អ្វីដែលយើងទន្ទឹងរង់ចាំពេលនេះបានមកដល់ហើយ គឺ បទចំរៀងថ្មី នៅក្នុងអាល់ប៊ុមថ្មី និងចង្វាក់ថ្មី សម្រាប់រដូវកាលទីមួយរបស់ លោក វណ្ណដា។ ជាក់ស្តែងបើយោងទៅតាម ការបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក កាលពីយប់មិញបានឲ្យដឹងថា បទចម្រៀង ពីរបទ របស់លោកនឹងចាប់ផ្តើមត្រៀមចេញនៅថ្ងៃទី២០ ខាងមុខ នៅក្នុងអាល់ប៊ុមដែលជាវគ្គ 1 (S1 Ep1) នៃរដូវកាលទី១នេះ។ លោកបានបន្ថែមទៀតថា បទចម្រៀងលើកនេះ គឺលោកបានរៀបរាប់ និងច្របាច់បញ្ចូលអស់ហើយនូវ កម្លាំង ញើស ឈាម រួមទាំងបញ្ហា និងឧបសគ្គនៅក្នុងជីវិតទាំងប៉ុន្មានដែលលោកបានឆ្លងកាត់ និងជួបប្រទះ។ ម្យ៉ាងវិញទៀត លោកសង្ឃឹមថា អាល់ប៊ុមទី២នេះ ឬជាសាកលវិទ្យាល័យសុខភាពផ្លូវចិត្ត (Mental Health University) នឹងអាចជួយព្យាបាល នៅកំដរជាមិត្ត និងជាដៃគូរ សម្រាប់អ្នកទាំងអស់គ្នាបានយូរជាងអាល់ប៊ុមទី១ ជានិច្ចនិរន្តរ៍។
សម្រាប់អាល់ប៊ុមទីមួយរបស់លោក បើតាមអ្វីដែលយើងធ្លាប់បានស្តាប់ជាច្រើនមក ភាគច្រើន លោកច្រៀងរៀបរាប់អំពី ជីវិតលំបាក វិបត្តិស្នេហា ការតស៊ូ ព្យាយាមអត់ធ្មត់ និងការលើកទឹកចិត្ត។ ជាពិសេស អ្វីដែល Admin ចាប់អារម្មណ៍ខ្លាំងផងដែរនោះគឺ លោកបានព្យាយាម ដាក់បញ្ចូល និងលើកឡើងអំពី វប្បធម៌ ប្រពៃណី ទីកដី និងធម្មជាតិ ហើយបង្កប់នូវគំនិតស្នេហា និងស្រឡាញ់ជាតិដល់យុវជនផងដែរ។ អ្វីដែលកាន់តែប្លែក ចែកអារម្មណ៏មហាជនទៅទៀតនោះ ថ្មីៗនេះ អាខោន IG ផ្លូវការរបស់លោកដែលមានអ្នកតាមដានចំនួនជាងកន្លះលាននាក់ ត្រូវបានលុបរូបភាពដែលធ្លាប់បានផុសកន្លងមក គ្មានសេសសល់មួយណាឡើយ ឬក៏លោកមានគម្រោងអ្វីមួយសម្រាប់ធ្វើអោយអ្នកគាំទ្ររបស់លោកភ្ញាក់ផ្អើមសម្រាប់ថ្ងៃនៃការ Release ខាងមុខនេះ? ពីព្រោះថាលោកវណ្ណដា មិនចូលចិត្តអ្វីដែល Normal នោះទេ ពីព្រោះថាភាព Normal នាំអោយមានភាព Boring សម្រាប់លោក។
យ៉ាងណាមិញ សម្រាប់បទចម្រៀងទាំងពីរ របស់លោក ដែលកំពុងតែត្រៀមចេញនៅថ្ងៃទី២០ ខាងមុខនេះ Admin សង្ឃឹមថា វានឹងក្លាយជាមិត្តល្អរបស់អ្នកទាំងអស់គ្នាតទៅទៀតចុះ៕
អត្ថបទដោយ KuyDorng, Picture Source IG (Nimoul)