BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Vin Vitou “On My Way” អាល់ប៊ុម REFLEXION ជិតចេញ M/V ជាផ្លូវការ

ថ្ងៃសុក្រ, 22 ខែកញ្ញា 2023 15:33  BeeTube News

2023-09-22 15.16.26 (1)

តារាហ៊ីបហប់នៃផលិតកម្ម KlapYaHandz និងជា Host របស់កម្មវិធី The Rapper Cambodia លោក Vin Vitou ទើបតែបញ្ចេញព័ត៌មានកាលពីពេលថ្មីៗនេះថា បទចម្រៀង«On My Way» របស់លោកនៃអាល់ប៊ុម REFLEXION នឹងត្រៀមចេញផ្សាយ M/V ជាផ្លូវការនៅក្នុងពេលឆាប់ៗនេះហើយ។ 

2023-09-22 15.16.45

គួរបញ្ជាក់ផងដែរថា អាល់ប៊ុម REFLEXION របស់លោកបានចេញផ្សាយឡើងជាផ្លូវការកាលពីថ្ងៃទី១៨ ខែសីហាកន្លងទៅនេះ ដែលមានរយៈពេលប្រហែលជា១ខែកន្លងផុតទៅហើយ។ នៅក្នុងពេលជិតចេញផ្សាយអាល់ប៊ុមនេះផងដែរ លោក Vin Vitou បានរៀបរាប់អោយដឹងតាមរយៈការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា អាល់ប៊ុម REFLEXION នេះ IS MORE THAN JUST MUSIC ទៅទៀត វាគឺជាអាល់ប៊ុមដែលលោក និងក្រុមការងារបានចំណាយពេលធ្វើរហូតដល់ទៅ២ឆ្នាំ និងមានបទចម្រៀងសរុបទាំងអស់ចំនួន១៣បទ ដែលមានអត្ថន័យខុសៗគ្នាដោយឆ្លុះបញ្ចាំងពីបីសាចនៅក្នុងចិត្តរបស់មនុស្សម្នាក់ៗ។

2023-09-22 15.16.06

កត់សម្គាល់ឃើញថា ដោយនៅក្នុងនោះបានចាប់ផ្តើមឡើងដោយបទជាបន្តបន្ទាប់រួមមាន NEGLECT, WALL, SCAR, SLEEP, GOING UP, RINKADING, ON MY WAY, BIO, BACK LIGHT, REFLEXION, OUR TURN, AMONG US និង​​​COURAGEOUS។​​​ 

2023-09-22 15.16.34

ខណៈដែលនៅក្នុងនោះផងដែរ បទចម្រៀងទី២របស់លោក «Wall» បានចេញផ្សាយ M/V ជាផ្លូវការរួចមកហើយកាលពីថ្ងៃទី២០ ខែឧសភាកន្លងទៅនេះ។ គួរអោយចាប់អារម្មណ៍បានថាតារាហ៊ីបហប់នៅក្នុងផលិតកម្ម KlapYaHandz ដទៃទៀតរួមមានលោក Vi70, លោក Vuthea, លោក RuthKo និង Dj Chee ជាដើម។ តើទស្សនិកជនមានចំណាប់អារម្មណ៍យ៉ាងណាទៅលើអាល់ប៊ុម REFLEXION នេះរបស់លោក?


ថ្ងៃសុក្រ, 22 ខែកញ្ញា 2023 15:33  BeeTube News