The Guardian-
Volodymyr Zelensky បានអំពាវនាវឲ្យមានការជំលៀសចេញនូវពលរដ្ឋនៅតំបន់ Donetsk ភាគខាងកើតនៃអ៊ុយក្រែន ដែលមានការប្រយុទ្ធយ៉ាងស្វិតស្វាញរវាងកងទ័ពនៃប្រទេសលោកនិងយោធារុស្សី។ អភិបាលនៃរដ្ឋ Donetsk ដែលកងទ័ពរុស្សីបានផ្តោតយកចុត្តទុកដាក់ជាងគេក្នុងការវាយលុក បាននិយាយថា ជនស៊ីវិលចំនួន៦នាក់ ត្រវបានស្លាប់បាត់បង់ជីវិតនិង១៥នាក់ទៀត រងរបួសដោយការផ្លោងកាលពីថ្ងៃសុក្រ។ "មានសេចក្តីសម្រេចមួយរួចជាស្រេច របស់រដ្ឋាភិបាល អំពីកាតព្វកិច្ចក្នុងការជំលៀសពលរដ្ឋចេញពីតំបន់ Donbas ប្រធានាធិបតីអ៊ុយក្រែនបាននិយាយនៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោក"។ សូមមេត្តា ធ្វើការចាកចេញតាមបញ្ជា នៅក្នុងតំណាក់កាលនេះ ភេវរករជាអាវុធដ៏សំខាន់របស់រុស្សី ។
Zelensky បានព្រមានថាមនុស្សជាច្រើនពាន់នាក់ រួមទាំងកូនក្មេង កំពុងតែស្ថិតនៅក្នុងទីកន្លែងសមរភូមិក្នុងតំបន់Donbas។ “សេចក្តីសម្រេចក្នុងការចាកចេញ ត្រូវតែធ្វើឡើងនៅក្នុងចំណុចខ្លះ ។មនុស្សកាន់តែច្រើនចាកចេញពីពីតំបន់Donbasក្នុងពេលនេះ វានឹងមានមនុស្សដែលត្រូវសម្លាប់ដោយកងទ័ពរុស្សីកាន់តែតិច “លោកនិយាយ។ប្រតិបត្តិការនៃការផ្គត់ផ្គង់និងគាំទ្រផ្នែកភ័ស្តុភារត្រូវបានដោះស្រាយដោយអាជ្ញាធរតាំងពីដើមរហូតដល់ចប់ “លោកបានបន្ថែម។”យើងនឹងជួយអ្នក យើងមិនមែនជារុស្សីទេ យើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីសង្រ្គោះចំនួនជាអតិប្បរិមារនៃជីវិតមនុស្សនិងកាត់បន្ថយឲ្យបានច្រើនូវអំពើភេវរកម្មរបស់រុស្សី។
Zelensky បានជំរុញឲ្យពលរដ្ឋអ៊ុយក្រន ដែលមានឱកាសដើម្បីនិយាយជាមួយនឹងអ្នកផងទាំងឡាយណាដែលស្ថិតនៅក្នុងតំបន់សមរភូមិនៅឡើយក្នុង Donbas ឲ្យជឿទៅលើអ្នកដឹកនាំប្រទេសរបស់ខ្លួន ថាវាមានភាពចាំបាច់ណាស់ក្នុងការចាកចេញ "ជាពិសេសបើសិនជាគ្រួសាររបស់ពួកគេសម្បូរណ៍ទៅដោយក្មេងៗ "។ លោកប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់ថា មានមនុស្សជាច្រើនពាន់នាក់និងកូនក្មេងជាច្រើនម៉ឺននាក់ ស្ថិតនៅក្នុងតំបន់ Donbas នៅក្នុងពេលនេះ។ នៅដើមសប្តាហ៍នេះ កងកម្លាំងអ៊ុយក្រែនបាននិយាយថា ពួកគេមានសមត្ថភាពនឹងបណ្តេញនូវការប៉ុនប៉ងក្នុងការកំទេចស្រុកជាច្រើននៅក្នុងតំបន់ Donbas។ កងកម្លាំងអ៊ុយក្រែនបាននិយាយថាការផ្លោងយ៉ាងខ្លាំងនៅសមរភូមិជួរមុខភាគខាងកើត ប៉ុន្តែពុំមានការរុលមកមុខរបស់កងទ័ពរុស្សីនោះទេ។
Iryna Vereshchuck ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន បានប្រាប់ប្រព័ន្ធផ្ស័ព្វផ្សាយអ៊ុយក្រែនកាលពព្រឹកថ្ងៃសៅរ៍ថា មិនការផ្គត់ផ្គង់ឧស្ម័ននៅក្នុងតំបន់ Donetsk ទេក្នុងពេលនេះ "ហើយក៏មិនមានម៉ាស៊ីនកកំដៅដែរក្នុងតំបន់ Donetsk ក្នុងរដូវរងារ។ រដ្ឋាភិបាលអ៊ុយក្រែនបានបង្កើតនូវមជ្ឍមណ្ឌលដើម្បីជួយជំលៀសប្រជាពលរដ្ឋក្នុងតំបន់ Donetsk ទៅកាន់ក្នុងអ៊ុយក្រែនកន្លែងមានសុវត្តិភាព Vereshchuck និយាយ។ ការជម្លៀសនឹងធ្វើដោយ រថយន្តដឹកអ្នកដំណើរនិងរថភ្លើង។ Vereshchuck និយាយថាមានកុមារចំនួន៥២,០០០នាក់ នៅក្នុងតំបន់ Donbas ក្នុងពេលនេះ។ ប្រជាពលរដ្ឋដែល បដិសេធក្នុងការជំលៀសត្រូវតែចុះហត្ថលេខាលើទម្រង់នៃការបដិសេធក្នុងការជំលៀសដែលមានកាលបរិច្ឆេទច្បាស់លាស់។