CNA,Moscow-
លោកប្រធានាធិបតី Vladimir Putin បានទទួលស្គាល់ឯករាជ្យភាពនៃតំបន់ Kherso ,Zaporizhzhia នៃប្រទេសអ៊ុយក្រែនបើយោងទៅតាមក្រិតរបស់លោកប្រធានាធិបតីដែលបានចេញកាលពីថ្ងៃល្ងាចថ្ងៃព្រហស្បតិ៍នៅមុនថ្ងៃផ្តាច់ព្រាត់នៃការភ្ជាប់ដែនដីជារបស់រុស្សី។ ”ខ្ញុំបញ្ជាឲ្យមានការទទួលស្គាល់ជារដ្ឋអធិបតេយ្យភាពនិងឯករាជ្យភាពនៃតំបន់ Zaporizhzhia និង Kherson ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងអ៊ុយក្រែន Putin បាននិយាយនៅក្នុងក្រិតខណៈដែលរុស្សីបានរៀបចំដើម្បីភ្ជាប់ទឹកដីជាផ្លូវការនៃតំបន់ទាំង២ដែលមាន Luhansk និង Donetsk កាលពីថ្ងៃសុក្រ។
ទីក្រុងមូស្គូបាននិយាយថាគេនឹងភ្ជាប់តំបន់ដែលកាន់កាប់នៃអ៊ុយក្រែននៅក្នុងពិធីបុណ្យដ៏ធំមួយនៅក្នុងវិមានក្រឹមឡាំងនៅថ្ងៃសុក្រ។ អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា ការភ្ជាប់ទឹកដីនៅទីកន្លែងទាំងនោះនឹងប្រារព្ធពីធីជាផ្លូវការនិងថា Putin នីងថ្លែងសុន្ទរកថាដ៏ធំមួយ។ Putin បានគំរាមថានឹងប្រើ អាវុធនុយគ្លេអ៊ែរដើម្បីការពារទឹកដីទាំងនោះ។ ប៉ុន្តែការគំរាមកំហែងពុំបានរារាំងនូវការវាយលុកបកទៅវិញរបស់កងទ័ពអ៊ុយក្រែននោះទេ ដែលបានវាយរុញច្រានកងទ័ពរុស្សីនៅផ្នែកខាងកើតនុងនៅនឹងមាត់ទ្វានៃតំបន់ Donetsk, ទីក្រុង Lyman ដែលកងកម្លាំងទីក្រុងមូស្គូបានសម្រុកវាយប្រហារអស់ជាច្រើនខែដើម្បីកាន់កាប់។
មេដឹកនាំដែលបន្តុបឡើងដោយវិមានក្រឹមឡាំងនៃតំបន់ទាំង៤បានសុំឲ្យលោក Putin ដើម្បីធ្វើការភ្ជាប់យកទឹកដីក្នុងសប្តាហ៍នេះបានទៅជួបជុំគ្នានៅក្នុងរដ្ឋធានីរុស្សីកាលពីថ្ងៃព្រហស្បតិ៍មុនពិធីចូលមកដល់៕ សំណូមពរដែលសឹងតែស្រដៀងគ្នាបានលេចចេញមកបន្ទាប់ពីពួកគេបានបញ្ជាក់ថាប្រជាពលរដ្ឋបានមូលមាត់គ្នាជាឯកច្ឆ័ន្ទគាំទ្រនូវទង្វើរដែលឲ្យមានការធ្វើប្រជាមតិ ដែលបានច្រានចោលដោយទីក្រុង Kyiv និងក្រុមបស្ចឺមប្រទេសថាខុសច្បាប់មានការបន្លំសន្លឹកឆ្នោតនិងទុកជាមិនបានការ។ អ៊ុយក្រែនបាននិយាថាការឆ្លើយតបដ៏សមរម្យពីបស្ចឹមប្រទេសគឺការដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើរុស្សីនិងបន្តការផ្តល់អាវុធដល់កងកម្លាំងអ៊ុយក្រែនដើម្បីដណ្តើមយកទឹកដីមកវិញ។
លោកប្រធានាធិបតី Joe-Biden កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា “សហរដ្ឋអាមេរិកនឹងមិនដែលទទួលស្គាល់អំណះអំណាងរបស់រុស្សីនៅលើអធិបតេយ្យភាពរបស់អ៊ុយក្រែននោះទេ។ អគ្គលេខាធិការ អ.ស.ប. លោក Antonio Guteress ក៏បានបដិសេធនូវផែនការភ្ឃាប់យកទឹកដីនេះដោយបានថ្កោលទោសវាថាជាការបង្កើននូវភាពតានតឹងដែលមិនដែលកើតមានទាល់តែសោះនៅលើពិភពលោកដ៏ទំនើបនេះវាមិនត្រូវទទួលយកនោះទេ” លោកនិយាយ។ សហរដ្ឋអាមេរិកបានបន្តផ្តល់ជំនួយជាថ្មីចុងក្រោយក្នុងសប្តាហ៍កន្លងទៅនេះដែលមានចំនួនទឹកប្រាក់ចំនួន១,១ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលមានរួមទាំងប្រព័ន្ធ HIMARS ចំនួន១៨ដើមទៀតផង។