Singapore-
ក្នុងការផ្តល់ជាទស្សនៈអំពីការវិវត្តិន៍ថ្មីៗនៅក្នុងច្រកតៃវ៉ាន់ រដ្ឋមន្ត្រីក្រសួងការបរទេសសឹង្ហបុរី លោក Vivian Balakrishnan បានបញ្ជាក់អំពីសេចក្តីត្រូវការដើម្បីបញ្ចៀសនូវការគណនាខុសនិងគ្រោះថ្នាក់ ដែលអាចនាំទៅរកការកើនឡើងការប្របូកច្របល់និងអស្ថិរភាពក្នុងតំបន់ បណ្ឌិត Balakrishnan បានជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស Wang yi នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី៥៥ក្នុងទីក្រុងភ្នំពេញ កម្ពុជាកាលពីថ្ងៃព្រហស្បត៍។ ពួកគេបានផ្លាស់ប្តូរនៅទស្សនៈពីស្ថានការណ៍នៅក្នុងតំបន់និងអន្តរជាតិ រួមបញ្ចូលទាំងការវិវត្តិន៍ថ្មីៗនៅក្នុងច្រកសមុទ្ទតៃវ៉ាន់ ក្រសួងការបរទេសសឹង្ហបុរីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
"សឹង្ហបុរីមានភាពប្រាកដនិយមនិងច្បាស់លាស់ដោយឥតប្រែប្រួលអំពីនយោបាយចិនតែមួយ និងប្រឆាំងចំពោះការស្វែងរកឯករាជ្យរបស់តៃវ៉ាន់ហើយនឹងទង្វើរជាឯកតាភាគីក្នុងការផ្លាស់ប្តូរស្ថានការណ៍បច្ចុប្បន្ន" ក្រសួងបាននិយាយ។ "រដ្ឋមន្ត្រី Balakrishnan សង្ឃឹមថាសហរដ្ឋអាមេរិកនិងចិននឹងសម្រេចនូវកិច្ចព្រមព្រៀងជាបណ្តោះអាសន្នមួយនិងបញ្ជាក់នូវសេចក្តីត្រូវការនៃទំនាក់ទំនងប្រកបដោយស្ថិរភាពអាមេរិក-ចិន ដែលវាមានសារៈសំខាន់សំរាប់សន្តិភាពនិងសន្តិសុខ" ក្រសួងបាននិយាយ។ កិច្ចព្រមព្រៀងបណ្តោះអាសន្ននឹងផ្អែកទៅលើការសម្របសម្រួលឬក៏កិច្ចព្រមព្រៀងដែលអនុញ្ញាតិឲ្យភាគីទំនាស់នឹងមានសន្តិភាពរួមគ្នា រហូតដល់កិច្ចព្រមព្រៀងនៃដំណោះស្រាយបានឈានដល់។
នៅក្នុងការជួបប្រជុំរបស់ពួកគេកាលពីថ្ងៃព្រហស្បត៍ បណ្ឌិត Balakrishnan និងលោក Wang បានបញ្ជាក់ឡើងវិញនូវចំណងទាក់ទងរវាងសឹង្ហបុរីនិងចិន។ ពួកគេបាននិយាយាអំពីសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ចទ្វេរភាគីដែលមានកំរិតខ្ពស់ រួមទាំងទស្សនកិច្ចថ្មីនេះទៅកាន់សឹង្ហបុរីដោយទីប្រឹក្សាររដ្ឋនិងជារដ្ឋមន្ត្រីក្រសូងការពារជាតិ លោកឧត្តមសេនីយ៍ Wei Fenghe និងរដ្ឋមន្ត្រីនាយកដ្ឋានអន្តរជាតិរបស់បក្សកុម្មុយនិស្តចិន Leu Jianchoa, ក្រសួងបាននិយាយ។ "ពួកគេបានសម្លឹងមើលរកការស្តារឡើងវិញឲ្យបានពេញលេញនូវទំនាក់ទំនងតាមផ្លូវអាកាស និងការបន្តនូវការធ្វើទេសចរណ៍របស់និស្សិត និងការផ្លាស់ប្តូរផ្នែកធុរៈកិច្ច" ក្រសួងបាននិយាយ។
បណ្ឌិត Balakrishnan ក៏បានចូលរួមប្រជុំក្នុងសន្និសិទ្ធថ្នាក់រដ្ឋមន្ត្រីអាស៊ានអាមេរិកផងដែរ។ យើងស្វាគមន៍នូវការខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដែលនៅតែពាក់ព័ន្ធ និងបន្តដើរតួរនាទីក្នុងន័យស្ថាបនាសំរាប់សន្តិភាព វិបុលសុខនៅក្នុងតំបន់។ យើងចង់ពង្រីកនូវកិច្ចសហប្រតិបត្តិការណ៍ភ្លាមៗក្រោយពេលដែលមានការធូស្បើយពីជម្ងឺរាតត្បាតពិភពលោក និងកសាងនូវនិរន្តរភាពមួយនិងកាទប់ទល់នឹងបរិស្ថានក្នុងពេលអនាគត។ លោកបានបញ្ជាក់ថាលោកបានកំពុងសម្លឹងឆ្ពោះទៅរកការបង្កើននូវទំនាក់ទំនងអាស៊ាននិងអាមេរិកឲ្យក្លាយទៅជាដៃគូរយុទ្ធសាស្ត្រដ៏ទូលំទូលាយនៅចុងឆ្នាំនេះ។