“អ្នកបានប្រយុទ្ធដើម្បីពលរដ្ឋរបស់យើងនៅក្នុង Donbas ដើម្បីសន្តិសុខនៃមាតុភូមិរបស់យើង ដើម្បីអនាគត” លោកប្រធានាធិបតីបានប្រាប់កងទ័ពរបស់លោកនៅក្នុងថ្ងៃជ័យជំនះ។ ទោះជាយ៉ាងណាក៏ដោយ លោកមិនបានចាប់យកឱកាសនេះដើម្បីប្រកាសជាផ្លូវការនូវសង្រ្គាមឬក៏កេណ្ឌកងទ័ពយោធាដើម្បីប្រយុទ្ធនៅអ៊ុយក្រែនឡើយ។ Vladimir Putin បាននិយាយថាការធ្វើអន្តរាគមន៍កងទ័ពនៅក្នុងអ៊ុយក្រែនគឺជា សកម្មភាពការពារទុកជាមុននូវការឈ្លានពានដែលលោកបានចោទប្រកាន់លោកខាងលិចថា បានរៀបចំការឈ្លានពានចូលមកក្នុងទឹកដីរបស់យើងរួមទាំង Crimea ។
លោកប្រធានាធិបតីបានធ្វើការចោទប្រកាន់ខុស អំពីការពង្រីករបស់ NATO និងសេចក្តីត្រូវការរបស់ Kyiv ផងដែរ ដើម្បីទទួលយកនូវអាវុធនុយគ្លេអ៊ែរ នៅក្នុងសុន្ទរកថាមួយ ក្នុងខណៈដែលនាំមុខក្នុងការប្រារព្វពិធីបុណ្យខួបក្នុងទីក្រុងមូស្គូសំរាប់ជ័យជំនះនៃសហភាពសូវៀតលើពួក Nazi អាល្លឺម៉ង់ក្នុងឆ្នាំ១៩៤៥។ ថ្ងៃជ័យជំនះក្នុងប្រទេសរុស្សីគឺជាការប្រារព្វខួបប្រចាំឆ្នាំ ដែលជាថ្ងៃសំរាកដ៏សំខាន់និងជាប្រភពនៃមោទនភាពរបស់ជាតិ តាមរយៈការធ្វើក្បួនព្យូហ៍យាត្រាដដ៏ធំនៃទាហាននិងអាវុធយុទ្ធភ័ណ្ឌយោធានៅទីលានក្រហម។ ប៉ុន្តែចំនួននៃរថក្រោះ យន្តហោះរ៉ុក្កែតនិងមីស៊ីលក្នុងឆ្នាំនេះមានសភាពខុសប្លែក។
ទាហានរុស្ស៊ីកំពុងប្រយុទ្ធនៅអ៊ុយក្រែន ដែលជាទំនាស់ស្លាប់រស់ក្នុងអឺរ៉ុបចាប់តាំងពីសង្រ្គាមលោកលើកទី២ ដែលលោក Putin បាននិយាយថាជា "បេសកកម្មយោធាពិសេស”។ ការប្រយុទ្ធយ៉ាងតឹងតែងពីកងកម្លាំងរុស្ស៊ីបានបន្តនៅពាសពេញផ្ទៃប្រទេស ដែលប្រជាពលរដ្ឋសាមញ្ញធម្មតាត្រូវបានគេប្រាប់ថា ពួកគេត្រូវប្រយុទ្ធម្តងទៀតប្រឆាំងនឹងពួក Nazism ។ ការប្រារព្វពិធីថ្ងៃនេះបានចាប់ផ្តើមជាមួយនឹងរដ្ឋមន្ត្រីក្រសួងការពារប្រទេស Sergei Shoigu បានត្រូវគេដឹកដោយរថយន្តជុំវិញទីលានក្រហមគោរពចំពោះកងទ័ព។
បន្ទាប់មកលោកប្រធានាធិបតី Putin បានឡើងមកកណ្តាលវេទិកា និងបានប្រាប់កងទ័ពរបស់គាត់ថា ពួកគេត្រូវតែប្រយុទ្ធដើម្បីប្រទេសរបស់ពួកគេ។ អ្នកកំពុងតែប្រយុទ្ធដើម្បីប្រជាជនយើងនៅក្នុង Donbas ដើម្បីសន្តិសុខនៃមាតុភូមិរបស់យើង វាជាអនាគត លោកបាននិយាយ ដោយប៉ុនប៉ងធ្វើការវិនិច្ឆ័យទៅលើសមរភូមិនៅអ៊ុយក្រែន។ "ការស្លាប់របស់ពលទាហាននិងមេទាហានវាជាការឈឺចាប់របស់យើង" លោកនិយាយ "រដ្ឋនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីទំនុកបំរុងគ្រួសាររបស់គេ"។ លោកបានបញ្ចប់សុន្ទរកថាជាមួយនឹងទាហានទាំងអស់ដែលបានយំនិងស្រែកថា “ដើម្បីរុស្សី ដើម្បីជ័យជំនះ”៕