BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សង្គ្រាមរ៉េប VANNO x GMENGZ x KAN x THE SING x Long Bunn  (ភាគ៣)

ថ្ងៃចន្ទ, 29 ខែកក្កដា 2024 14:32  BeeTube News

3-11

បន្ទាប់ពី The Sing បង្ហើបនូវបទ $1000 កាលពីពេលថ្មីៗនេះ អតីតបេក្ខភាពមួយរួបទៀតរបស់ The Rapper រដូវកាលទី១ លោក KAN ក៏បានចេញបទទាក់ទងពីក្រដាសមួយរយដុល្លាផងដែរ ដែលមានចំណងជើងថា Malakang Scammer។តើមានរឿងអ្វីកើតឡើងអោយពិតប្រាកដពាក់ព័ន្ធនឹងក្រដាសប្រាក់ 100 ដុល្លានិង1000ដុល្លានេះ? ដូចអ្វីដែលទស្សនិកជនបានដឹងខ្លះៗរួចមកហើយ បន្ទាប់ពីលោក VANNO ស្ងាត់ៗផ្ទុះទម្លាក់បទ Diss Track លោក The Sing ក៏បានស្ងាត់ៗផ្ទុះទម្លាក់នូវបទ Disstrack ដូចគ្នា។ ឥលូវនេះយើងបានរកឃើញគូសត្រូវជាមួយនឹងលោក VANNO ហើយ ដែលចំណាប់អារម្មណ៍បានបង្វែរទៅរកលោក GMENGz។  តែតើនរណាគឺជាគូសត្រូវជាមួយនឹងលោក The Sing? ក្រលេកមកមើលចម្រូងចម្រាស់របស់លោក VANNO បន្តិច ស្របពេលដែលលោក GMENGZ និងលោកVANNOចេញបទចម្រៀងតបតគ្នាគឺមានការចូលរួមចេញបទចម្រៀងDisstrackពី The Rapper ដទៃទៀតផងដែរដូចជាលោក KAN ជាដើម។ 

ខណៈនោះផងដែរកាលពីម្សិលនេះ លោក VANNO ក៏បានចេញស្តេធឺសផ្ទុះរៀបរាប់ឡើងតែម្តងទាក់ទងនឹងរឿងក្រដាសប្រាក់ 100 នេះ ដោយបេក្ខភាព The Rapper ជាច្រើននាក់ហាក់ដូចជាដុតដៃដុតជើងជ្រោងជ្រាងជួយគ្នាវាយប្រហារលើរូបលោក ថាលោកបានជំពាក់លុយគេ ១០០ដុល្លា។ ជាក់ស្តែងសង្កេតឃើញថាក្នុងនោះគឺមានលោក BuuBee បេក្ខភាព The Rapper មួយរូបទៀតដែលបានធ្វើការចែករំលែកបន្តបទ«អាតួ» របស់លោក GMENGz ខណៈលោក GMENGz ក៏បានចែករំលែកបន្តបទ«Malakang Scammer» របស់លោក KAN ដូចគ្នា។ 

photo_2024-07-29_14-08-16

យ៉ាងណាមិញនៅលើស្តេធឺសរ​​​បស់លោក VANNO បានរៀបរាប់ឡើងថា ការពិតទៅកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣កន្លងមក លោកត្រូវបានគេហៅទៅ Perform រួច Manager របស់លោកក៏បានអោយលោកដកលុយ១០០ដុល្លាដើម្បីអោយ Artist ម្នាក់ទៀតបាន Perform រួមគ្នា ប៉ុន្តែលោកមិនយល់ព្រមនោះទេ ដល់ថ្ងៃសម្តែង ក្រោយសម្តែងចប់ Manager ក៏បានបញ្ជាក់ម្តងទៀតអោយលោកបាញ់ទៅ ទើបលោកក៏សម្រេចចិត្តធ្វើតាម ប៉ុន្តែនៅពេលសុំ ABA របស់គេ គេក៏ថាមិនមាន ទើបបន្តបន្ទាប់មកនៅពេលគេឆាតមកសួររឿងលុយ លោកក៏មិនបានប្រគល់អោយដែរព្រោះយល់ថាជាលុយរបស់លោក។ បន្ទាប់មកលោក VANNO ចែករំលែកស្តេធឺសមួយទៀត ថាសូមកុំ Mention រូបលោកចូលទៅក្នុងការបង្ហោះរបស់អ្នកណាទៀត ហើយលោក GMENGz ក៏បានធ្វើការចែករំលែកបន្តស្តេធឺសនោះផងដែរ ព្រមទាំងខមមែនឡើងថា«Hai Lerng Komsot»។ 

ខណៈទាក់ទងនឹងចម្រូងចម្រាស់លុយ 1000$ របស់លោក The Sing វិញគឺទាក់ទងនឹងសាលាបង្រៀនរ៉េបមួយ ដែលនៅក្នុងនោះមានសិស្សរៀនរ៉េបល្បីៗគួរអោយកត់សម្គាល់មួយចំនួនដូចជាលោក Vanno និងលោក Long Bunn ផងដែរ។ ហើយលោក The Sing បានចោទប្រកាន់វាយប្រហារទៅសាលាបង្រៀនរ៉េបនោះថា បានយកលុយលោក 1000$ តែបង្រៀនដូចថ្នាក់មតេយ្យ។ ម្ល៉ោះហើយទើបទាក់ទាញអោយមានការផ្ទុះសង្គ្រាម Diss មួយទៀតនៅក្នុងរង្វង់ជួរ The Rapper រវាងលោក The Sing និងគូបដិបក្សរបស់លោកគឺលោក Long Bunn ដែលបានការពារខាងសាលា និងកន្លងមកពួកគេបានធ្វើការតបតបទជាមួយគ្នាបាន3-4បទរួចមកហើយ។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរ ទាក់ទងនឹងចម្រូងចម្រាស់ខាងលើទាំងពីរនេះ?

photo_2_2024-07-29_14-08-04

photo_6_2024-07-29_14-08-04

photo_7_2024-07-29_14-08-04

photo_8_2024-07-29_14-08-04


 


ថ្ងៃចន្ទ, 29 ខែកក្កដា 2024 14:32  BeeTube News