BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Vin Vitou- Release Party រៀបចំឡូយញ៉ាក់នៅ Space Club!

ថ្ងៃពុធ, 25 ខែតុលា 2023 15:48  BeeTube News

395301797_895389691942437_3513145433151105450_n

កាលពីថ្ងៃសៅរ៍ ទី២១ ខែតុលាកន្លងទៅនេះ កម្មវិធី Vin Vitou-Release Party របស់លោក Vin Vitou សមាជិកតារាចម្រៀងរ៉េបនៃផលិតកម្ម Klapyahandz បានរៀបចំឡើងយ៉ាងឡូយអស់ស្ទះនៅ Space Club។ ដោយនៅក្នុងព្រឹត្តិការណ៍ដ៏វិសេសអស្ចារ្យនេះ សង្កេតឃើញថាពិតជាមានរូបភាពប្លែកទាក់ភ្នែកមែនទែន ទាំងការបាញ់ពណ៌ភ្លើង ការរៀបចំឆាក ដូចជា Background ចាក់បញ្ចាំងផ្ទាំង LED ដ៏ធំ និងកាន់តែពិសេសប្លែកថែមទៀតនោះ នៅក្នុងកម្មវិធីនេះភ្ញៀវអញ្ជើញចូលរួមទទួលបានកាដូពិសេសជាម៉ាសបាំងមុខពណ៌សម្នាក់មួយ ដែលអាចអោយពួកគេពាក់រាំលេងយ៉ាងស្ទាវតែម្តង Enjoy ជាមួយនឹងបរិយាកាស Nightclub។ 

395233695_895388141942592_3711962933841565695_n

មិនតែប៉ុណ្ណោះពួកគេក៏នៅទទួលបានផ្ទាំងរូបភាព Poster អាល់ប៊ុមរបស់លោក Vin Vitou ម្នាក់មួយថែមទៀតជាកាដូអនុស្សាវរីយ៍ ដែលធ្វើអោយបណ្តាអ្នកចូលរួមជាច្រើននាក់មកសុំហត្ថលេខារបស់លោកផងដែរចុះនៅលើរូបភាពដ៏ស្រស់ស្អាតមួយនេះ។ គឺមានកាដូចែកជូនទស្សនិកជនថែមទៀតដែលជាម៉ាសបាំងមុខពណ៌ស និងរូបភាព Poster អាល់ប៊ុមរបស់លោកផ្ទាំង។

394583558_895393095275430_170179975310423980_n

ចំណែកសិល្បករល្បីៗរបស់យើងដែលប្រទះឃើញចូលរួមនៅក្នុងកម្មវិធីមួយនេះ មានដូចជាលោក RuthKo លោក Kwan ដែលលោកព្រមទាំងមកជាមួយឈុតអវកាសថែមទៀតផង ហើយក៏មាន Vlogger ល្បីៗដូចជាលោកសៀក និងលោកឆេងសុភ័ក្រ្តផងដែរ។ គួររំលឹកផងដែរថា អាល់ប៊ុម Release របស់លោក Vin Vitou ចុងក្រោយនេះគឺមានឈ្មោះថា «REFLEXION» ដែលមានរហូតទៅដល់១៣បទ និងជាពិសេសគួរអោយចាប់អារម្មណ៍បានថានៅក្នុងអាល់ប៊ុមនេះមានចំនុចប្លែកត្រង់ថានៅខាងមុខបទចម្រៀងនីមួយមានបន្ថែមនូវសំលេង Dialogue ចូលទៀត ហាក់រៀបរាប់ដូចជាខ្សែរឿង។ 

395324568_895389088609164_6826192643436830342_n


 


ថ្ងៃពុធ, 25 ខែតុលា 2023 15:48  BeeTube News