DW-
លោកប្រធានាធិបតី Vladimir Putin បានអស់ពេលហើយ តើលោកនឹងមានពេលនឹងប្រកាសនូវជោគជ័យនៃថ្ងៃទី៩ឧសភា ដែរឬទេ? កាលបរិច្ឆេទដែលនឹងប្រារព្វនូវជោគជ័យរបស់រុស្សីលើពួក Nazis ក្នុងឆ្នាំ១៩៤៥។ ត្រូវចាំឲ្យច្បាស់ថា អ៊ុយក្រែនបានធ្វើការតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញប្រឈមមុខទៅនឹងការឈ្លានពានពួករុស្សីការពារផ្ទះសម្បែងនិងគ្រួសាររបស់គេ។ ផ្ទុយទៅវិញរុស្សីមិនបានបង្ហាញនូវការប្តេជ្ញាចិត្តដូចនេះទេ។ ពិភពលោកបានមើលឃើញម្តងហើយម្តងទៀតថាកងកម្លាំងរុស្សីបានរងគ្រោះដោយសារកងទ័ពគ្មានវិន័យនិងថា កងទ័ពដែលខ្លះទើបតែមានអាយុ១៨-១៩ឆ្នាំ ហាក់ដូចជាមិនមានទឹកចិត្តប្រយុទ្ធទាល់តែសោះនៅក្នុងសង្រ្គាមនេះ។
ពួកគេរកមិនឃើញនូវរបបហ្វាស៊ីសនៅក្នុងប្រទេសអ៊ុយក្រែនឬក៏ជនជាតិភាគតិចដែលនិយាយភាសាររុស្សីរង់ចាំការរំដោះ។ រុស្សីត្រូវបានស្វាគមន៍ដោយការតស៊ូយ៉ាងស្វិតស្វាញ មិនមែនបាច់ផ្កានោះទេ។ ការពិតប្រជាពលរដ្ឋអ៊ុយក្រែនមានការសប្បាយរីករាយជាមួយនឹងសេរីភាពនៅក្នុងផ្ទះរបស់ពួកគេជាងប្រពលរដ្ឋសាមញ្ញរុស្សីនៅក្នុងប្រទេសរបស់ពួកគេទៅទៀត ដែលខ្លាចរបបដឹកនាំ ប្រព័ន្ធផ្ស័ព្វផ្សាយដែលមានតែការនិយាយភូតភរកុហក និងអាជ្ញារធរដែលចាំតែបង្ក្រាបទៅលើគ្រប់អ្នកប្រឆាំងគ្រប់បែបយ៉ាង។
ទាហានរុស្សីបានធ្វើឲ្យ Putin ទទួលនូវការបរាជ័យ ក្រុមយុទ្ធនាការឃោសនារបស់ Putin នឹងត្រូវការនូវសុបិន្តនៃជ័យជំនះដែលត្រូវទទួលបានឲ្យទាន់ពេលវេលាសម្រាប់ក្បួនព្យូហ៍យាត្រានៅថ្ងៃទី៩ឧសភា ហើយនឹងពង្រាយនិងចែករំលែកតាមទូរទស្សន៍រដ្ឋនូវការបង្កើតរឿងនេះឡើង ដូច្នេះមិនមែនជារឿងថ្មីទេនៅក្នុងប្រទេសរុស្សី។ ជារាងរាល់ថ្ងៃសង្រ្គាមបានអូសបន្លាយ ភាពអស់សង្ឃឹមក្នុងការរុលទៅមុខនិងការកាន់កាប់ទឹកដី ហើយនិងការស្លាប់នៃចំនួនដ៏ច្រើនរបស់ទាហានរុស្សី។ ក្នុងពេលជាមួយគ្នានោះ នៅតាមហាងកាហ្វេ ភោជនីយដ្ឋាន រង្គសាល នៅក្នុងទីក្រុងមូស្គូ ដែលមានពន្លឺភ្លើងព្រឹមៗ ដែលមានមនុស្សអង្គុយផឹកស៊ី រាំច្រៀង ជីវិតដូចធម្មតា។
ជនជាតិរុស្សីជាច្រើនបន្តសម្លឹងមើលវែងឆ្ងាយ ខណៈដែល Putin ត្រូវបានគេធ្វើឲ្យឯកោទៅៗ ប្រទេសរបស់ខ្លួនបានកើនឡើងនូវទំនាស់សំម្រាប់ការរស់រានមានជីវិតនៃនយោបាយរបស់ខ្លួន។ សកម្មភាពក៏បានធ្វើឲ្យប្រទេសលោកខាងលិចឆ្ពោះទៅរកភាពជាឯករាជ្យការនាំចូលពីឋាមពលរបស់រុស្សីក្នុងរយៈពេលប៉ុន្មានខែទៀត ដែលជារឿងមួយដែលលោកមិនគួរធ្វើ។ ការប្រព្រឹត្តិរបស់ Putinបានធ្វើឲ្យមតិភាគនៃជនជាតិអាល្លឺម៉ង់ជឿថា ប្រជាពលរដ្ឋដែលជាធម្មតាចូលចិត្តនូវភាពសុខដុមរម្យនាមត្រូវតែប្រុងប្រយ័ត្នចំពោះពួកឈ្លានពាន។