Euro news-
ការសន្យារបស់ NATO ក្នុងការបន្តការគាំទ្រលើអ៊ុយក្រែនចំពោះមុខភាពសាហាវយង់ឃ្នងរបស់រុស្សី បាននាំមកនូវចម្លើយប្រកបដោយភាពខឹងសម្បារពីលោក Vladimir Putin ដែលបានប្រកាសប្រឆាំងទៅនឹងមហិច្ឆិតាអនុត្តរភាពនិយមរបស់សម្ព័ន្ធមិត្ត។ នៅក្នុងកិច្ចប្រជុំកំពូលក្នុងទីក្រុង Madrid សមាជិកនៃសម្ព័ន្ធមិត្តយោធាលោកខាងលិច បានអះអាងថានឹងគាំទ្រអ៊ុយក្រែនក្នុងរយៈពេលដ៏យូរបើសិនជាមានភាពចាំបាច់ ធ្វើទំនើបកម្មទៅលើកងទ័ពអ៊ុយក្រែនដើម្បីជួយប្រឆាំងនឹងការឈ្លានពានរបស់រុស្សី។ NATO ក៏បានធ្វើបច្ចុប្បន្នភាពផងដែរទៅលើផែនការជាយុទ្ធសាស្ត្ររបស់ខ្លួនដោយដាក់ឈ្មោះរុស្សី ថាជាការគំរាមកំហែងដោយផ្ទាល់និងធំជាងគេចំពោះសន្តិសុខលោកខាងលិច។
សម្ព័ន្ធមិត្តក៏បានអនុមត្តិផងដែរនូវការដាក់ពាក្យរបស់ Finland និង Sweden សុំចូលជាសមាជិក NATO និងបានប្រកាសបង្កើននូវចំនួនកងទ័ពដ៏ច្រើនសម្បើមនៅស្លាបខាងកើតនៃអឺរ៉ុប។ ប៉ុន្តែនៅក្នុងការថ្លែងអម្លុងពេលដែលធ្វើទស្សនកិច្ចមួយនៅ Turkmenistan លោកប្រធានាធិបតីរុស្សី បានរិះគន់ពីចរិតរបស់លោកខាងលិចថា “មេដឹកនាំលោកខាងលិចដែលដឹកនាំដោយ NATO ចង់គាំពារនូវមហិច្ឆិតារភាពចក្រព័ត្រនិងអនុត្តរភាពរបស់គេ” លោកនិយាយ។ "ការអំពាវនាវឲ្យអ៊ុយក្រែនបន្តការប្រយុទ្ធនិងបដិសេធនូវការចរចារវានឹងកំណត់នូវការសន្មតរបស់យើងថា អ៊ុយក្រែននិងអំពើល្អប្រជាពលរដ្ឋអ៊ុយក្រែន វាមិនមែនជាគោលបំណងនៃពួកលោកខាងលិចនិង NATO ទេ ប៉ុន្តែវាជាមធ្យោបាយមួយដើម្បីការពារផលប្រយោជន៍ផ្ទាល់របស់ពូកគេ" មេដឹកនាំរុស្សីបានបន្ថែម។
អគ្គលេខាធិការអង្គការ NATO លោក Jeans Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “សារដ៏សំខាន់” ពីកិច្ចប្រជុំកំពូលគឺចង់បញ្ជាក់ច្បាស់ថា ការឈ្លានពានណាមួយប្រឆាំងនឹងទឹកដីសមាជិក NATO សូម្បីតែ១អុិញ ដែលស្រដៀងទៅនឹងសកម្មភាពរបស់រុស្សីប្រឆាំងនឹងអ៊ុយក្រែន វានឹងបានទទួលនូវការឆ្លើយតបពីសម្ព័ន្ធមិត្តទាំងមូល "ដោយលោកបានព្រមានថាវាជាសង្រ្គាមដ៏ក្តៅនៅក្នុងអឺរ៉ុប" លោកបាននិយាយថា NATO បានធ្វើឲ្យមានតុល្យភាពក្នុងការការពារអ៊ុយក្រែនជាមួយនឹងការទទួលខុសត្រូវដើម្បីបញ្ចៀសនូវការឡើងកំដៅប៉ុណ្ណោះ។
"យើងក៏ដឹងដែរថាវាអាចនឹងអាក្រក់អាក្រីជាងនេះ បើសិនជាមានសង្រ្គាមជាទ្រង់ទ្រាយធំរវាង NATO និងរុស្សី បន្ទាប់មកយើងនឹងឃើញភាពវេទនា ការបំផ្លិចបំផ្លាញ សេចក្តីស្លាប់ ដែលយើងនឹងបានឃើញថាវាមានភាពអាក្រក់អាក្រីជាងអ៊ុយក្រែនសព្វថ្ងៃទៅទៀត" លោកបន្ថែម។ នៅក្រៅកិច្ចប្រជុំនៅក្នុងប្រទេសអេស៉្បាញ ទីក្រុង London និង Washington បានប្រកាសបន្ថែមនូវជំនួយយោធានិងសេដ្ឋកិច្ចចំពោះអ៊ុយក្រែន។ អង់គ្លេសបានប្រកាសថាទឹកប្រាក់ចំនួន១ពាន់លានអឺរ៉ូផ្សេងទៀតសំរាប់ជំនួយយោធា ដែលជាការបូកសារុបទៅ វាមានចំនួនឡើងដល់ ២,៣ពាន់លានអឺរ៉ូ។ សហរដ្ឋអាមេរិកបានប្រកាស ជួយ១,៣លានដុល្លារសហរដ្ឋខាងផ្នែកសេដ្ឋកិច្ច។