BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សុខៗលេចមុខ វណ្ណដា និងក្រុមការងារថតជាច្រើនហូរហែតាមដងផ្លូវកណ្តាលទីក្រុងភ្នំពេញ 

ថ្ងៃព្រហស្បតិ៍, 05 ខែឧសភា 2022 14:38  BeeTube News

 

279549422_540804904065327_6994378607931058916_n

ថ្មីៗនេះហាក់ដូចជាពុំសូវលេចចេញនូវព័ត៌មានថ្មីអំពីលោកវណ្ណដាច្រើនដូចពេលដែលចេញនូវបទចម្រៀង Run The town ជាមួយតារារ៉េបថៃនោះទេ។ យ៉ាងណាមិញ រាល់អ្នកគាំទ្រទាំងអស់សុទ្ធសឹងតែរង់ចាំដល់ថ្ងៃនៃការចេញ Album ជាផ្លូវការនៅថ្ងៃទី២០​ ខែឧសភានេះ និងចង់ដឹងថានៅមានអ្វីពិសេសកើតឡើងនៅថ្ងៃនោះ។ ប៉ុន្តែថ្មីៗនេះ មានលេចចេញនៅវីដេអូខ្លីមួយនៅក្នុងបណ្តាញសង្គមតិកតុកដែលមានឈ្មោះថា​ @Ny Muy Pheak បានដែលបានថតនៅសកម្មភាពក្រៅឆាករបស់លោកវណ្ណដា កំពុងតែដើរទៅរកឡានក្រហមមួយជាមួយនឹងក្រុម Camera Man ជាច្រើនហូរហែ កំពុងតែផ្តិតយករូបភាពលោកនៅឡាននោះផងដែរ។

IMG_6571_Moment-1

មានអ្នកគាំទ្រជាច្រើនបានខមិននៅលើវីដេអូនោះ និងមានការត្រេកអរដែលបានឃើញនៅសកម្មភាពដ៏កម្រមួយនេះ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលទៅទៀតនោះ តាមរយៈវីដេអូមួយនៅក្នុង Story Instagram របស់កញ្ញា កៅ សុភា កាលពីម្សិលមិញនេះ ដោយមានទាំងវត្តមានក្រុមការងាររបស់លោកកន្លងមកផងដែរ បានបង្ហោះនិងចែករំលែកនូវអំពីសកម្មភាពនៃការរៀបចំថតមួយដែលមានលោក វណ្ណដា កំពុងតែអង្គុយពិនិត្យមើលទៅលើ Camera ហើយនិងក្រុមការងារបស់លោកកំពុងតែរៀបចំប្លង់ និងទីកន្លែង​ ដោយនៅក្នុង Story ដដែលនោះ ពួកគាត់បានទាំងនិយាយថា ថ្ងៃនេះសប្បាយចិត្តណាស់បានមកថតជាមួយ តារា វណ្ណដា។

photo_2022-05-05_09-50-06

ដែលនេះសរបញ្ញាក់ថាជាវាអាចជាសកម្មភាពនៃការថត MV ថ្មីរបស់លោកឬអាចជាសាច់រឿងថ្មី ដែលលោកកំពុងព្យាយាមលាក់បាំង។ ម្យ៉ាងវិញទៀតតាមរយៈភ័ស្តតាងនេះ យើងអាចនិយាយបានថា បទចំរៀងថ្មីរបស់ វណ្ណដា នឹងមកដល់មុននៃថ្ងៃ Album Skull ទី២ ឬចំនឹងថ្ងៃនោះតែម្តង ដើម្បីជាកាដូចំណងដៃសម្រាប់ ហ្វែនៗរបស់លោក។ ជាមួយគ្នានេះដែរ មានអ្នកគាំទ្រជាច្រើនមានចម្ងល់អំពីសកម្មភាពចម្លែកៗទាំងនេះ ពីព្រោះសកម្មភាពនេះមើលទៅវាធំដុំ អូរអរហើយក្រុមការងារក៏ច្រើនទៀតផងដែរ៕

អត្ថបទដោយ Calvin Nann & KuyDorng 


ថ្ងៃព្រហស្បតិ៍, 05 ខែឧសភា 2022 14:38  BeeTube News