សួស្តីអ្នកទាំងអស់គ្នា! សុខទុក្ខយ៉ាងណាដែរមួយរយៈនេះ! ថ្ងៃនេះអេដមីនចង់មកធ្វើការ Review បទចំរៀង how about now?និង I'mbored របស់លោកជីដេវីតដែលទើបនឹងចេញផ្សាយនៅថ្ងៃទី១៦ និង២៣ ខែកក្កដាកន្លងទៅនេះ។គ្រាន់តែអេដមីនបានស្តាប់បទចំរៀង Howaboutnow?ភ្លាមមានអារម្មណ៍ថាមានថាមពល និងជឿជាក់លើខ្លួនឯងតែម្តង ហើយបទភ្លេងវិញក៏ពិរេាះប្លែកពីបទមុនៗរបស់លោកជីដេវីតថែមទៀតផង។ បើសិនអ្នកទាំងអស់គ្នានៅមានថាអារម្មណ៍បាក់ទឹកចិត្តរឺទន់ខ្សោយ មកស្តាប់បទលោកជីដេវីតហើយប្រហែលកើនឡើងថាមពល១០០ Newton ហើយយ៉ាង។ ម្យ៉ាងវិញទៀតបទចំរៀងមួយនេះទៀតសោត មានបរិយាកាសថ្មី ជាមួយនឹងក្រាហ្វិកចាំងភ្លែតពីJumpsuitពណ៌ទឹកក្រូចរបស់លោក ពេលឃើញលោកជីដេវីតស្លៀកពាក់ជាងឡានសាមញ្ញៗបែបនេះទេ តែអេដមីនមានអារម្មណ៍ថាមើលទៅកាឡីបហើយ Iconic មែនទែន។ ក្នុងមួយបទនេះ អេដមីនពេញចិត្តត្រង់ឈុតលោកជីដេវីតចាប់វ៉ៃម៉ាឡាកាំងជាងគេ ពេលចំរៀងឡើងខ្ពស់ត្រង់កន្លែងហ្នឹងហើយត្រូវនឹងវគ្គដែលលោកវ៉ៃគឺមើលទៅសមចិត្ត និងសាហាវខ្លាំងណាស់។ រីឯទំនុកច្រៀងវិញនាំអារម្មណ៍អេដមីនវិលទៅរកពេលទើបនឹងធំ វ័យជំទង់អារម្មណ៍នៅស្រាលចិត្តនៅស្ទាវ ចង់ដឹងលឺរឿងនេះរឿងនេាះ ហើយនាំខ្លួនឯងចូលទៅពាក់ពន្ធ័គ្រប់រឿងដោយក្តីរំភើប។ កាលជំនាន់នេាះមើលឃើញខ្លួនឯងនៅតូច ទន់ខ្សោយ ដល់ពិភពលោកវិញធំមហិមា មានអារម្មណ៍ថាខ្លាចគេព្រមបណ្តោយគេអោយជិះជាន់បានតាមចិត្ត។ ត្រលប់មកមើលពេលនេះវិញ ដូចក្នុងបទចំរៀងរបស់លោកជីដេវិតអ៊ីចឹងលោកមានការតស៊ូប្រឹងប្រែងរហូតមកទល់ពេលនេះដើម្បីតទល់នឹងសត្រូវចាស់របស់លោកដែលធ្លាប់មាក់ងាយលោកកន្លងមក។ លោកនឹងធ្វើអោយពួកគេមើលឃើញ និងចុះចាញ់វិញដោយខ្លួនឯង។ ចំនែកបទ I’m bored របស់លោកជីដេវីតវិញ ចិត្តអន្ទះសារចង់ដឹងណាស់ថាពាក្យអញធុញណាស់សំដៅលើធុញរឿងអ្វី?ឥលូវអេដមីនបានស្រាយចម្ងល់ខ្លួនឯងហើយការពិតទៅលោកជីដេវីតធុញនឹងក្រុមក្មេងៗដែលបានតែអួតអាងតែធ្វើអ្វីមិនចេញ។ ពេលស្តាប់បទនេះភ្លាមអេដមីនមានអារម្មណ៍ថាដូចត្រូវប្រឈមនឹងអារម្មណ៍ខ្មាស់អៀនរបស់ខ្លួនឯង ភាពឈឺចាប់ដែលធ្លាប់មានពីការជិះជាន់ពីមុនមកធ្វើអោយចង់ស្រែកតទល់នឹងអ្នកដទៃវិញ អាចនិយាយថាបទចំរៀងរបស់លោកជីដេវីតមួយនេះជំរុញភាពក្លាហានរបស់យើងអោយហ៊ានងើបឡើងដើម្បីខ្លួនឯង។ ចំពេាះក្រាហ្វិកនៃបទចំរៀងមួយនេះវិញ អេដមីនពេញចិត្តColorមើលទែន ប្រភេទបែបពណ៌បៃតងស្ទំៗ មើលម៉ាភ្លែតដូចពួក Hacker អញ្ចឹង និងអាថ៌កំបាំង ពិតជាឡូយត្រូវចិត្តអេដមីនណាស់។ ចំណែកគ្រប់ប្លង់វិញក៏រៀបចំបានស្រស់ស្អាត និងប្រទាក់ក្រឡាគ្នាបានល្អ។ សរុបមកពីរបទរបស់លោកជីដេវីតបានបំពេញចំនុចខ្វះខាតរបស់អេដមីនមួយចំនួន ហើយសង្ឃឹមថាក៏បានបំពេញសេចក្តីត្រូវការរបស់អ្នកទាំងអស់គ្នាដែរ។ កំលាំងមួយដែលជំរុញអោយអេដមីនហ៊ានស្មេាះត្រង់នឹងអារម្មណ៍ខ្លួនឯង ទទួលយកទាំងអារម្មណ៍ចង់ចាញ់ឈ្នះរបស់ខ្លួនឯង អារម្មណ៍ខ្មាស់នឹងខ្លួនឯង អារម្មណ៍ល្អចំពេាះខ្លួនឯង និងអារម្មណ៍ចង់ការពារនិងគោរពខ្លួនឯងអោយបានច្រើនជាងនេះ។