CLOMBO, Sri Lanka-
ប្រធានាធិបតីស្រីលង្ការកាលពីថ្ងៃពុធបាននិយាយថា លោកបានជំរុញឲ្យមេដឹកនាំរុស្សី Vladimir Putin ជួយប្រជាជាតិកោះរបស់លោក ដែលខ្សត់លុយឲ្យនាំប្រេងចូល ខណៈដែលខ្លួនកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ បន្ទាប់ពីរយៈពេល៧ទស្សវត្យរ៍មកនេះ។ ការខ្វះខាតនូវទុនបម្រុងបរទេសដោយសារតែការចាត់ចែងមិនបានល្អ និងដោយសារតែផលប៉ះពាល់ដោយសារជម្ងឺរាតត្បាតពិភពលោក កូវីដ-19, ស្រីលង្ការបានប្រឹងប្រែងតស៊ូក្នុងការនាំចូលទំនិញសំខាន់ៗ ដែលកំពុងតែមានការខ្វះខាតដូចជា ថ្នាំពេទ្យ ម្ហូបអាហារនិងប្រេងឥន្ធនៈ។
“ក្នុងការធ្វើទំនាក់ទំនងតាមទូរស័ព្ទប្រកបដោយផ្លែផ្កាជាមួយលោកប្រធានាធិបតីរុស្សី Vladimir Putin “លោកប្រធានាធិបតី Gotaba Rajapaksa បាននិយាយនៅក្នុង Twitter ដោយបានបន្ថែមថា លោកបានសំណូមពរឲ្យមានការគាំទ្រផ្នែកកម្ចីពីរុស្សី ដើម្បីនាំប្រេងចូល។ ជាមួយនឹងការស្តុកឧស្ម័ន និងប្រេងម៉ាស៊ូតជិតអស់ ស្រីលង្ការបានពន្យារនូវការបិទសាលាទូទាំងប្រទេស និងបានសុំឲ្យមន្ត្រីនិងសាធារណជនធ្វើការពីផ្ទះ។ ស្រីលង្ការបានទិញប្រេងរួច ហើយពីរុស្សីដើម្បីលំនឹងនៃវិបត្តិ ហើយរដ្ឋាភិបាលបាននិយាយថា ខ្លួនមានបំណងនឹងធ្វើការទិញបន្ថែមទៀត។
“យើងបានយល់ព្រមជាឯកច្ឆ័ន្ទថា នឹងពង្រឹងនូវទំនាក់ទំនងទ្វេរភាគីនៅក្នុងវិស័យ ដូចជាទេសចរ ពាណិជ្ជកម្មនិងវប្បធម៌ឲ្យដល់កំរិតកំពូល ដើម្បីពង្រឹងឡើងវិញនូវមិត្តភាព និងការរួមចំណែកនៃប្រទេសយើងទាំង២” Rajapaksa និយាយ។ ស្រីលង្ការនឹងបើកផ្លូវផងដែរ ចូលទៅក្នុងទីក្រុង៥ របស់ឥណ្ឌា ដើម្បីទាក់ទាញទេសចរពីប្រទេសជិតខាងភាគខាងជើង ដើម្បីនាំចូលមកនូវរូបីយ៍ប័ណ្ណអន្តរជាតិបន្ថែមទៀត រដ្ឋមន្ត្រីក្រសួងទេសចរណ៍របស់ខ្លួនបាននិយាយ។ ល្បីល្បាញថាមានលំហូរនៃខ្ពង់រាបច្រើន ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងទីក្រុងដែលជាប់មាត់សមុទ្ទ ស្រីលង្ការបានត្រូវគេមើលឃើញថា បានទាក់ទាញទេសចរឥណ្ឌាបានច្រើនជាងពីប្រទេសដ៏ទៃទៀតលើពិភពលោក ក្នុងរយះពេល៥ខែដំបូងក្នុងឆ្នាំនេះ។
“ស្រីលង្ការត្រូវតែមានប្រាក់ចំណូលពីវិស័យទេសចរណ៍ បើសិនជាខ្លួនចង់ចាកចេញពីវិបត្តិនេះ” "នេះជារឿងសំខាន់" រដ្ឋមន្ត្រីទេសចរណ៍លោក Hardin Fernando បានប្រាប់អ្នកយកព័ត៌មាន។ Fernando បាននិយាយថា លោកសង្ឃឹមថា ប្រទេសនឹងបញ្ចប់នៅចុងឆ្នាំនេះ ជាមួយនឹងទេសចរចំនួន១លាននាក់ ដែលប្រៀបធៀបទៅនឹងឆ្នាំមុន តីចជាង២សែននាក់ ទោះជាយ៉ាងណាក៏ដោយ ប្រទេសខ្លះដូចជាអង់គ្លេស បានចេញនូវការណែនាំចំពោះប្រជាពលររបស់ខ្លួន ដែលចូលទៅស្រីលង្ការក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ “យើងមានទំនុកចិត្តថារដូវផ្ការីកអ្វីៗនឹងល្អប្រសើរ” Fernando និយាយ៕