BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ម៉ម ពេជ្ជរិទ្ធ៖ រាំទាំងទឹកភ្នែក (Video Reaction) 

ថ្ងៃអង្គារ, 12 ខែមេសា 2022 11:04  BeeTube News

 

278005226_527428058739868_6695224280462918742_n

ថ្ងៃមុន តន់ ច័ន្ទស៊ីម៉ា ច្រៀងបែបសប្បាយរីករាយ ថម និង បាលី ​វិញ បែបអ្នកក្លាហាន​ ហើយចុះខុសប្លែកអី តែអាយដល ពេជ្ជរិទ្ធ​ មកជោគជាំ អណ្តឹតអណ្តក អីតែឯង ហើយចំពេលចូលឆ្នាំទៀត។ សួរស្តី ហ្វែនៗទាំងអស់គ្នា! បទចូលឆ្នាំ ឆ្នាំ​នេះ ដឹងតែកប់សារីនិងផ្ទុះទៀតហើយ មានទាំងសប្បាយ និងទឹកភ្នែក។ ឥឡូវ Admin សូមធ្វើ Reaction ទាំងទឹកភ្នែកដែរហើយ​ សម្រាប់បទថ្មីរបស់ អាយដល ពេជ្ជរិទ្ធ គឺ រាំទាំងទឹកភ្នែក។ ដូច្នេះតើវាមានអត្ថន័យនិងជោគជាំយ៉ាងណា? តោះចាប់ផ្តើមទាំងអស់គ្នា! 

277678353_530208608461813_2611051921474504005_n

“រាំទាំងភ្នែក” គឺជាចង្វាក់ថ្មី ប្លែក​ មានទាំងកាព្យ មានទាំង រ៉េប ហើយបែបសប្បាយផង និងកំសត់ផង​ ពីព្រោះអី​ អាយដល ពេជ្ជរិទ្ធ ច្រៀងផង រាំផង Sad ផង​ ទាំងទឹកផ្នែក ហើយ Admin ស្តាប់ទៅដូចជាចង់សើចបន្តិច Sad បន្តិចតាមដែរហើយនៀក។ តាមពិតទៅ បទនេះគឺពិតជា​ឡូយហើយពិសេសតែម្តង សម្រាប់ថ្ងៃចូលឆ្នាំខាងមុខ ហើយគ្រាន់តែលឺភ្លេងភ្លាម សូម្បីតែអ្នកដែលមិនចេះរាំក៏នៅមិនសុខដែរ​។ ចំណែក អត្ថន័យបទនេះវិញ ក៏បាញ់ចំ​ Admin និងហ្វែនៗមួយចំនួនមិនស្ទើរដែរ ជាពិសេសត្រង់ឃ្លាថា “ខ្លួនខ្ញុំយំកម្សត់ មកជួបស្នេហ៍ក្បត់ចំពេលចូលឆ្នាំ” “ឲ្យធ្វើម៉េច បើ Sad ចំពេលគេរាំ” “ផ្សាឈឺអនេក ទឹកភ្នែកបងស្រក់លិចស្រែ” “រាំទាំងយំ ព្រោះខ្ញុំរាំបាត់គូរស្នេហ៍” និង “អាវខ្ញុំក៏សើមដែរ តែសើមព្រោះជូតទឹកភ្នែកទេ ឈឺដូចម៉ែជេរ គេរាំបែបកម្សាន្ត ឯងវិញរាំបានតែកម្សត់”​ ដូច្នេះពេលចូលឆ្នាំ កុំភ្លេចយកក្រដាស់ ឬ ពាក់អាវឲ្យក្រាស់ៗផង ដើម្បីបានជូតទឹកផ្នែកទាំងអស់គ្នា។

តែទោះជាយ៉ាងណាក៏ដោយ មិនទាន់ដល់ចូលឆ្នាំផង មានហ្វែនៗខ្លះទឹកភ្នែកបណ្តើរៗ​បាត់ហើយ ដូចជាអ្នកខ្លះ ខំមឹន នៅក្នុង Channel ផ្លូវការរបស់លោកថា “បទនេះពិតជាពិរោះខ្លាំងណាស់បង ស្តាប់ហើយ សើចផង យំផង ព្រោះត្រូវរឿងពេក”។ ចំណែកហ្វែនៗខ្លះទៀតនិយាយថា “បទនេះពិរោះខ្លាំង ទោះបីជាស្តាប់ច្រើនដងហើយក៏ដោយ ក៏នៅមិនធុញដែរ​​ ហើយម្យ៉ាងវិញទៀត តឹកដៃនិពន្ធខ្លាំងដូចជាបទសម័យដើមដែរ” “បទនេះចាក់ដោតដល់ហើយ” “Wow! ពិរោះខ្លាំងណាស់ អាយដល” និង “ហូរទឹកភ្នែកកំពុងសើច” ជាដើម។ តែសម្រាប់ហ្វែនៗទាំងអស់គ្នាវិញ យល់យ៉ាងណាដែរ?សូមកុំភ្លេចចូលទៅស្តាប់បទពេញនៅ Channel ផ្លូវការរបស់អាយដលផងណា៕


ថ្ងៃអង្គារ, 12 ខែមេសា 2022 11:04  BeeTube News