BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ខាងក្រោយឆាក! អាមេរិក​បញ្ជូន​រដ្ឋមន្ត្រី​រតនាគារ​អាមេរិក​មក​ថ្លែង​សារ​គំរាមដោយ​ផ្ទាល់​នឹង​ចិន​ពី​ប្រធានាធិបតី​អាមេរិក

ថ្ងៃចន្ទ, 10 ខែកក្កដា 2023 14:09  BeeTube News

10-07-23
 

1. ខាងក្រោយឆាក! អាមេរិក​បញ្ជូន​រដ្ឋមន្ត្រី​រតនាគារ​អាមេរិក​ថ្លែង​សារ​គំរាមចិន

យោងតាមសារព័ត៌មាន moneycontrol ចុះផ្សាយថ្ងៃទី៩ ខែកក្កដាបានអោយដឹងថា រដ្ឋលេខាធិការរតនាគារអ្នកស្រី Janet Yellen បានមកប្រទេសចិននៅក្នុងក្តីសង្ឃឹមថាសហរដ្ឋអាមេរិកនឹងអាចចាប់ផ្តើមទំនាក់ទំនងដែលកាន់តែយ៉ាប់យ៉ឺនអស់ជាច្រើនឆ្នាំជាមួយប្រទេសចិនឡើងវិញ។ អ្នកស្រី Yellen បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋបាលលោក Biden មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការអនុវត្តពាណិជ្ជកម្មជាច្រើនរបស់ប្រទេសចិន រួមទាំងការប្រព្រឹត្តលើក្រុមហ៊ុនបរទេស និងគោលនយោបាយដែលសហរដ្ឋអាមេរិកចាត់ទុកថាជាកិច្ចខិតខំប្រឹងប្រែងក្នុងការបង្ខិតបង្ខំសេដ្ឋកិច្ច។ នៅប៉ុន្មានម៉ោងមុនសន្និសីទសារព័ត៌មានរបស់អ្នកស្រី Yellen ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេសចិន Xinhua បានចេញរបាយការណ៍បង្ហាញថាប្រទេសចិននៅតែបន្តការ​ជំទាស់​លើការ​សង្កត់​ធ្ងន់​របស់​រដ្ឋបាល​លោក Biden លើ​ការ​រលើកឡើងថា ការរក្សា​សន្តិសុខ​ជាតិ​អាមេរិក​គឺតាម​រយៈ​ការ​រឹតត្បិត​ពាណិជ្ជកម្ម។ មន្ត្រី​ចិន​បាន​លើក​ឡើង​ពី​កង្វល់​របស់​ខ្លួន​ជាមួយ​នឹង​អ្នកស្រី Yellen។ លេខាធិការរតនាគារបាននិយាយថាពួកគេបានពិភាក្សាអំពីពន្ធគយដែលរដ្ឋបាលលោក Trump បានដាក់លើការនាំចូលរបស់ចិនដែលត្រូវបានទុកចោល ខណៈពេលដែលលោកស្រី Yellen បានរិះគន់ពន្ធគយថាមិនមានប្រសិទ្ធភាព។ លោកស្រីក៏បានទទួលស្គាល់ផងដែរនូវការព្រួយបារម្ភរបស់ចិនអំពីការលេចចេញនូវការដាក់កំហិតរបស់សហរដ្ឋអាមេរិកលើការវិនិយោគនៅក្នុងប្រទេសចិន ហើយបាននិយាយថាលោកស្រីបានព្យាយាមពន្យល់ថាវិធានការបែបនេះនឹងត្រូវដាក់កំរិតលើគោលដៅក្នុងវិស័យមួយចំនួនតែប៉ុណ្ណោះ ហើយមិនបានមានបំណងធ្វើអោយប៉ះពាល់យ៉ាងទូលំទូលាយលើសេដ្ឋកិច្ចរបស់ប្រទេសចិននោះទេ។ មន្ត្រី និងអ្នកជំនាញចិនក៏បារម្ភថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលអាមេរិចក្នុងការដាក់កំរិតលើការចូលប្រើបច្ចេកវិទ្យាមួយចំនួនរបស់ចិន អាចធ្វើអោយប៉ះពាល់ដល់ការអភិវឌ្ឍន៍ឧស្សាហកម្មដែលមានសក្តានុពលខ្ពស់របស់ពួកគេ ដូចជា បញ្ញាសិប្បនិម្មិត និងកុំព្យូទ័រកង់ទិច។

