BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រុសស្អាត Vito & Legend Khmer1Jivit ទម្លាក់បទថ្មី “Hit Da Club”

ថ្ងៃព្រហស្បតិ៍, 23 ខែវិច្ឆិកា 2023 13:14  BeeTube News

402031497_305559465764797_5513284082661943556_n

តើមានអ្វីថ្មីនៅក្នុងទំនាក់ទំនងរវាងរ៉េបផ័រទាំងពីរជំនាន់នេះដែលជាលោកខ្មែរមួយជីវិត និងលោកវីតូ? ខណៈដែលទទួលបានថាអ្នកទាំងពីរសុទ្ធសឹងតែជាសិល្បករទើបតែឈានជើងចូលមកក្នុងផលិតកម្មបារមីដូចគ្នា។ តើផលិតកម្មបារមីកំពុងសំលឹងឃើញអ្វីនៅក្នុងការចាប់ដៃសហការក្នុងបទថ្មីរវាងពួកគេទាំងពីរនេះ? ពិតជាដៃគូថ្មីថ្មោងដ៏គួរអោយចាប់អារម្មណ៍មួយ កន្លងមកឃើញលោកខ្មែរមួយជីវិតធ្លាប់បានចាប់ដៃគូសហការជាមួយសិល្បករមួយចំនួនរួចមកហើយ ដូចជាលោក NPN នៅក្នុងបទ«ឆក់ព្រលឹង» និងបទ«Who’s Next?» ជាមួយនឹងលោកវណ្ណដា និងលោក Norith នៃផលិតកម្មបារមីជាដើម ប៉ុន្តែពិតជាមានការភ្ញាក់ផ្អើលមែនទែន ដែលបទថ្មីបន្ទាប់របស់លោកខ្មែរមួយជីវិតគឺជាការចាប់ដៃគូជាមួយនឹងប្រុសស្អាតរ៉េបផ័រលោកវីតូទៅវិញ។

401694492_3575380279396234_3493991886898805539_n

គួរបញ្ជាក់ផងដែរថា លោកវីតូមិនត្រឹមតែជារ៉េបផ័រ រឺតារាចម្រៀងម្នាក់ប៉ុណ្ណោះ លោកថែមទាំងមានទេពកោសល្យជាច្រើនទៀតនៅក្នុងផលិតកម្មបារមី ដូចជាជាអ្នក Mix បទចម្រៀងជាដើម។ គួរបញ្ជាក់មួយវិញទៀតសោត បទ«Who’s Next?» ដែលជាបទផ្ទុះកក្រើកចាត់ទុកថាជា Khmer Cypher 2 ក៏ត្រូវបាន Mix បទភ្លេងដោយលោកវីតូផងដែរ។ ចំណែកកាលពីថ្ងៃទី១៧ ខែវិច្ឆិកាកន្លងទៅនេះ លោកខ្មែរមួយជីវិតក៏បាន Surprise Release ឡើងថាពួកគេទាំងពីរនេះបានមានបទចម្រៀងរួមគ្នាមួយបទ ដែលមានចំណងជើងថា«Hit Da Club»។ 

401732127_306505249003552_7028914838925866307_n

បទ«Hit Da Club» នេះត្រូវបាននិពន្ធតាក់តែងដោយពួកគេទាំងពីរផ្ទាល់។ ការ Collab មួយនេះធ្វើអោយអ្នកទាំងពីរផ្ទុះឡើងចំនួនទស្សនាបានប្រមាណ 250K ហើយនៅលើយូធូបឆាណែលរបស់លោកខ្មែរមួយជីវិតផ្ទាល់ត្រឹមរយៈពេល៥ថ្ងៃប៉ុណ្ណោះ និងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនជាពិសេសពីសំណាក់អ្នកគាំទ្ររបស់លោកវីតូផ្ទាល់។ គួរសង្កេតបានថា បទចម្រៀងចុងក្រោយរបស់លោកវីតូដែលចេញផ្សាយនៅលើឆាណែលយូធូបផ្លូវការរបស់លោកគឺជាបទ«Her Eyes» ដែលចេញផ្សាយកាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅនេះ។ 

370384093_3526160137651582_7473524177370088963_n


 


ថ្ងៃព្រហស្បតិ៍, 23 ខែវិច្ឆិកា 2023 13:14  BeeTube News