BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky :ការបន្តបទឈប់បាញ់គ្នាត្រូវការបន្ថែមទៀត ដើម្បីជម្លៀសប្រជាពលរដ្ឋ

ថ្ងៃព្រហស្បតិ៍, 05 ខែឧសភា 2022 13:58  គុន ច័ន្ទរដ្ឋា

 

2022-05-05t002032z_1_lynxnpei4400c_rtroptp_3_ukraine-crisis-evacuation

ជនស៊ីវិលរួមបញ្ចូលទាំងស្ត្រី និងកូនក្មេងដែលកំពុងតែនៅជាប់ក្នុងទីក្រុង Mariupol ដែលកំពុងត្រូវបានឡោមព័ទ្ធនឹងត្រូវការបន្តទៀតនូវការផ្អាកឈប់បាញ់គ្នា ដើម្បីធានាថាការជម្លៀសពួកគេ ខណៈដែលរុស្សីបានបង្កើនការវាយលុក។ លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ បន្ទាប់ពីបរាជ័យក្នុងការកាន់កាប់ទីក្រុង Kyiv នៅក្នុងដើមសប្តាហ៍នៃសង្រ្គាមដែលបានសម្លាប់ជីវិតមនុស្សជាច្រើនពាន់នាក់ និងធ្វើឲ្យទីក្រុងជាច្រើនបានរាបដល់ដី រុស្ស៊ីបានបង្កើនការវាយលុកទៅលើផ្នែកខាងកើត និងខាងត្បូងអ៊ុយក្រែន ដែលជាទីក្រុងកំពង់ផែ Mariupol នៅក្នុងសមុទ្ទខ្មៅដែលជាមុខព្រួញយុទ្ធសាស្ត្ររបស់រុស្ស៊ី។

រុស្ស៊ីបានប្រកាសនូវជ័យជំនះលើទីក្រុង Mariupol កាលពីថ្ងៃទី២១ ខែមេសា បន្ទាប់ពីបានហុំព័ទ្ធនិងផ្លោងដាក់អស់ជាច្រើនសប្តាហ៍។ ទីក្រុងនេះជាការប្រឹងប្រែងដ៏សំខាន់របស់ទីក្រុងមូស្គូ ដើម្បីកាត់ផ្តាច់ចេញអ៊ុយក្រែនពីសមុទ្ទខ្មៅដែលមានសារៈសំខាន់ក្នុងការដឹកចេញនូវដែក និងគ្រាប់ធុញ្ញជាតិ និងតភ្ជាប់ទឹកដីដែលរុស្ស៊ីបានកាន់កាប់។ អ.ស.ប.និងកាកបាទក្រហម បានជំលៀសប្រជាពលរដ្ឋជាច្រើនរយនាក់ចេញពី Mariupol និងកន្លែងដ៏ទៃទៀតនៅក្នុងសប្តាហ៍នេះ។ប៉ុន្តែជនស៊ីវិលខ្លះប្រហែលជា២០០នាក់ ក៏ដូចជាអ្នកប្រយុទ្ធអ៊ុយក្រែន នៅតែលាក់ខ្លួននៅក្នុងបណ្តាញ និងរូងក្រោមដីនៅក្នុងរោងចក្រស្លដែក Azovstal, មន្ត្រីអ៊ុយក្រែនបាននិយាយ។

2022-05-04T081150Z_1_MJ4_RTRLXPP_2_LYNXPACKAGER

រុស្សីបានប្តេជ្ញាចិត្តនឹងបញ្ឈប់នូវសកម្មភាពយោធានៅ Azovstal ក្នុងអម្លុងពេលថ្ងៃព្រហស្បតិ៍ នាពេលថ្ងៃនឹង២ថ្ងៃបន្ទាប់ទៀត ដើម្បីអនុញ្ញាតឲ្យជនស៊ីវិលបានចេញមកក្រៅ។ នៅក្នុងសេចក្តីថ្លែងការនៅពេលព្រឹក ZelensKy បាននិយាយថា អ៊ុយក្រែនបានប្រុងប្រៀបរួចជាស្រេច ដើម្បីធានានូវការផ្អាកបាញ់គ្នានៅក្នុងទីក្រុង Mariopol ។ វាជាធម្មតាដែលត្រូវការពេលវេលាដើម្បីឲ្យប្រជាពលរដ្ឋចាកចេញពីលេណដ្ឋាន ដែលជាជម្រកនៅក្រោមដី។ "ក្នុងលក្ខខ័ណ្ឌបច្ចុប្បន្ននេះយើងមិនអាចនឹងប្រើប្រាស់នូវឧបករណ៍ធុនធ្ងន់ ដើម្បីកាយគំនរដែលបាក់បែកចេញទេ។ របស់ទាំងអស់ត្រូវតែយកចេញដោយដៃ” Zelensky បាននិយាយ។

អ្នកប្រយុទ្ធអ៊ុយក្រែននៅក្នុង Azovstal បានកំពុងតែប្រយុទ្ធនៅក្នុងសមរភូមិដ៏លំបាកដែលប្រកបទៅដោយថ្លុកឈាម ប្រឆាំងទៅនឹងកងកម្លាំងរុស្ស៊ី Denis Prokopenko ដែលជាមេបញ្ជាការជាមួយនឹងវរសេនាធំ Azov របស់អ៊ុយក្រែន បាននិយាយកាលពីល្ងាចថ្ងៃពុធ។ សមាជិសភារបស់អ៊ុយក្រែនម្នាក់បាននិយាយថា កងកម្លាំងរុស្ស៊ីបានស្ថិតនៅក្នុងរោងចក្រ។ ជនស៊ីវិលប្រហែល៣០០នាក់ត្រូវបានគេជំលៀសចេញកាលពីថ្ងៃពុធ ពី Mariopol និងកន្លែងផ្សេងទៀតក្នុងភាគខាងកើតអ៊ុយក្រែន ដែលជាផ្នែកមួយនៃការចូលរួមរបស់ UN និងកាកបាទក្រហម។ អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់ UN សំរាប់អ៊ុយក្រែន Osnat Lubyanka បាននិយាយ៕


ថ្ងៃព្រហស្បតិ៍, 05 ខែឧសភា 2022 13:58  គុន ច័ន្ទរដ្ឋា