BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឯកសារ Vulkan រុស្ស៊ី, ល្បែងអំណាតទួរគី, រថក្រោះណាតូ, ភេរវកម្មលើ Blogger យោធារុស្ស៊ី, Trump ឡើងសន្ទរកថាបន្ទាប់ពីការកាត់ទោស

ថ្ងៃអង្គារ, 04 ខែមេសា 2023 10:11  BeeTube News

04-04-23
 

                        1.       ឯកសារ Vulkan បង្ហាញអាថ៌កំបាំងរបស់លោក វ្ល៉ាឌីមៀ ពូទីន 

សង្គ្រាមនៅអ៊ុយក្រែនបានសាកល្បងសមត្ថភាពរុស្ស៊ី ខណៈដែលលោកខាងលិចអះអាងថារដ្ឋរុស្ស៊ីបានចុះខ្សោយ ប៉ុន្តែនោះគ្រាន់តែជាការបង្វិលរបស់ពួកគេទេ។ ការពិតទៅរដ្ឋរុស្ស៊ីកំពុងតែបង្កើនអំណាចយោធារបស់ខ្លួនយ៉ាងខ្លាំងក្លា។ ម៉ាស៊ីនសង្គ្រាមរបស់លោកពូទីនកំពុងទទួលបានការធ្វើឱ្យកាន់តែប្រសើរឡើង ដោយជាមួយនឹងការបែកធ្លាយដ៏ធំបានបង្ហាញពីភស្តុតាងលម្អិតថ្មីៗនេះតាមរយៈឯកសារជាង 5000 ច្បាប់បានលាតត្រដាងឡើង។ ពួកគេបង្ហាញពីរបៀបដែលរុស្ស៊ីកំពុងតែបោះជំហាននៅក្នុងសង្គ្រាមអ៊ីនធឺណិត។ ទីក្រុងម៉ូស្គូឥឡូវនេះមានសមត្ថភាពជាច្រើន។ អ្វីដែលគួរអោយចាប់អារម្មណ៍មួយនៅក្នុងនោះគឺក្រុមអ្នកជំនាញ IT មានមូលដ្ឋាននៅទីក្រុង Moscow ដែលហៅខ្លួនឯងថាជាក្រុមហ៊ុន NTC Vulcan។ តើពួកគេគឺជាអ្វី? ពួកគេបានបង្កើតកម្មវិធីបើកការវាយប្រហារតាមអ៊ីនធឺណិត ហើយដំណើរការជាគូជាមួយនឹងយោធារុស្ស៊ីរុស្ស៊ីផងដែរ ប៉ុន្តែ NTC Vulcan នេះគឺគ្រាន់តែជាចំណែកមួយនៅក្នុងប្រព័ន្ធចក្រវាឡយក្សរបស់អំណាចអ៊ីនធឺណិតរុស្ស៊ីប៉ុណ្ណោះទេ។ រុស្ស៊ីបានចាត់ក្រុម Hacker និងអ្នកលេងសម្ងាត់ជាច្រើននាក់ទៀតដូចជា Vulcan នេះដើម្បីធ្វើការជាមួយគ្នា និងកំណត់អត្តសញ្ញាណគោលដៅសំខាន់រួមគ្នា ដើម្បីរកចំនុចខ្សោយរបស់សត្រូវ ហើយធ្វើការដោះស្រាយជាមួយគ្នាជាតាមប្រភេទនៃបេសកកម្មនីមួយៗ។ 

