BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Album ថ្មី! MV ថ្មី! តើនឹងមានអ្វីថ្មីថែមទៀតពីលោក VannDa?

ថ្ងៃព្រហស្បតិ៍, 12 ខែឧសភា 2022 11:55  BeeTube News

អាថ៍កំបាំងកាន់តែខិតជិតមកដល់ លោកវណ្ណដាកាន់តែធ្វើស៊ីផ្លូវអារម្មណ៏អ្នកគាំទ្រតាមរយៈការបង្ហើបបញ្ឆិតបញ្ឆៀងកាន់តែខ្លាំង! ជាក់ស្តែងកាលពីម្សិលមិញនេះ លោកវណ្ណដា បានធ្វើការ Add Story មួយដោយថែមទាំងសររសេរនូវសារមួយម៉ាត់យ៉ាងខ្លីថា “just finished shooting, tired” ដែលមានន័យជាភាសាខ្មែរថា “ទើបតែបានបញ្ចប់ការថតហើយ អស់កម្លាំងណាស់”។

photo_2022-05-12_11-48-30

នេះគឺជាតម្រុយមួយដែលយើងអាចនិយាយបានថា លោកនឹងមានអ្វីដែលថ្មី ហើយពិសេសដើម្បីផ្តល់ជូនឲ្យហ្វែនៗរបស់លោកក្នុងពេលឆាប់ៗនេះ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ បទថ្មីលើកនេះ អាចជាបទដែលយើងមិនធ្លាប់បានលឺនិងឋិតនៅក្នុង Season I នៃអាលប៊ុម Skull ទី២របស់លោក។ យើងទៅតាម Short Video មួយដែលលោកបានបង្ហោះកាលពីពេលថ្មីៗនេះនៅក្នុងទាំង Facebook និង Instagram បានបង្ហាញឲ្យឃើញពី អក្សរ “Season I” យ៉ាងច្បាស់ៗនិងមានសម្លេង Effect ដែលហាក់ដូចជាស្ថិតនៅក្នុងពិភព Avatar អញ្ចឹង។

fsafasdfddf

ដូច្នេះនេះ វាកាន់តែច្បាស់ហើយថាលោកនឹង Release ចម្រៀងថ្មី នៅក្នុង Season I នៃ អាល់ប៊ុម Skull ទី២ នៅថ្ងៃទី២០នេះ គ្រាន់តែលោកមិនទាន់លាតត្រដាងថានឹងចេញលើសពី១០បទឬគ្រាន់តែ MV មួយបទនោះទេ។ ថ្វីត្បិតតែលោកវណ្ណដា មិនទាន់បានបង្ហាញមុខសិល្បៈករណាខ្លះនឹង មានការ Featuring ជាមួយលោកក្នុង Album ថ្មីនេះ តែមានចំណុចពិសេសមួយទៀត ដែល Admin មិនទាន់បានបង្ហាញ ហើយក៏ប្រហែលជាមានហ្វែនៗមួយចំនួនមានចម្ងល់ដែរនោះគឺការផ្លាស់ប្តូរស្ទាយសម្លៀកបំពាក់លោកតាព្រឹទ្ធាចារ្យ គង់ ណៃ មានលក្ខណៈស្រដៀងទៅនឹងលោកវណ្ណដា។

279248810_375620204623684_4179158959309955437_n (1)

ក្នុងនោះ Facebook ផ្លូវការរបស់ លោកតា គង់ ណៃ ផ្ទាល់ក៏បានផុសដោយដាក់ជាមួយ Caption ថា “សុខសប្បាយទេបងប្អូន” ដែលបង្ហាញអំពីការងារវិលត្រឡប់ជាថ្មីរបស់លោកតា។ មានចំនុចមួយទៀតដែលចិញ្ចឹមចិត្តអ្នកគាំទ្ររបស់លោកមិនអាចបំភ្លេចបាននោះគឺ លោកវណ្ណដា ធ្លាប់បាននិយាយនៅក្នុងបទ Live តាមរយៈ Facebook Page ក្រោយពីការចេញបទចម្រៀង Khmer Blood ដោយការឆ្លើយតបទៅនឹងការសួរសំណួររបស់អ្នកគាំទ្ររបស់លោកម្នាក់ថាតើបើសិនជាបទ “Time to Rise” ទទួលបាន 100M View តើលោកនឹងមានកាដូអ្វីជូនទៅកាន់អ្នកគាំទ្រ។ បន្ទាប់មកលោក វណ្ណដា ក៏បានឆ្លើយតបយ៉ាងច្បាស់ៗថា នឹងផ្តល់ទៅវិញនូវ Time to Rise 2 ជាក់ជាពុំខាន។ ដូច្នេះចង់ដឹងថាក្រៅពី Album ថ្មី MV ថ្មី តើនឹងមានអ្វីថ្មី Surprise ទៀតនោះ? ត្រឹមតែមួយសប្តាហ៏ទៀតប៉ុណ្ណោះគ្រប់យ៉ាងទាំងអស់នឹងត្រូវបានលាតត្រដាង៕

អត្ថបទដោយ Calvin Nann & Kuydorng


ថ្ងៃព្រហស្បតិ៍, 12 ខែឧសភា 2022 11:55  BeeTube News