កាលពីពេលថ្មីៗនេះ លោកAndrew Tevuth Mam ដែលជាអ្នកគ្រប់គ្រងក្រុមបារមីបានធ្វើការចែករំលែកបន្តនូវ Story របស់លោក Sakkapit Makun ដែលមានគណនី Instagram ឈ្មោះថា artistryx ដោយលោកគឺជាសមាជិកមួយរូបរបស់ក្រុមផលិតកម្ម YUPP Entertainmentរបស់ប្រទេសថៃ។ នៅលើរូបភាពមួយសន្លឹកនោះផងដែរ មានបង្ហោះរូបរបស់ក្រុមYUPP Team 6នាក់រួមជាមួយនឹងលោក និងកញ្ញា Sophia kao ដោយមានសរសេរនូវខេបសិនថា GOODVIBE with BARAMEY ចំនែកឯលោកAndrew Tevuth Mam ក៏បានសរសេរនូវខេបសិនបន្តថាAmazing times in the studio with some of the most amazing artists. Wow!!! What a night។ ចំនែកនៅលើ Story មួយទៀតរបស់លោក ក៏មានភ្ជាប់រូបភាពរបស់លោកជាមួយកញ្ញា Sophia Kao នៅខាងក្នុង DBS Studio C ដែលក៏ជាស្ទូឌីអូមួយដ៏ល្បីប្រចាំប្រទេសថៃ។
គួរបញ្ជាក់ផងដែរ DBS Studio មានឈ្មោះពេញថា Dynamic Broadcasting System Stuido មានទីតាំងនៅ Mheang-Jai ទីក្រុងបាងកក ក្នុងប្រទេសថៃ និងត្រូវបានបែងចែកជា៤ផ្នែករួមមាន DBS Studio A, DBS Studio B, DBS Studio C និងDBS Studio D ទៅតាមមុខងារបន្ទប់នៃសម្ភារៈប្រើប្រាស់។ ដោយនៅក្នុងនោះ DBS Studio C គឺជាបន្ទប់ Sound Editing Room មួយផងដែរ។ ទាំងនេះសបញ្ជាក់អោយឃើញថាក្រុមបារមីនឹងមានគំរោងធ្វើបេសកកម្មការងារជាមួយនឹងសិល្បករថៃមកពីក្រុម YUPP Entertainment នៅក្នុង Production House DBS Studio C នៅក្នុងពេលឆាប់ៗខាងមុខនេះហើយ។ ជាក់ស្តែងផងដែរលោកវណ្ណដាក៏មានវត្តមានទៅចូលរួមក្នុងដំណើរបេសកកម្មការងារនៅក្នុងប្រទេសថៃលើកនេះផងដែរ ដោយលោកមានបង្ហោះភ្ជាប់នូវរូបភាពមួយចំនួនទាក់ទងនឹងការមកដល់ប្រទេសថៃ។ គួររំលឹកផងដែរ ក្រុម YUPP Entertainment របស់ប្រទេសថៃក៏បានចូលរួមនៅក្នុងកម្មវិធី Asean Music Showcase Festival ២០២២ នៅក្នុងប្រទេសសឹង្ហបុរីកាលពីថ្ងៃទី១០ និងទី១១ខែកញ្ញាផងដែរនិងបានបង្ហោះរូបភាពរួមគ្នាជាមួយនឹងលោកវណ្ណដានៅថ្ងៃទី១២ ខែកញ្ញា កន្លងទៅនេះនៅលើគណនីInstagram។ យ៉ាងណាមិញយើងនៅមិនទាន់ដឹងច្បាស់ថាពួកគេនឹងមានគំរោងការងារអ្វីជាមួយនឹងគ្នានោះទេ ហើយសិល្បកររបស់ក្រុមបារមី និង YuppEntertainmentណាខ្លះដែលពាក់ព័ន្ធក្នុងគំរោងមួយនេះ។
តើអ្នកទាំងអស់គ្នាគិតថាតារាចម្រៀងរូបណាដែលនឹងរួមសហការជាមួយលោកវណ្ណដា នោះ Let Me Know in the Comment Below!