c-18
b-20
A-37
 

                        2.  ល្បែងអំណាច NATO របស់លោក Erdogan

ណាតូគឺជាសម្ព័ន្ធសន្ធិសញ្ញាអាត្លង់ទិកខាងជើង និងសម្ព័ន្ធយោធាត្រូវបានដឹកនាំដោយសហរដ្ឋអាមេរិក។ ហ្វាំងឡង់បានព្យាយាម​ចូល​រួម​ជា​ច្រើន​ខែរួចមកហើយ ហើយ​ទីបំផុត​គេក៏អាចចូលរួមបានសំរេច។ នោះក៏ព្រោះតែប្រទេសទួរគីបានបើកសញ្ញាភ្លើងខៀវរួចហើយ ដែលជាឧបសគ្គចុងក្រោយរបស់ពួកគេ។ ណាតូមានសមាជិកទាំងអស់30 ប្រទេស រួមទាំងទួរគី និងប្រទេសដទៃទៀត។ សមាជិកទាំងអស់ត្រូវតែយល់ព្រមជាមុន ទើបប្រទេសថ្មីអាចអនុញ្ញាតឱ្យចូលរួមបាន។ ទាំងហ្វាំងឡង់និងស៊ុយអែតបានសម្រេចចិត្តស្វែងរកការការពារពីណាតូដើម្បីប្រឆាំងនឹងការអាចចូលឈ្លានពានបានរបស់រុស្ស៊ី ដោយសារតែណាតូ​​​បានកំណត់ថាបើមានការវាយប្រហារលើសមាជិកណាម្នាក់របស់ខ្លួន នោះគឺស្មើនឹងការវាយប្រហារលើសមាជិកទាំងអស់។ ដូច្នេះប្រទេសហ្វាំងឡង់ និងស៊ុយអែតដែលចង់​ចូល​រួម ប៉ុន្តែ​ត្រូវ​ប្រឈម​មុខ​នឹង​ផ្លូវបិទពីរដោយសំណាក់ប្រទេសហុងគ្រី និងប្រទេសទួរគី ដោយសារទាំងពីរប្រទេសនេះចង់ប្រើប្រាស់ប្រទេសមកពីអឺរ៉ុបខាងជើងដូចជាហ្វាំងឡង់ និងស៊ុយអែតនេះជាកូនអុកយោបាយរបស់ពួកគេ ទើបរារាំង​ការ​ចូល​របស់ពួកគេ។ ហេតុអ្វីបានជាប្រធានាធិបតីទួរគីលោក Erdogan ធ្វើបែបនេះ? លោកមានទំនាក់ទំនងល្អជាមួយនឹងទីក្រុងម៉ូស្គូ។ លោក Erdogan ក៏បានបដិសេធមិនគាំទ្រលោកខាងលិចដែរក្នុងការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ បន្ទាប់​មក​ពួក​គេក៏​បាន​ទិញប្រព័ន្ធការពារកាំជ្រួច s 400 របស់រុស្ស៊ីផងដែរ ដែលបង្កអោយមានកំហឹងយ៉ាងខ្លាំងនៅក្នុងអង្គការណាតូ។ ចុះហេតុ​អ្វី​បាន​ជា​ពួក​គេ​មិន​អាច​ត្រឹមតែបណ្តេញ​តួ​ក​គី​ចេញ​ពី​ណាតូ? នេះក៏ព្រោះតែទួរគីជាសមាជិកដែលកើតឡើងពីដំបូងៗ ហើយបានបញ្ជូនដ្រូនទួរគីជួយអ៊ុយក្រែនក្នុងសង្គ្រាមផងដែរ  និងមានកងកម្លាំង​ប្រដាប់​អាវុធដ៏ធំជាងគេទី២នៅក្នុងអង្គការណាតូ។

