មហាជនងាកមកចាប់អារម្មណ៍ស្នាដៃអាល់ប៊ុមថ្មីរបស់ដួងតារាវ័យក្មេងទាំងពីររូបនេះ គឺលោកទេពពិសិដ្ឋ និងលោកVito ដែលទើបតែបានបញ្ចេញស្នាដៃនិពន្ធអាល់ប៊ុមថ្មីរបស់ខ្លួនក្នុងពេលតំណាលៗគ្នា ហើយមានរសជាតិយ៉ាងប្លែក និងគំនិតច្នៃប្រឌិតថ្មីៗដូចគ្នា។ នៅក្នុងអាល់ប៊ុមថ្មីរបស់លោក Vito នេះមានឈ្មោះថា«Slaphouse» ដែលលោកបានទម្លាក់ឡើងជាបន្តបន្ទាប់គ្នាក្រោម Cover អាល់ប៊ុមពណ៌ឡើង Pink ជាមួយនឹងបទចំរៀងមកទល់ពេលនេះមានសរុបទាំងអស់ចំនួន៧បទ។
ដោយនៅក្នុងនោះរួមមានបទ Vito Type Beat, Superstar, Over D, When?, Red, Still Zin និងបទដែលទម្លាក់ចុងក្រោយនេះគឺបទ Dirt Bike ដែលកំពុងក្លាយជា Heating Trend នៅលើ Tik Tok បន្ទាប់ពីបទ Still Zin រឺហៅថាបទ«កំលោះអូរីហ្ស៊ីន»របស់លោក។
ចំណែកអាល់ប៊ុមថ្មីរបស់លោកទេពពិសិដ្ឋវិញគឺមានឈ្មោះថា«Thief of The Moon» ដែលមកទល់ពេលនេះត្រូវបានទម្លាក់មានចំនួន៦បទ រួមមានបទ Let Me Go, My soul, PTSD, Want It All Again, Always Be Aight និងបទ«យល់អត់?»។ សង្កេតឃើញថានៅពេលថ្មីៗនេះ បទ«Always Be Aight» និងបទ«យល់អត់?» របស់លោកទេពពិសិដ្ឋទទួលបានប្រជាប្រិយភាពជាងគេនៅលើ Tik Tok ដោយត្រូវនឹងសាច់រឿងរបស់អ្នកស្តាប់ជាច្រើន ខណៈដែលបទ«My Soul» របស់លោកវិញទទួលបានចំនួនចូលទស្សនាច្រើនជាងគេបង្អស់នៅលើយូធូបក្នុងចំណោមទាំង៦បទរបស់លោកនេះទៅវិញ។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាចំពោះអាល់ប៊ុមទាំងពីរនេះរបស់អ្នកទាំងពីរ?