កាលពីថ្ងៃទី២៦ ខែមិថុនាកន្លងទៅនេះ មានហេតុការណ៍ដូចណាត់គ្នាទុកដ៏ចំលែកមួយបានកើតឡើងនៅក្នុងចំណោមក្រុមកំពូលសិល្បករល្បីៗទាំងបីរូបរបស់យើង ដែលមានលោកវណ្ណដា លោក Meezyនិងលោក Tena ដែលពួកគេហាក់ជាដូចបានបញ្ចេញមុខមាត់គូស្នេហ៍របស់ពួកគេនៅក្នុងខណៈពេលតែមួយ។
ដោយគ្រប់យ៉ាងបានផ្តើមចេញពីលោក VannDa មុនគេបង្អស់ ដោយរូបលោកបានចាប់ផ្តើមធ្វើការបង្ហោះឡើងនូវស្តេធឺសប្លែកៗមួយចំនួន ធ្វើអោយមហាជនមានការចាប់អារម្មណ៍ និងងឿងឆ្ងល់យ៉ាងខ្លាំង និងក្រោយមកទៀតក៏កាន់តែច្បាស់នៅពេលដែលលោកវណ្ណដាបានទំលាយរូបភាពគូស្នេហ៍របស់ខ្លួនកញ្ញា Lauryn និងសារបញ្ជាក់មួយចំនួនទាំងនៅលើ Story និងគណនីហ្វេសប៊ុករបស់លោក។
កត់សម្គាល់ឃើញថាតាមរយៈខេបសិនមួយចំនួនដូចជា «Pink» រួមទាំងខមមែនថា«ខ្ញុំអេដទៅហើយអាសេបផង» នេះបញ្ជាក់អោយឃើញថានៅខណៈពេលនោះលោកវណ្ណដាហាក់ដូចជាកំពុងតែតាមលួងលោមគូស្នេហ៍របស់លោកយ៉ាងដូច្នេះឯងទើបសំរេចចិត្ត Show off តែម្តង។
នៅក្នុងហេតុការណ៍ជាមួយគ្នានោះ ខាងលោក Meezy ឯណោះវិញ ក៏ទើបតែបានបង្ហោះឡើងនូវ Story Show off ដូចគ្នាមួយ ដោយមានលោក Meezy អង្គុយកាន់នំខេកក្បែរមិត្តស្រីរបស់លោកនៅក្នុងថ្ងៃកំណើត ដោយមានបញ្ជាក់ពេលវេលាចៃដន្យយ៉ាងច្បាស់នៅលើនំខេកនោះដាក់ថាថ្ងៃកំណើតទី២៧ ខែមិថុនា អមនឹងខេបសិនស្វីតៗថា«It’s my day» ដែលហាក់បង្ហាញថាមិត្តស្រីរបស់លោក Surprise Pre-Birthday Cake ដល់លោកមុនមួយថ្ងៃ។
យ៉ាងណាមិញនៅក្នុងយប់ដ៏ខ្ទេចខ្ទាំបេះដូងមួយនេះ គ្រប់យ៉ាងមិនទាន់ចប់ត្រឹមនេះនោះទេ ព្រោះលោកថេណា និងគូស្នេហ៍ដែលមហាជនកំពុងសង្ស័យ មានគណនី Instagram ឈ្មោះSangg Suthylakk ក៏បានបង្ហោះឡើងនូវ Story ស្ថិតនៅទីកន្លែងតែមួយផងដែរនៅលើ Instagram របស់ពួកគេ ហើយក៏ប្រហែលជាពួកគេកំពុងធ្វើដំណើរកំសាន្តនៅក្នុងខណៈពេលជាមួយគ្នានេះផងដែរ។ តើទស្សនិកជនយល់ឃើញថាជារឿងចៃដន្យដែររឺទេ ដែលគូស្នេហ៍ទាំង៣គូនេះបង្ហាញឡើងនៅក្នុងពេលជាមួយគ្នា?