BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អង់គ្លេសសន្យានឹងបញ្ជូនអាវុធដល់អ៊ុយក្រែនបន្ថែម, ​​​ប្រធានក្រុម Wager ផ្តល់ព័ត៌មានទីតាំងយោធារុស្ស៊ីដល់ទីក្រុងគៀវ

ថ្ងៃអង្គារ, 16 ខែឧសភា 2023 11:23  BeeTube News

16.05.23
 

1. អង់គ្លេស​ថា​នឹងបញ្ជូន​អាវុធ​ថែម​ដល់​អ៊ុយក្រែនបណ្តាលអោយ​រុស្ស៊ីកាន់តែ​ខឹង

យោងតាមសារព័ត៌មាន Aljazeera News ចុះផ្សាយថ្ងៃទី១៥ ខែឧសភាបានអោយដឹងថា ចក្រភព​អង់គ្លេស​បាន​សន្យា​ផ្តល់​អាវុធ​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រុស្ស៊ី ខណៈ​ដែលលោក​ប្រធានាធិបតី Volodymyr Zelenskyy បាន​ធ្វើដំណើរទស្សនកិច្ចពន្ញាក់អារម្មណ៍មួយ​ដើម្បី​ជួប​ជាមួយ​សមភាគី​អង់គ្លេស។ លោក Zelenskyy បានចុះចតដោយឧទ្ធម្ភាគចក្រកាលពីថ្ងៃច័ន្ទនៅឯសេតវិមាន Chequers ដែលជាកន្លែងស្នាក់អាស្រ័យផ្លូវការមួយក្នុងប្រទេសរបស់មេដឹកនាំអង់គ្លេស ដោយលោកប្រធានាធិបតីត្រូវបានទទួលស្វាគមន៍ដោយលោកនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak ជាមួយនឹងការចាប់ដៃ និងឱប។ ការិយាល័យរបស់លោក Sunak បាននិយាយថា ចក្រភពអង់គ្លេសនឹងត្រូវកំណត់បន្ថែមផ្តល់ឱ្យអ៊ុយក្រែននូវកាំជ្រួចមីស៊ីលការពារដែនអាកាសរាប់រយគ្រាប់បន្ថែមទៀត ក៏ដូចជា "ដ្រូនវាយប្រហាររយៈចម្ងាយឆ្ងាយ" ដែលមានរយៈចម្ងាយជាង 200 គីឡូម៉ែត្រ។ លោក Zelenskyy ក្នុងដំណើរទស្សនកិច្ចជាលើកទីពីររបស់លោកទៅកាន់ចក្រភពអង់គ្លេសចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានប្រទេសរបស់លោកនៅក្នុងខែកុម្ភៈឆ្នាំ 2022 បានថ្លែងអំណរគុណដល់សម្ព័ន្ធមិត្តដ៏រឹងមាំរបស់លោកហើយក៏បាននិយាយថាសង្រ្គាមគឺជាបញ្ហានៃ"សន្តិសុខមិនត្រឹមតែសម្រាប់អ៊ុយក្រែនប៉ុណ្ណោះទេ តែវាមានសារៈសំខាន់សម្រាប់អឺរ៉ុបទាំងមូល" ។

