ថ្មីៗនេះមានពត័មានក្តៅកកុកទៅលើរឿងការប្រគំតន្រ្តីដោយស្រាបៀរ Vattanac ដែលត្រូវគេបានស្គាល់ថាជា Vattanac វ ALL in Festival ។ការប្រគំតន្រី្តកក្រើកឆ្នាំ ២០២២ ដោយស្រាបៀរ Vattanac នេះនឹងប្រព្រឹត្តនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង ៤ ល្ងាចនៅបរិវេណ OCIC ជ្រោយចង្វារដែលមានការចូលរួមសម្តែងពីតារាកូរ៉េ CL លោក G-Devith Nico មាស សុខសោភា Rabee និង DJ Klaing ផងដែរ។ បន្ទាប់ពីមានការរិះគន់ វែញែកពីអតិថិជន និងអ្នកគាំទ្រក្នុងប្រទេសទៅលើរឿងការធ្វើយុទ្ធសាស្រ្តទីផ្សាររបស់ Vattanac Group ទៅកាន់ការប្រគំតន្ត្រីរបស់ខ្លួនដោយ ទិញស្រាបៀរ ៣ កេះ ថែមសំបុត្រចូលរួមដោយឥតគិតថ្លៃនោះ ឥលូវក្រុមហ៊ុន Vattanac បានផ្លាស់ប្តូរទម្រង់និងបន្ថែមជម្រើស១ ទៀតជូនអ្នកគាំទ្រទៅជាការជាវភេសជ្ជៈប៉ូវកម្លាំង Krud ដើម្បីដូរយកសំបុត្រចូលរួម Free ក្នុងកម្មវិធី Vattanac All in Festival ដែលប្រព្រឹត្តនាពេលខាងមុខនេះ សម្រាប់អ្នកគាំទ្រដែលមិនទាន់គ្រប់អាយុ ឬមិនអាចពិសារគ្រឿងស្រវឹងបាន។ គួរបញ្ជាក់ផងដែរថា Page Facebook របស់ Vattanac Beer គួរបញ្ជាក់ថាក្រុមហ៊ុនមិនទាន់បានបញ្ជាក់ច្បាស់លាស់អំពីការចំនួននៃការទិញនេះ ប៉ុន្មានកេះដើម្បីទទួលបាន Ticket ចូលរួមការប្រគំតន្ត្រីឬសំបុត្រទៅមើលកញ្ញា CL នេះឡើយទេ ឬក៏ក្រុមងារនឹងបង្ហាញច្បាស់ៗនាពេលខាងមុខនេះ។ តើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះការផ្លាស់ប្តូរ ឬបន្ថែមជំរើសបែបនេះ ?