ព្រឹតិ្តការណ៏ប្រគំតន្ត្រីកក្រើកប្រចាំឆ្នាំ ដែលពេលថ្មីៗនេះមានពត័មានក្តៅគគុកមួយ ទៅលើរឿងការប្រគំតន្រ្តីដោយស្រាបៀរ Vattanac ដែលត្រូវគេបានស្គាល់ថាជា Vattanac វ ALL in Festival ។ ការប្រគំតន្រី្តកក្រើកឆ្នាំ ២០២២ ដោយស្រាបៀរ Vattanac នេះនឹងប្រព្រឹត្តនៅថ្ងៃទី ២៦ ខែវិច្ឆកា ឆ្នាំ ២០២២ វេលាម៉ោង ៤ ល្ងាចនៅបរិវេណ OCIC ជ្រោយចង្វារ។ គួរបញ្ជាក់ថាការប្រគំតន្រ្តីដោយVattanacGroupបានអញ្ជើញតារាចម្រៀងល្បីៗជាច្រើនរូបនៅក្នុងប្រទេសកម្ពុជាដែលមានដូចជា លោក G-Devith លោក Nico និង កញ្ញា មាស សុខសោភា ជាដើមលើសពីនេះក៏បានអញ្ជើញកញ្ញាCLដែលជាតារាកូរ៉េដែលមានភាពល្បីល្បាញ
តាំងពីយូរណាស់មកហើយហើយក៏មានអ្នកគាំទ្ររូបនាងជាច្រើននាក់នៅប្រទេសកម្ពុជា
ផងដែរ។ អ្នកនិយមលេងបណ្តាញសង្គម Facebook កាលពីម្សិលមិញ សង្កេតឃើញថាមានការរិះគន់ជាច្រើនពីសំណាក់ប្រជាជន រួមទាំងFan Fan ផងដែរលើការលក់ Tickets ចូលរួមការប្រគំតន្រី្ត។
យោងតាម Page Vattanac Beer កាលពីម្សិលមិញឃើញថា ដើម្បីទទួលបានសំបុត្រចូលរួមការប្រគំតន្ត្រី ឬសំបុត្រទៅមើលកញ្ញា CL Fan Fan គ្រាន់តែជាវស្រាបៀរ Vattanac ចំនួន 3 កេសនោះនឹងទទួលបាន Ticket ១ Free ភ្លាមៗ។ កត្តានេះហើយដែលធ្វើអោយមានការរិះគន់ខ្លាំងមែនទែនពីសំណាក់អ្នកគាំទ្រគ្រប់រូបលើបណ្តាញ Facebook បញ្ចេញមតិរិះគន់ជាច្រើនដូចជា៖ ទិញស្រាដូរយកសំបុត្រ? ស្ដាប់ទៅវាដូចមិនទំនងសោះ!! បើលក់សំបុត្រយកលុយតែម្ដងទៅវាល្អជាង…ចុះក្មេងអាយុ ១៧ ឆ្នាំដូចខ្ញុំត្រូវទិញស្រាបៀរដើម្បីចូលរួម Concert ដែរមែន ? ចំណែកឯអ្នកខ្លះទៀតបានបញ្ចេញក្តីបារម្ភថា ពួកគេមានគម្រោងទៅទស្សនាការប្រគំតន្ត្រីនេះជាមួយមិត្តភក្តិច្រើននាក់ ដូច្នេះពួកគេត្រូវតម្រូវអោយទិញស្រាបៀជាច្រើនកេះដើម្បីបានសំបុត្រគ្រប់គ្នាជាដើម។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនស្រាបៀ Vattanac ក៏ធ្លាប់ធ្វើយុទ្ធសាស្រ្តទីផ្សារ បែបនេះកាលពីដើមខែកញ្ញាផងដែរនៅលើធនាគាររបស់ខ្លួន (Vattanac Bank) ដោយគ្រាន់តែគណនីដំបូងនៅ Vattanac Bank អតិថិជននឹងទទួលបានស្រាបៀរ Krud ១ កេះភ្លាមៗ។ តើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះការធ្វើយុទ្ធសាស្រ្តទីផ្សារមួយនេះ ? កុំភ្លេចបញ្ជេញមតិយោបល់របស់អ្នកទាំងអស់គ្នាផងនៅលើ Comment ផងណា!