ។ លោក Budanov បាននិយាយថារបាំងតែមួយគត់រវាងអ្នកប្រយុទ្ធ Wagner និងអាវុធនុយក្លេអ៊ែរ គឺជាទ្វារទៅកាន់កន្លែងផ្ទុកនុយក្លេអ៊ែរ។ លោក​បាន​បន្ត​ថា​៖ «​ទ្វារ​ឃ្លាំង​ត្រូវ​បាន​បិទ​ហើយ​ពួកគេ​មិន​បានចូល​ទៅ​កាន់ផ្នែក​បច្ចេកទេសនោះ​ទេ​»​។ Reuters មិនអាចកំណត់ដោយឯករាជ្យបានថាតើអ្នកប្រយុទ្ធ Wagner បានធ្វើទៅ មូលដ្ឋាន Voronezh-45 ដែរឬទេ។ លោក Budanov មិនបានផ្តល់ភស្តុតាងសម្រាប់ការអះអាងរបស់លោកទេ ហើយលោកបានបដិសេធមិននិយាយថាតើការពិភាក្សាអ្វីខ្លះដែលបានកើតឡើងជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀតអំពីឧប្បត្តិហេតុនេះ។ លោក​ក៏​មិន​បាន​និយាយ​ថា​ហេតុ​អ្វី​បាន​ជា​យុទ្ធជន​Wagnerបានដក​ថយចេញជា​បន្ត​បន្ទាប់​ដែរ។

d-100
c-95
b-100
a-184
 

2. ណាតូអបអរការចូលជាសមាជិករបស់ស៊ុយអែតខណៈបោះបង់ចោលអ៊ុយក្រែន

យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី១១ ខែកក្កដាបានអោយដឹងថា មន្ត្រីសេតវិមានបាននិយាយថាពួកគេមានគម្រោងឆ្ពោះទៅមុខជាមួយនឹងការផ្ទេរយន្តហោះចម្បាំងF-16ទៅកាន់ប្រទេសទួរគីបន្ទាប់ពីទីក្រុងអង់ការ៉ាបានផ្តល់ភ្លើងខៀវអនុញ្ញាតិឱ្យស៊ុយអែតចូលរួមជាមួយអង្គការណាតូ។ ប៉ុន្តែអ្នក​យាម​ទ្វារ​សភា​កំពុង​និយាយ​ថាវា​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ។ បំណងប្រាថ្នារបស់ប្រធានាធិបតីទួរគីលោក Recep Tayyip Erdoğan ក្នុងការទិញយន្តហោះ F-16ថ្មី និងធ្វើឱ្យកាន់តែប្រសើរឡើងដល់កងនាវាដែលមានស្រាប់របស់លោកត្រូវបានគេមើលឃើញថាជាចំណុចអានុភាពមួយដែលធ្វើអោយប្រធានាធិបតីលោក Joe Biden អាចជំរុញអោយមេដឹកនាំបរទេសរូបនេះទម្លាក់ការជំទាស់របស់ខ្លួនបានក្នុងការអនុញ្ញាតឱ្យស៊ុយអែតចូលរួមនឹងអង្គការណាតូ - ដែលទីបំផុតលោក Erdoğan ពិតជាបានយល់ព្រមធ្វើតាម។ ប៉ុន្តែ​លោក Biden មិនអាច​លក់​យន្តហោះ​ដោយ​គ្មាន​ការអនុញ្ញាតិពី​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​កំពូលៗ​នៅ​ក្នុង​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​ព្រឹទ្ធសភា និង​គណៈកម្មាធិការ​កិច្ចការបរទេស​សភា​នោះទេ។ ខណៈពេលដែលសមាជិកទាំងនោះមានការស្ទាក់ស្ទើរក្នុងការអនុម័តការលក់នេះ សមាជិកព្រឹទ្ធសភាបានបង្ហាញពីសញ្ញានៃការស្រុះស្រួលឡើងវិញកាលពីថ្ងៃអង្គារ ប៉ុន្តែពួកគេបាននិយាយថា រដ្ឋបាល និងលោក Erdogan ត្រូវតែធ្វើអ្វីបន្ថែមទៀតមុននឹងពួកគេអាចឈានទៅដល់ចំលើយយល់ស្រប។ កង្វល់​មួយ​ដែល​នៅ​សេសសល់​សម្រាប់​សមាជិក​សភា​មួយ​ចំនួន​គឺ​របៀប​ដែល​ទួរគីនឹង​ប្រើ​ប្រាស់យន្តហោះចម្បាំងទាំងនេះ​ដែល​ផ្តល់​ដោយ​អាមេរិក។ប្រទេសក្រិក​បាន​ចោទ​ទួរគីពី​បទ​រំលោភ​ដែន​អាកាស​របស់​ខ្លួន​ជាង ១០.០០០ ដង​រួចមកហើយកាល​ពី​ឆ្នាំ​មុន ហើយ​ទួរគី​បាន​គំរាម​កំហែង​តំបន់​ក្នុង​ប្រទេស​ស៊ីរី ដែល​កាន់កាប់​ដោយ​ជនជាតិ​Kurds ដែល​អាមេរិក​ចាត់​ទុក​ជា​សម្ព័ន្ធមិត្ត។

