(ភ្នំពេញ)៖ មេចុងភៅឆ្នើមនៅកម្ពុជា លោក យូ ថនដារ៉ា បានថ្លែងកោតសរសើរក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានក្លាយជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈល្អបំផុត មួយនៅអាស៊ី ក្រោយពីរូបលោកបានដើរទស្សនកិច្ចសង្វាក់ផលិតកម្ម ដើម្បីស្វែងយល់អំពីការប្រើប្រាស់វត្ថុធាតុដើម និងគ្រឿងផ្សំដែលធ្វើឲ្យគ្រប់ផលិតផលរបស់ក្រុមហ៊ុន មានរសជាតិឆ្ងាញ់ និងគុណភាពខ្ពស់។
មេចុងភៅឆ្នើមនៅកម្ពុជា លោក យូ ថនដារ៉ា បានលើកឡើងបែបនេះ តាមរយៈកម្មវិធី «A Day With The Best» ចេញផ្សាយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។
«A Day With The Best» ជាកម្មវិធីវីដេអូស៊េរីខ្លីនៃជំនួបរវាងអ្នកផលិតស្រាបៀរល្អបំផុត ឬ BEST BREW MASTER និងតារាល្អបំផុតមកពីវិស័យចម្រៀង កីឡា ម្ហូបអាហារ និងពិធីកររួមគ្នាបង្ហាញភាពអស្ចារ្យដល់អ្នកគាំទ្រ នាំមកជូនដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតផលិតផលល្បីៗដូចជាស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា។
លោក យូ ថនដារ៉ា បានលើកឡើងថា៖ «ថ្ងៃនេះខ្ញុំពិតជារំភើបរីករាយមែនទែន ក្នុងនាមជាចុងភៅម្នាក់ ខ្ញុំមិននឹកស្មានថា គ្រប់ផលិតផលទាំងអស់ មានការសម្រិត សម្រាំង វត្ថុធាតុដើមល្អបំផុតលំដាប់ពិភពលោក គួបផ្សំនឹងបច្ចេកវិទ្យាដ៏ទំនើបក្នុងការផលិត ហើយគ្រប់ដំណាក់កាលទាំងអស់ គឺល្អឥតខ្ចោះស័ក្តិសមជារោងចក្រស្តង់ដាមែន។ នេះមិនខុសពីការអនុវត្តលើជំនាញចុងភៅរបស់ខ្ញុំនោះទេ។ ខ្ញុំមានមោទកភាពមែនទែនចំពោះ ខ្មែរ ប៊ែវើរីជីស»។
លោក យូ ថនដារ៉ា បានបញ្ជាក់ទៀតថា ជាការពិតណាស់ គ្រឿងផ្សំ និងវត្ថុធាតុដើម គឺពិតជាមានសារៈសំខាន់បំផុត ក្នុងការធ្វើឲ្យផលិតផល របស់ក្រុមហ៊ុន មានរសជាតិ ឆ្ងាញ់អស្ចារ្យ មានការទទួលស្គាល់ និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជនកម្ពុជា។
លោកបណ្ឌិត Zvonimir Nemet នាយករោងចក្រនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានឲ្យដឹងដែរថា គ្រប់ផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផលិតឡើងពីវត្ថុធាតុដើម ល្អបំផុត នាំចូលពីអឺរ៉ុប ត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងដោយអ្នកជំនាញ ឆ្លងកាត់ការធ្វើពិសោធ និងត្រួតពិនិត្យយ៉ាងហ្មត់ចត់បំផុតជាច្រើនដំណាក់កាល ដើម្បីធានាបាននូវរសជាតិ និងគុណភាពល្អបំផុតស្របតាមស្ដង់ដាអន្តរជាតិ។
លោកបណ្ឌិត បានឲ្យដឹងទៀតថា កត្តាទាំងនេះជាមោទកភាពដែលជំរុញឱ្យ ខ្មែរ ប៊ែវើរីជីស ក្លាយជាក្រុមហ៊ុនភេសជ្ជៈមួយល្អបំផុត ក្នុងចំណោមក្រុមហ៊ុន លំដាប់អន្តរជាតិ នានា នៅអាស៊ី។