កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២ បទចម្រៀងថ្មីពីរបទរបស់ លោក វណ្ណដា គឺ រង្វង់ក្រចក និង ជីវិតគឺជាល្បែង បានចេញផ្សាយជាផ្លូវការនៅក្នុង បណ្តាញយូធូបផ្ទាល់របស់លោក។សម្រាប់ការផលិតបទទាំងពីរនេះ លោកវណ្ណដា និងក្រុមបុគ្គលិករបស់ផលិតកម្មបារមី បានទៅបោះជម្រុំតន្រ្តី ក្នុងក្រុងកែប។ ម្យ៉ាងវិញទៀត Producers បទនេះ មានគ្នាសរុបចំនួន ៧នាក់និងក្រុមការងារជាច្រើននាក់ទៀត។លោកនិងក្រុមការងារបានស្នាក់នៅរយៈពេល ១៤ ថ្ងៃដើម្បីបន្ថែមរសជាតិឲ្យអាល់ប៊ុម Skull ២ របស់លោក បន្ទាប់ពីលោកបានបង្ហាញពួកគេពីគ្រឹះនៃអាល់ប៊ុមនេះ នៅក្នុង Ep. ១។
ប្រហែលវាមិនមែនជារឿងដែលគួរឲ្យភ្ញាក់ផ្អើលទេសម្រាប់បទចម្រៀងរបស់លោកវណ្ណដាដែលតែងតែល្បី និងមានចំនួនអ្នកចូលស្តាប់សុទ្ធតែខ្ទង់ M រហូត។ មុនដំបូង Admin សូម Review បទ រង្វង់ក្រចក មុនគេ បទនេះត្រូវបាន សរសេរដោយ លោកវណ្ណដា និងចូលរួមសហការផលិតដោយលោក មុត ភារិន (Mut Phearin), Songha, Daniel Chea, Daniel Omens។ចំណុចពិសេសរបស់បទនេះ គឺត្រង់ចំណុចដំបូងដែលផ្តើមឡើងដោយសម្លេងដ៏គ្រលួច របស់ ឡូរ៉ា ម៉ម (Laura Mam)ដែលធ្វើអោយកាន់តែអន្លង់អន្លោច។ វាជាប្រភេទបទបែបរ៉េប លន្លុងលន្លោច រៀបរាប់អំពីទុក្ខសោក និងភាពលំបាកនៃជីវិត។ប្រៀបបីដូចជា ឃ្លាមួយលោកបានលើកឡើងថា រស់នៅពឹងអាត្មា ពេលធ្វើការមានច្រើនជាងដេក ជាដើម។ សម្រាប់បទទីពីរវិញ គឺ ជីវិតគឺជាល្បែង ដែលបានចេញ Premiered កាលពីថ្ងៃទី ២០ ខែឧសភាដូចគ្នា ។បទចម្រៀនេះមានលក្ខណៈហានក្លា និងឆ្លុះបញ្ចាំងអំពីជីវិតរបស់មនុស្សយើងពិតៗដែលគ្រប់គ្នាសុទ្ធតែធ្លាប់បានឆ្លងកាត់នៅរឿងរ៉ាវលំបាកៗដែលមនុស្សយើងមិនអាចគេចផុតបាន។ អ្វីដែលកាន់តែពិសេសទៅទៀតនោះ បទចម្រៀង Parenthesis នេះ ត្រូវបាន Promote នៅលើ App Streaming Service ល្បីៗ ដូចជា Resso របស់ឥណ្ឌូនេស៊ី Apple Music & Spotify ផងដែរ ។
អត្ថបទដោយ KuyDorng