d-47
c-44
b-47
a-130
 

2. ប្រធានក្រុម Wagner ផ្តល់ទីតាំងរុស្ស៊ីទៅកាន់ទីក្រុងគៀវ

យោងតាមសារព័ត៌មាន Aljazeera News ចុះផ្សាយថ្ងៃទី១៥ ខែឧសភាបានអោយដឹងថា ប្រធានក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ីបានផ្តល់កាលពីចុងខែមករានូវការបង្ហាញពីទីតាំងយោធារុស្ស៊ីទៅកាន់ទីក្រុង Kyiv ជាថ្នូរនឹងការដកថយកងទ័ពអ៊ុយក្រែននៅជុំវិញ តំបន់ Bakhmut នេះយោងតាមការដកស្រង់ឯកសារដែលបែកធ្លាយរបស់មន្ទីរបញ្ចកោណ។ កាសែតអាមេរិកបានរាយការណ៍កាលពីល្ងាចថ្ងៃអាទិត្យថា លោក Yevgeny Prigozhin ដែលយុទ្ធជនរបស់លោកបានដឹកនាំការប្រយុទ្ធសម្រាប់ទីក្រុងភាគខាងកើតអ៊ុយក្រែនបានធ្វើការផ្តល់សំណើមួយនេះតាមរយៈការទំនាក់ទំនងសម្ងាត់របស់លោកជាមួយចារកម្មអ៊ុយក្រែនដែលលោកបានរក្សាទុកវិធីទំនាក់ទំនងនេះពេញមួយសង្រ្គាម។ ឯកសារ​មិន​បានបញ្ជាក់ទេ​ថា​តើ​ទីតាំងយោធារុស្ស៊ី​ណា​ដែលលោក Prigozhin នឹងសំរេចចិត្ត​បោះបង់​ចោល​នោះ​ទេ។ មន្ត្រីអ៊ុយក្រែនពីរនាក់បានប្រាប់សារព័ត៌មានថា លោក Prigozhin បានបន្តផ្តល់សំណើបែបនេះលើសពីម្តង។ ឯកសារមិនបង្ហាញពីចេតនារបស់លោក Prigozhin ក្នុងការនិយាយជាមួយសត្រូវរបស់លោកទេ ប៉ុន្តែវាមិនមែនជារឿងចម្លែកទេសម្រាប់ប្រទេសដែលមានសង្រ្គាមក្នុងការរក្សាទម្រង់ទំនាក់ទំនងបែបនេះ។ ទោះយ៉ាងណាក៏ដោយ ទីក្រុងKyiv ត្រូវបានរាយការណ៍ថាបានបដិសេធការផ្តល់ជូននេះ ដោយសារតែពួកគេមិនជឿទុកចិត្តលើប្រធានាក្រុម Wagner នេះហើយ ។ ប៉ុន្តែកាលពីថ្ងៃច័ន្ទ ប្រធានក្រុម Wagner ក៏បានសរសេរសារនៅលើ Telegram ហើយបដិសេធថាលោកមិនបានផ្តល់សំណើរាយការណ៍ប្រាប់ពីទីតាំងយោធារុស្ស៊ីនៅតំបន់ Bakhmut ដល់ទីក្រុង Kiev ទេ។

h-35
g-35
f-34
e-40

3. មនុស្ស៦នាក់ស្លាប់យ៉ាងហោចណាស់ក្រោយភ្លើងឆេះផ្ទះស្នាក់នៅនូវែលសេឡង់

យោងតាមសារព័ត៌មាន Sky News ចុះផ្សាយថ្ងៃទី១៥ ខែឧសភាបានអោយដឹងថាយ៉ាងហោចណាស់មនុស្ស៦នាក់បានស្លាប់បន្ទាប់ពីអគ្គីភ័យបានឆាបឆេះពេញមួយយប់នៅឯផ្ទះស្នាក់នៅកម្ពស់៤ជាន់ក្នុងទីក្រុង Wellington ប្រទេសនូវែលសេឡង់។ នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ លោក Chris Hipkins បានប្រាប់កម្មវិធីព័ត៌មានពេលព្រឹក AM ថា លោកយល់ថា ទំនងជាមានមនុស្សស្លាប់ច្រើនជាងនេះ។ ប៉ូលីសបាននិយាយថា ពួកគេជឿថាចំនួនអ្នកស្លាប់ទំនងជាមានតិចជាង 10 នាក់ទេ ។ សេវាសង្គ្រោះបន្ទាន់ត្រូវបានហៅទៅកាន់ផ្ទះស្នាក់នៅ Loafers Lodge ក្នុងរដ្ឋធានី Wellington នៅម៉ោងប្រហែល 12.30 នាទីព្រឹក ម៉ោងក្នុងស្រុក។ លោក Nick Pyatt អ្នកគ្រប់គ្រងផ្នែកពន្លត់អគ្គីភ័យ និងសង្គ្រោះបន្ទាន់បាននិយាយថា "នេះគឺជាសុបិន្តអាក្រក់បំផុតរបស់យើង" ដោយពណ៌នាឧប្បត្តិហេតុនេះថាជា "នេះគឺជាអគ្គីភ័យបែបមានតែម្តងក្នុងមួយទសវត្សរ៍សម្រាប់ទីក្រុង Wellington ហើយ" ។ នាយកដ្ឋានពន្លត់អគ្គីភ័យបាននិយាយថា មានមនុស្សចំនួន 52 នាក់ត្រូវបានរាប់បញ្ចូលក្នុងករណីនេះ ប៉ុន្តែនៅមានមួយចំនួនត្រូវបានបាត់ខ្លួននៅឡើយ។យោងតាមសារព័ត៌មាន ​​1News បានឱ្យដឹងថា ក្នុងនោះមានមនុស្សចំនួន 5 នាក់ត្រូវបានជួយសង្គ្រោះដោយក្រុមពន្លត់អគ្គីភ័យចេញពីដំបូលអគារ។\

l-34
k-34
j-33
i-33
 


ថ្ងៃអង្គារ, 16 ខែឧសភា 2023 11:23  BeeTube News