h-85
g-87
f-87
e-93
 

3. ប៉ូឡូញចង់ឱ្យបំពង់បង្ហូរប្រេងរបស់ណាតូទៅដល់ភាគខាងកើត

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១០ ខែកក្កដាបានអោយដឹងថា ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda បាននិយាយកាលពីថ្ងៃចន្ទមុនពេលចាកចេញទៅកាន់ទីក្រុង Vilnius សម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការណាតូដែលនឹងចាប់ផ្តើមនៅថ្ងៃអង្គារថា  ប៉ូឡូញចង់ឱ្យអង្គការណាតូពិភាក្សាអំពីការពង្រីកប្រព័ន្ធបំពង់បង្ហូរប្រេងសម័យសង្គ្រាមត្រជាក់របស់ខ្លួនបន្ថែមទៀតទៅភាគខាងកើត។លោក Duda បានប្រាប់អ្នកយកព័ត៌មានថា"យើងពិតជានឹងលើកឡើងពីបញ្ហានៃការពង្រីកបំពង់ផ្គត់ផ្គង់ឥន្ធនៈដែលជាបំពង់បង្ហូរប្រេងរបស់អង្គការណាតូ។ សព្វថ្ងៃនេះពួកវាត្រូវបានបញ្ចប់នៅប្រទេសអាឡឺម៉ង់ ព្រោះវាជាសំណល់នៃអ្វីដែលត្រូវបានសាងសង់ឡើងក្នុងអំឡុងសង្គ្រាមត្រជាក់" ។ "យើងចង់បានបន្ទាប់ពីជាង 20 ឆ្នាំនៃវត្តមានរបស់យើងនៅក្នុងអង្គការ NATO ហើយ សម្រាប់អោយសម្ព័ន្ធភាពសម្រេចចិត្តចុងក្រោយថាខ្លួននឹងផ្តល់ហិរញ្ញប្បទាន ហើយប្រទេសណាតូនឹងផ្តល់ហិរញ្ញប្បទានដល់ការពង្រីករបស់ពួកគេ ដូច្នេះពួកគេនឹងឈានដល់ផ្នែកខាងកើតរបស់ណាតូ" ។ ប្រព័ន្ធបំពង់បង្ហូរប្រេងអឺរ៉ុបកណ្តាល (CEPS) របស់អង្គការណាតូ គឺជាបណ្តាញបំពង់បង្ហូរសម្ពាធខ្ពស់ដែលដឹកជញ្ជូនឥន្ធនៈយន្តហោះ ប្រេងសាំង ប្រេងម៉ាស៊ូត និងប្រេង naphtha ឆ្លងកាត់ប្រទេសបែលហ្សិក បារាំង អាល្លឺម៉ង់ លុចសំបួ និងហូឡង់។

k-50
j-57
i-83
 


ថ្ងៃពុធ, 12 ខែកក្កដា 2023 11:22  BeeTube News