Aljazeera-
Vladimir Putin នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសតូច២ដែលជាអតីតសហភាពសូវៀតនៅក្នុងអាស៊ីកណ្តាលក្នុងសប្តាហ៍នេះ ដែលជាដំណើរទស្សនកិច្ចលោកទី១ទៅក្រៅប្រទេសបន្ទាប់ពីអ្វីដែលគេដឹងថា បានបញ្ជាឲ្យមានការឈ្លានពានចូលប្រទេសអ៊ុយក្រែន។ Patel Zarubin ដែលជាអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំវិមានក្រឹមឡាំងនៃស្ថានីយ៍ទូរទស្សន៍រដ្ឋលេខ១ បាននិយាយថា Putin នឹងធ្វើទស្សនកិច្ចនៅ Tajikistan និង Turkmenistan ហើយនឹងជួបជាមួយលោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Wdodo ដើម្បីជជែកគ្នានៅទីក្រុងមូស្គូ។
នៅក្នុងទីក្រុង Dushanbe, Putin នឹងជួបជាមួយប្រធានាធិបតី Immomali Rakhmon ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធនិងជាអ្នកដឹកនាំដែលកាន់អំណាចយូរអង្វែងនៃអតីតសហភាពសូវៀត។ នៅក្នុងទីក្រុង Aslabat លោកនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនៃប្រជាជាតិ Caspian រួមមានមេដឹកនាំ Azebaijan ,Kazakhstan ,Iran, និងTurkmenistan, Zarubin បាននិយាយ។ ការធ្វើដំណើរជាចុងក្រោយដែលគេបានដឹងរបស់ Putin គឺបានទៅធ្វើទស្សនកិច្ចទៅកានទីក្រុងប៉េកាំង ក្នុងដើមខែកុម្ភៈ ជាកន្លែងដែលលោកនិងប្រធានាធិបតី Xi Jing Ping បានបញ្ជាក់ពី ”សន្ធិសញ្ញាមិត្តភាពគ្មានដែនកំណត់ ប៉ុន្មានម៉ោងមុនលោកទាំង២បានចូលរួមក្នុងពិធីសម្ពោធកីឡាអូឡាំពិករដូវរងារ”។
ការឈ្លានពានថ្ងៃទី២៤ខែកុម្ភៈបានសម្លាប់ជីវិតមនុស្សរាប់ពាន់នាក់ មនុស្សច្រើនលាននាក់គ្មានទីជម្រក និងបានបណ្តាលឲ្យមានការដាក់ទណ្ឌកម្មហិរញ្ញវត្ថុជាច្រើនពីសំណាក់លោកខាងលិច ដែល Putin បាននិយាយថា វាជាហេតុផលជាច្រើនក្នុងការកសាងនូវទំនាក់ទំនងពាណិជ្ជកម្មជាមួយមហាអំណាចដ៏ទៃទៀតដូចជា ចិន ឥណ្ឌា និងអៀរ៉ង់។ រុស្សីនិយាយថាខ្លួនបានបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែនដើម្បីកាត់បន្ថយនូវសមត្ថភាពយោធាប្រទេសជិតខាង ការពារកុំឲ្យប្រើប្រាស់ដោយលោកខាងលិចដើម្បីគំរាមកំហែងរុស្សី ដកឬសនៃពួកជាតិនិយម និងការពារអ្នកនិយាយភាសាររុស្សីនៅតំបន់ខាងកើត។ អ៊ុយក្រែនបានហៅការឈ្លានពាននេះ ថាជាវិធីអនុត្តរភាពនិយមក្នុងការប្លន់យកទឹកដី។
ទន្ទឹមគ្នានោះដែរ មេដឹកនាំពិភពលោកបានសើចចំអកឲ្យ Putin ដែលជាបុរសខ្លាំង នៅក្នុងកិច្ចប្រជុំ G-7 ដែលបានរៀបចំនៅក្នុងប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអាទិត្យ ដោយបាននិយាយកំប្លែងថា តើពួកគេត្រូវចាប់ទាញដៃអាវ Putin ឬក៏មិនបាច់ទេ។ "ពាក់អាវ? ដោះអាវ? ឬក៏ក៏យើងត្រូវដោះអាវធំយើងចេញ?" នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានដាក់ជាសំណួរ ខណៈដែលលោកបាននៅនឹងតុក្នុងវិមាន Bavaria’s picturesque Elmau ជាកន្លែងដែលលោកអធិការបតី អាល្លឺម៉ង់ Olaf Scholz ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃប្រទេសប្រជាធិបតេយ្យដ៏មានអំណាចទាំង៧។