f-11
e-16
d-22
 

                       3.  រថក្រោះណាតូកំពុងធ្វើដំណើរចូលមកដល់អ៊ុយក្រែន

ណាតូកាន់តែពង្រីកវិសាលភាពទឹកដីរបស់ខ្លួនកៀកនឹងព្រំដែនរបស់រុស្ស៊ីហើយ ខណៈដែលពេលនេះប្រទេសហ្វាំងឡង់បានក្លាយខ្លួនជាសមាជិកថ្មីមួយរបស់ណាតូ។​​​ស្របពេលជាមួយគ្នានេះដែរ ប្រទេសណាតួក៏កំពុងតែចូលរួមយ៉ាងសកម្មក្នុងការផ្គត់ផ្គង់ផ្តល់ជំនួយសព្វាវុធដល់ប្រទេសអ៊ុយក្រែន។ បន្ទាប់ពីច្រើនសប្តាហ៍នៃការរង់ចាំ អ៊ុយក្រែននៅទីបំផុតបានទទួលនូវរថក្រោះដែលពួកគេចង់បានហើយដោយមានដូចជារថក្រោះ leopard ពីប្រទេសអាល្លឺម៉ង់ និងរថក្រោះ Challenger មកពីប្រទេសអង់គ្លេស។ ចក្រភពអង់គ្លេសបានបញ្ជូនសរុបចំនួន១៤ គ្រឿង ចំណែកអាល្លឺម៉ង់បានបញ្ជូន ១៨ គ្រឿង។ ប្រទេសអាល្លឺម៉ង់គឺដំបូងមានការស្ទាក់ស្ទើរ ប៉ុន្តែស្ថិតនៅក្រោមសម្ពាធពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ពួកគេក៏បានផ្លាស់ប្តូរចិត្ត និងយល់ព្រមចែករំលែករថក្រោះជាមួយអ៊ុយក្រែន។  មុននេះន័រវេសបានបញ្ជូនរថក្រោះចំនួនប្រាំបីរួចមកហើយ ខណៈដែលសហរដ្ឋ​អាមេរិកនៅមិនទាន់បានបញ្ជូននៅឡើយ។ កាលពីសប្តាហ៍មុនសហរដ្ឋអាមេរិកបានសន្យាថានឹងបង្កើនល្បឿននៃការបញ្ជូនទៅនេះ។ តើរថក្រោះចំនួនប៉ុន្មានហើយ ដែលអាមេរិចធ្លាប់បានបញ្ជូនមកកាន់អ៊ុយក្រែន? យោងទៅតាមរបាយការណ៍ មានយ៉ាងហោចណាស់ 31 គ្រឿងហើយ ចុះតើរថក្រោះចំនួនប៉ុន្មានដែល អ៊ុយក្រែនរំពឹងនឹងទទួលបានសរុប? ទីក្រុងគៀវ​រំពឹង​ថានឹងទទួលបាន​រថក្រោះ​យ៉ាងតិច​១២០​គ្រឿង​នៅក្នុងការនាំចូលលើកដំបូងនេះ។ ​តើ​ពួកគេនឹង​ប្រើ​វា​ដោយ​របៀប​ណា​នៅក្នុងសមរភូមិ? អ៊ុយក្រែនបាននិយាយថាពួកគេនឹងចាប់ផ្តើមប្រើប្រាស់វាឆាប់ៗនៅក្នុងសមរភូមិ ខណៈដែលរថក្រោះទាំងនេះបានជួយបង្កើនសមត្ថភាពកំលាំងការពារ និងគុណតំលៃរបស់កងទ័ពពួកគេ។

i-10
h-12
g-12
 

                       4.  បន្ទុះគ្រាប់បែកនៅហាងកាហ្វេរុស្ស៊ីបណ្តាលអោយស្លាប់ Blogger យោធាម្នាក់

អាជ្ញាធរបាននិយាយថា ការសម្លាប់អ្នកសរសេរប្លុកយោធារុស្ស៊ីលោក Vladlen Tatarsky កំពុងត្រូវបានស៊ើបអង្កេតថាជា "ឃាតកម្មកម្រិតខ្ពស់" ។ លោក Tatarskyដែលជាអ្នកគាំទ្រសំលេងនៃសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនបានស្លាប់នៅក្នុងការផ្ទុះនៅហាងកាហ្វេ St Petersburg កាលពីល្ងាចថ្ងៃអាទិត្យ។ ក្រសួង​សុខាភិបាល​បាន​និយាយ​ថា មានមនុស្ស ២៤ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ និង ៦ នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។ វីដេអូ​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​បាន​បង្ហាញ​ពី​ការ​ផ្ទុះ​និង​របួស​មនុស្ស​នៅ​តាម​ផ្លូវ។ គេ​នៅមិន​ទាន់​ដឹង​ច្បាស់​នៅឡើយទេថា​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នោះ​។ ប៉ុន្តែទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak បានស្តីបន្ទោសការផ្ទុះនេះលើ "ជំលោះនយោបាយផ្ទៃក្នុងរបស់រុស្ស៊ី" ដោយសរសេរនៅលើបណ្តាញសង្គម Twitter ថា "សត្វពីងពាងកំពុងស៊ីគ្នាឯងទៅវិញទៅមកនៅក្នុងក្រឡហើយ" ។ មន្ត្រីក្រសួងមហាផ្ទៃបាននិយាយថា ប៉ូលីសត្រូវបានហៅទៅកាន់ Street Food Bar No 1 - នៅជិតទន្លេ Neva - នៅម៉ោង15:13 GMT ។ លោក Tatarsky គឺជាវាគ្មិននៅក្នុងកម្មវិធីមួយដែលរៀបចំឡើងដោយហាងកាហ្វេនៅពេលដែលគ្រាប់បែកបានបំផ្ទុះនោះ។ មានរបាយការណ៍ចម្រូងចម្រាស់មួយចំនួននៅក្នុងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីទាក់ទងនឹងឧបករណ៍បំផ្ទុះនោះ។ យោងតាមប្រភពផ្លូវការដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានបំភ្លឺថា លោក Tatarsky ត្រូវបានប្រគល់រូបសំណាកតូចមួយជាកាដូដាក់នៅខាងក្នុងប្រអប់មួយមានលាក់នូវគ្រាប់បែកខាងក្នុងនោះ។ ប៉ុន្តែទោះជាយ៉ាងណាក្តី សារព័ត៌មាន BBC មិន​អាច​ផ្ទៀងផ្ទាត់បាននៅឡើយទេ​ថា ​តើ​វា​ពិតជា​ឧបករណ៍គ្រឿង​ផ្ទុះពិតមែនដែររឺអត់។

