កាលពីថ្ងៃទី១១ ខែមេសាកន្លងទៅនេះ លោកវណ្ណថានបានធ្វើការទំលាក់បទចំរៀងចូលឆ្នាំថ្មី មានចំណងជើងថា«អាប៉ិប» ដែលបានចេញផ្សាយបន្ទាប់ពីបទចំរៀងដ៏ល្បីរបស់លោក«កំលោះស្រុកខ្មែរ» រួមគ្នានឹងលោកវណ្ណដា។ គួររំលឹកផងដែរថា បទចំរៀង«កំលោះស្រុកខ្មែរ» មួយនេះ ទទួលបានការចូលទស្សនាចំនួន៥លានដងហើយនៅលើយូធូបត្រឹមរយៈពេល៤ថ្ងៃប៉ុណ្ណោះ និងត្រូវបានទស្សនាវដ្តី HipHopDX Asia ចុះផ្សាយកាលពីថ្ងៃទី១០ ខែមេសាកន្លងទៅនេះដោយរំលេចជាមួយនឹងចំណងជើងឡើងថា«VannDa and Vanthan team up for festive Cambodian Gentleman» ដែលមានន័យថាលោកវណ្ណដា និងលោកវណ្ណថានបានរួមគ្នាធ្វើជាសុភាពបុរសកំលោះស្រុកខ្មែរនៃក្នុងឳកាសបរិយាកាសពិធីបុណ្យ។ ទាក់ទងទៅនឹងបទចម្រៀងថ្មីរបស់លោកវណ្ណថាន «អាប៉ិប» នេះផងដែរ ត្រូវបានចេញផ្សាយរយៈពេល៤ថ្ងៃបន្ទាប់ពីបទ«កំលោះស្រុកខ្មែរ» នេះ និងបានពាំនាំយកនូវរសជាតិថ្មីៗទៀតមកក្នុងបទចំរៀង ដែលមានដូចជាភាពកំប្លុកកំប្លែង ភាពសប្បាយៗ និងភ្លេងចង្វាក់សារ៉ាវ៉ាន់ជាដើម។ មិនតែប៉ុណ្ណោះនៅលើបទចំរៀងមួយនេះ ក៏បានចូលរួមសម្តែងដោយក្រុម Polarix និងលោក Xing.VX ផងដែរ ដែលកាន់តែបង្កើនភាពស្និទ្ធស្នាល និងភាពសប្បាយរីករាយ។ គួរបញ្ជាក់ផងដែរថាលោក Xing.VX គឺជា Photographer មួយរូបរបស់ក្រុមបារមីផ្ទាល់។ សង្កេតឃើញថានៅក្នុងរយៈពេល២៤ម៉ោងនៃការចេញផ្សាយប៉ុណ្ណោះ បទចំរៀង«អាប៉ិប» របស់លោកទទួលបានចំនួនទស្សនានាំមុខបទចំរៀង«សមុទ្រស្នេហ៍» របស់លោកហើយដែលបានចេញផ្សាយកាលពីដើមខែមេសានេះដោយចំនួនទស្សនាមានប្រមាណ189000នាក់។ តើទស្សនិកជនពេញចិត្តបទចម្រៀងមួយនេះរបស់លោកកម្រិតណា?