c-92
b-97
a-181
 

2. ចិន​បញ្ជូន​នាវា និង​យន្តហោះចម្បាំង​ទៅ​ជិត​កោះ​តៃវ៉ាន់ 

យោងតាមសារព័ត៌មាន Sky News ចុះផ្សាយថ្ងៃទី៨ ខែកក្កដាបានអោយដឹងថា ប្រទេសចិនបានបញ្ជូននាវាចម្បាំង និងយន្តហោះចម្បាំងទៅកៀកកោះតៃវ៉ាន់ ក្នុងអំឡុងពេលទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកអ្នកស្រី Janet Yellen ទៅកាន់ទីក្រុងប៉េកាំង ក្នុងគោលបំណងបន្ធូរបន្ថយទំនាក់ទំនងដ៏តានតឹង។ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ខ្លួនកំពុងតាមដានស្ថានការណ៍ ជាមួយនឹងយន្តហោះចំនួន 13 គ្រឿង និងនាវាចំនួន 6 គ្រឿង រួមទាំងប្រព័ន្ធកាំជ្រួចមីស៊ីលលើដីដែលបានត្រៀមជាស្រេចដើម្បីឆ្លើយតប។ មានយន្តហោះចំនួន 4 គ្រឿង រួមទាំងយន្តហោះចម្បាំង SU-30 ពីរគ្រឿង បានឆ្លងកាត់ខ្សែបន្ទាត់មេដ្យាននៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដែលតែងតែបានដើរតួជាបន្ទាត់ព្រំដែនរវាងភាគីទាំងពីរ។ ការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់សាធារណរដ្ឋកោះដែលគ្រប់គ្រងដោយខ្លួនឯង និងបានបំបែកចេញពីប្រទេសចិនដីគោកក្នុងអំឡុងសង្គ្រាមស៊ីវិលក្នុងឆ្នាំ1949នេះ នៅតែជាឧបសគ្គដ៏សំខាន់សម្រាប់ទំនាក់ទំនងជាមួយទីក្រុងប៉េកាំង។ កត់សម្គាល់ផងដែរថា មិនយូរប៉ុន្មាននៅមុនពេលការមកដល់របស់អ្នកស្រី Yellen លោកប្រធានាធិបតីចិន Xi Jinping បានទៅទស្សនាទីស្នាក់ការភាគខាងកើតនៃកងទ័ពរំដោះប្រជាជន ហើយតំបន់ប្រតិបត្តិការរបស់ពួកគេផងដែរគឺនៅប្រឈមនឹងកោះតៃវ៉ាន់ដោយផ្ទាល់តែម្តងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។

g-84
f-84
e-90
d-97
 

3. Biden ព្រមានចិនពីផលវិបាកនៃការឈ្លានពានតៃវ៉ាន់

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី០៨ ខែកក្កដាបានអោយដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រាប់ប្រធានាធិបតីចិនលោក Xi Jinping បន្ទាប់ពីកិច្ចប្រជុំរបស់លោកជាមួយលោក Vladimir Putin របស់រុស្ស៊ីថា"ត្រូវប្រុងប្រយ័ត្ន" ដោយសារតែទីក្រុងប៉េកាំងពឹងផ្អែកលើការវិនិយោគរបស់លោកខាងលិច នេះបើយោងតាមការដកស្រង់ចេញពីបទសម្ភាសន៍ជាមួយ CNN ។ លោក Biden បាននិយាយថា “ខ្ញុំបានលើកឡើងថា៖ នេះមិនមែនជាការគំរាមកំហែងទេ។ នេះគឺជាការសង្កេត។” លោកបានបន្តទៀតថា "ចាប់តាំងពីរុស្ស៊ីបានចូលទៅក្នុងអ៊ុយក្រែន សាជីវកម្មអាមេរិកចំនួន 600 បានដកខ្លួនចេញពីប្រទេសរុស្ស៊ី។ ហើយអ្នកបានប្រាប់ខ្ញុំថាសេដ្ឋកិច្ចរបស់អ្នកពឹងផ្អែកលើការវិនិយោគពីអឺរ៉ុប និងសហរដ្ឋអាមេរិក។ ដូច្នេះហើយសូមប្រុងប្រយ័ត្ន។ សូមប្រយ័ត្ន។" មានភាពតានតឹង និងភាពទុទិដ្ឋិនិយមកាន់តែខ្លាំងឡើងនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនជុំវិញបញ្ហាសន្តិសុខជាតិ រួមទាំងតៃវ៉ាន់ សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ការកើនឡើងនៃការហាមឃាត់ការនាំចេញរបស់សហរដ្ឋអាមេរិកលើបច្ចេកវិទ្យាទំនើប និងគោលនយោបាយឧស្សាហកម្មដឹកនាំដោយរដ្ឋរបស់ចិន។

j-54
i-80
h-82
 


ថ្ងៃចន្ទ, 10 ខែកក្កដា 2023 14:09  BeeTube News