l-12
k-11
j-10
 

                        5.  លោក Donald Trump នឹង​ថ្លែងសុន្ទរកថា​ដំបូង​របស់​លោក​ចាប់តាំង​ពី​ការ​ចោទ​ប្រកាន់​

លោក Donald Trump នឹងថ្លែងសុន្ទរកថានៅក្នុងថ្ងៃអង្គារនេះ ដែលជាសុន្ទរកថាដំបូងបំផុតរបស់លោកបន្ទាប់ពីចាប់តាំងពីការចោទប្រកាន់ដោយគណៈវិនិច្ឆ័យធំនៅ Manhattan ហើយនៅថ្ងៃជាមួយគ្នានោះផងដែរ លោកក៏ត្រូវបានគេរំពឹងថានឹងត្រូវកាត់ទោសនៅទីក្រុងញូវយ៉កផងដែរ។ យោងតាមសេចក្តីប្រកាសពីយុទ្ធនាការឆ្នាំ 2024 របស់លោក បានកត់សម្គាល់ទុកថា លោក Trump នឹងឡើងថ្លែងសុន្ទរកថាពីក្លឹប Mar-a-Lago របស់លោកនៅ Palm Beach រដ្ឋ Florida នៅថ្ងៃទី 4 ខែមេសានេះវេលាម៉ោង 8:15 យប់។ នេះបង្ហាញអោយឃើញថា អតីតប្រធានាធិបតីរូបនេះ ជឿជាក់ថាខ្លួនលោកនឹងអាចត្រលប់មកផ្ទះរបស់លោកវិញនៅក្នុងរដ្ឋផ្លរីដានៅពេលល្ងាចថ្ងៃអង្គារបាន បើទោះបីជាមានការកាត់ក្តីនៅទីក្រុង New York ដែលជាអតីតទីក្រុងកំណើតរបស់លោកនៅមុននេះបន្តិចនៅក្នុងថ្ងៃជាមួយគ្នាក៏ដោយ។ ខណៈពេលដែលលោក Trump នឹងត្រូវបានតុលាការកាត់ទោសនៅថ្ងៃអង្គារនៅទីក្រុងញូវយ៉កនោះផងដែរ តំណាងរាស្រ្តហ្សកហ្ស៊ីលោក Marjorie Taylor Greene ដែលជាអ្នកគាំទ្ររបស់អតីតប្រធានាធិបតីរូបនេះ នឹងស្ថិតនៅក្នុងការប្រមូលផ្តុំគ្នាជាមួយនឹងប្រជាជនទីក្រុងញូវយ៉កមកពីគណបក្សសាធារណរដ្ឋនៅឯ Big Apple នៅសួនច្បារក្បែរតុលាការនោះផងដែរ។

o-10
n-10
m-10
 


ថ្ងៃអង្គារ, 04 ខែមេសា 2023 10:11  BeeTube News