BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

(Video) យានអវកាស NASA តម្រង់បុកអាចម៍ផ្កាយបានសម្រេចដើម្បីការពារពិភពលោក | BeeTube News

ថ្ងៃពុធ, 05 ខែតុលា 2022 13:44  BeeTube News

យានអវកាសNASAតំរង់បុកអាចម៍ផ្កាយបានសំរេចនៅក្នុងដំណើរការពារអវកាសនៅក្នុងរយៈចម្ងាយ ​​11លានគីឡូម៉ែត្រពីផែនដី យាន​អវកាសមួយបាន​ធ្វើដំណើរ​សំដៅទៅរកដុំអាចម៍ដ៏ធំមួយកាន់តែជិត​ឡើងនិង​ជិតឡើងរហូតទាល់តែសំរេចដល់គោលដៅរបស់វា។ អ្នកវិទ្យាសាស្ត្រនិងវិស្វករនៅក្នុងស្ថានីយ៍គ្រប់គ្រងបេសកកម្មមួយនេះបានស្រែកកញ្ជ្រៀវហ៊ោរឡើងត្រេកអរនៅពេលដែល​យាន​អវកាសនោះបានបុកសំដៅអាចម៍ផ្កាយពីចំងាយដែលមានឈ្មោះថា ឌីម័រផូស នោះបានសំរេច។ វាជាជំហានគន្លឹះមួយដ៏សំខាន់សំរាប់ឆ្ពោះទៅរកការការពារពិភពលោកពីគ្រោះថ្នាក់នាពេលអនាគតបណ្តាលឡើងដោយការប៉ះទង្គិចពីដុំថ្មអវកាសធំៗមួយចំនួន។ ពួកគេកំពុងតែបង្ហាញថាការការពារភពផែនដីគឺជាការប្រឹងប្រែងរបស់សកលលោក ហើយវាពិតជាអាចទៅរួចខ្លាំងណាស់ដែលយើងទាំងអស់គ្នាមានសមត្ថភាពជួយសង្គ្រោះភពរបស់យើងបាន។ ការធ្វើតេស្តសាកល្បងប្តូរទិសដៅនៃអាចម៍ផ្កាយពីរដងរបស់ NASA ឬ អាចហៅម្យ៉ាងទៀតថា Dart ត្រូវបានចាប់ផ្តើមតាំងពីខែវិច្ឆិកាឆ្នាំមុនមកម៉្លេះហើយបេសកកម្មទាំងមូលរបស់វាគឺដើម្បីសំដៅទៅរកអាចម៍ផ្កាយ dimorphos ក្នុងល្បឿនលើសពីប្រាំមួយគីឡូម៉ែត្រក្នុងមួយវិនាទី ឬ ៣៦០០ គីឡូម៉ែត្រមួយម៉ោង។ ជាលទ្ធផលក៏រំពឹងថានឹងអាចប្តូរទិសដៅរុញអាចម៍ផ្កាយនោះទៅកាន់គន្លងថ្មីផងដែរ។ ក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀត បំរែបំរួលនៃគន្លងនេះនឹងកាន់តែធំឡើងជាងមុន ហើយអាចម៍ផ្កាយdimorphosខ្លួនវាផ្ទាល់នឹងមិនអាចរត់លើគន្លងបុកជាមួយនឹងភព​ផែនដីបាន​ទេ។ ថ្មអវកាសមួយចំនួនដូចជាថ្មអវកាសដែលបានបញ្ចេញពន្លឺភ្លើងភ្លឺកាត់ផ្ទៃមេឃនៃប្រទេសរុស្ស៊ីកាលពី ៩ ឆ្នាំមុន បានបុកភពផែនដីជាញឹកញាប់ និងថ្មអវកាសដែលធំវិញនោះក៏អាចនឹងធ្វើអោយផ្លាស់ប្តូរដំណើរជីវិតនៅលើភពផែនដីផងដែរ។ កាលពី 65 លានឆ្នាំមុន មានវត្ថុដ៏ធំមួយបានធ្លាក់ចុះនៅជិតឧបទ្វីប Yucatan ដែលបណ្តាលអោយមានគ្រោះមហន្តរាយជាវិបត្តិសកលលោក។ អ្នកវិទ្យាសាស្ត្រជឿថាផលប៉ះពាល់នេះអាចនឹងមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងការផុតពូជនៃដាយណូស័រ។ ទោះបីជាការកម្ចាត់ប្រភេទដាយណូស៊័រដូចជា T-Rex និងពូជរបស់វាពិតជារឿងដែលល្អសម្រាប់ថនិកសត្វដូចជាពួកយើង ក៏ប៉ុន្តែប្រសិនបើមានការប៉ះទង្គិចនៃទំហំដូចគ្នាម្តងទៀតកើតឡើងនឹងមិនអាចធានាដល់អាយុជីវិតយើងរាល់គ្នាបានទេ។ វាអាចបំផ្លាញយើងទាំងអស់គ្នាបាន ជាក់ស្តែងសម្ព័ន្ធអន្តរជាតិនៅពីក្រោយDartក៏សង្ឃឹមមុតមាំថានឹងអាចការពារផែនដីពីសក្តានុពលនៃគ្រោះមហន្តរាយផងដែរដោយបានរួមបញ្ចូលគ្នានូវការសង្កេតឡើងដោយប្រុងប្រយ័ត្នដើម្បីកំណត់អត្តសញ្ញាណអាចម៍ផ្កាយដែលចូលមកគំរាមកំហែងនៅក្នុងឆ្នាំឬច្រើនទសវត្សរ៍ខាងមុខជាមួយនឹងសមត្ថភាពក្នុងការកំចាត់វាផងដែរ។ បច្ចុប្បន្ននេះយើងមិនមានការគំរាមកំហែងឡើងដោយអាចម៍ផ្កាយដែលបានដឹងនោះទេ ប៉ុន្តែនៅពេលដែលយើងរកឃើញណាមួយនាពេលអនាគត ប្រហែលជាយើងនឹងមានបច្ចេកវិទ្យាទប់ស្កាត់វាបាន។ គន្លងថ្មីរបស់ Dimorphos នឹងអាចត្រូវយកមកសិក្សាបានអស់រយៈពេលជាច្រើនឆ្នាំហើយព័ត៌មានដែលប្រមូលបានពីការធ្វើតេស្តសាកល្បងនេះនឹងសង្ឃឹមថាអាចជួយទប់ស្កាត់មនុស្សជាតិមិនអោយទទួលរងនូវជោគវាសនាដូចគ្នានឹងដាយណូស័រផងដែរ។


ថ្ងៃពុធ, 05 ខែតុលា 2022 13:44  BeeTube News

Tags: BeeTube News