BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ុយក្រែនវាយប្រហារទីបញ្ជាការពួកទាហានស៊ីឈ្នួលរុស្សី Wagner នៅភាគខាងកើត

ថ្ងៃអង្គារ, 16 ខែសីហា 2022 08:27  គុន ច័ន្ទរដ្ឋា

2022-08-16 08.24.34 (1) (1)

BBC-

ការវាយប្រហារនៅក្នុង Popasna ត្រូវបានគេរាយការណ៍មកដោយ Serhyi Hayday  អភិបាលរដ្ឋនៃតំបន់ Luhansk និងអ្នកយកព័ត៌មានដែលនិយមសង្រ្គាមក្នុងវិមានក្រឹមឡាំងជាច្រើន។ ចំនួននៃអ្នករងគ្រោះមិនទាន់ច្បាស់និងការលំអិតនៅតែមិនទាន់ល្អិតល្អន់។ រូបថតត្រូវបានគេនិយាយថា បានបង្ហាញនូវការខូចខាតដែលបង្ហោះនៅលើ Telegram។ Warner’s ត្រូវបានគេភ្ជាប់ទៅនឹងឧក្រឹដ្ឋកម្មសង្រ្គាម។ ក្រុមនេះតម្រូវបានគេដាក់ពង្រាយនៅ Crimea និងក្នុងអ៊ុយក្រែននៅតំបន់ Donbas ក្នុងឆ្នាំ២០១៤ នៅពេលដែលកងកម្លាំងដែលគាំទ្រដោយវិមានក្រឹមឡាំងបណ្តេញកងទ័ពអ៊ុយក្រែនចេញពីទីកន្លែងនោះ ដែលក្រោយមកពួកគេបានប្រកាសថាជាផ្នែកមួយរបស់រុស្សី។

អង្គភាព Wargners ត្រូវបានគេបញ្ជូនទៅផងដែរទៅកាន់ស៊ីរី លីប៊ី  ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ វិមានក្រឹមឡាំងមិនបានទទួលស្គាល់ថាមានពួក Warner’s ទេ ប៉ុន្តែបណ្តាញចារកម្មលោកខាងលិចបានភ្ជាប់ក្រុមនេះទៅនឹង Yevgeny Prigozhin  ដែលជាឈ្មោះក្រៅ "មេចុងភៅរបស់ Putin" ពីព្រោះមុខរបរក្នុងការផ្តល់ម្ហូបអាហារជាជំនួយដល់លោក Putin និងកងកម្លាំងរបស់គាត់។ លោក Prigozhin ក៏ដូចជាមន្ត្រីរុស្សីដ៏ទៃទៀតដែរ ស្ថិតនៅក្រោមការដាក់ទ័ណ្ឌកម្មពីលោកខាងលិច។ Wargners ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនយោធាឯកជន (PMC)។ ប៉ុន្តែជាក្រុមហ៊ុនស៊ីឈ្នួលធ្វើសង្រ្គាមដែលឧបត្ថម្ភដោយរដ្ឋ ដែលធ្វើសកម្មភាពផ្តល់ប្រយោជន៍ដល់វិមានក្រឹមឡាំង អ្នកជំនាញលោកខាងលិចបាននិយាយ។

នៅលើ Telegram អភិបាលរដ្ឋ Hayday បាននិយាយថា "កងកម្លាំងអ៊ុយក្រែនបានវាយប្រហារទៅលើទីបញ្ជាការរបស់សត្រូវដែលបានរៀបចំ បើយោងទៅតាមអ្នកកាសែតរុស្សីម្នាក់ ពេលនេះការវាយប្រហារដោយជោគជ័យបានបំផ្លាញទីបញ្ជាការក្រុមហ៊ុនឯកជនធ្វើសង្រ្គាម Warner’s នៅក្នុង Popasna កាលពីម្សិលមិញ" លោកនិយាយថា ចំនួនអ្នកស្លាប់កំពុងតែត្រូវគេស្វែងរកការបំភ្លឺ។ កាសែតប្រចាំថ្ងៃរបស់អ៊ុយក្រែន Pravada បានរាយការណ៍ថា អ្នកកាសែតរុស្សីម្នាក់ដែលនិយមវិមានក្រឹមឡាំង Sergei Sreda បានបញ្ចេញឲ្យដឹងថា ទីបញ្ជាការរបស់ពួក Wargners នៅក្នុង Telegram ដែលបានបង្ហោះកាលពីថ្ងៃទី៨ ខែសីហា។ គាត់បានបង្ហោះរូបថតនៃការធ្វើទស្សនកីច្ចរបស់គាត់នៅ Pospana។

ការបង្ហោះនោះក្រោយមកត្រូវបានគេលុបចេញវិញ ប៉ុន្តែការថតចម្លងត្រូវបានគេបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ Pospana ស្ថិតនៅក្នុងផ្នែកខាងត្បូងនៃ Severidonetsk ក្នុងតំបន់ Luhansk  ដែលកងកម្លាំងរុស្សីឥឡូវនេះកំពុងតែកាន់កាប់ទាំងស្រុង បន្ទាប់ពីការប្រយុទ្ធជាច្រើនខែដ៏ជូរចត់និងការបំផ្លាញដ៏ធំ។ អ្នកយកព័ត៌មានម្នាក់ទៀតដែលនិយមសង្រ្គាមរបស់វិមានក្រឹមឡាំង ដែលគេហៅថា Kotenok បានសរសេរនៅលើ Telegram ថា ការវាយប្រហារមួយបានធើ្វឡើងទៅលើទីបញ្ជាការរបស់ Wagner’s នៅក្នុង Pospana។ ប្រភពពី Donbas បាននិតាយថាប្រហែលជា HIMARS ប្រភពពីអ៊ុយក្រែនបានរាយការណ៍ពីការស្លាប់របស់ Prigozhin។


ថ្ងៃអង្គារ, 16 ខែសីហា 2022 08:27  គុន ច័ន្ទរដ្ឋា