BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទីបំផុតបទចម្រៀងរួមគ្នារវាងលោក វណ្ណដា និងតារារ៉េបថៃ នឹងចេញក្នុងពេលឆាប់ៗនេះ

ថ្ងៃពុធ, 20 ខែមេសា 2022 11:34  BeeTube News

 

Untitled design (2)-1

សួស្តីទាំងអស់គ្នាជួបគ្នាជាមួយ Admin ម្តងទៀត! តើអ្នកទាំងអស់គ្នាកំពុងតែទន្ទឹងរងចាំដំណឹងថ្មីពីលោក វណ្ណដា មែនទេ? សម្រាប់ Admin វិញក៏ទន្ទឹងរង់ចាំដូចគ្នា ហើយអ្វីដែល Admin ចង់ដឹងខ្លាំងនោះ គឺចង់ដឹងថាតើ អាយដល របស់យើងនឹងមានអ្វីសម្រាប់ Surprise នូវចុងខែនេះឬក៏អត់។ ជាក់ស្តែង​ កាលពី២ថ្ងៃមុន លោក វណ្ណដា ​បានបង្ហោះសារជាវីដេអូខ្លីមួយនៅក្នុង Story ហ្វេសប៊ុកផេកផ្លូវការ របស់លោកផ្ទាល់ ដែលបង្ហាញអំពីតម្រុយមួយចំនួនដល់យើងទាំងអស់គ្នាឲ្យដឹងជាមុនថា លោកកំពុងតែត្រៀមចេញបទចម្រៀងឬ MV ថ្មីដែលលោកនឹងចេញក្នុងពេលឆាប់ៗនេះ។ ហើយអ្វីដែលកាន់តែពិសេសថែមទៀតនោះ តាមរយៈ Video ខ្លីដដែលនោះ​បានបង្ហាញអំពីសមាជិកនៃការច្រៀងរួមគ្នានៅក្នុងបទចម្រៀងនេះ ប៉ុន្តែមិនបានបង្ហាញមុខនៃសមាជិកទាំង៤នោះទេ។ អ្នកគាំទ្ររបស់លោកបូករួមទាំង Admin ផងដែរ ពិតជាមានការចាប់អារម្មណ៏លើសមាជិកម្នាក់ ដែលបានពាក់អាវពណ៌ក្រហមលាយជាមួយនឹងពណ៌ស ដែលមានលក្ខណៈស្រដៀងទៅនឹងអាវមួយ ដែលអាវមួយរបស់លោកវណ្ណដា ដែលបានពាក់ចូលរួមកម្មវីធី VannDa Meet & Greet កាលពីខែមីនា។

dfadasfdf

អ្វីដែលកាន់តែភ្ញាក់ផ្អើលទៅទៀតនោះ​ គឺលើកនេះនឹងអាចមានច្រៀងរួមគ្នា រវាងលោក វណ្ណដា និងតារារ៉េបថៃ ដោយសារតែនៅលើវីដេអូដដែលនេះផងដែរ បាននូវស្លាកសញ្ញារបស់ High Cloud Entertainment ដែលជាផលិតកម្មចម្រៀងដែលមានការគ្រប់គ្រងដោយលោក F.Hero ផងដែរ ដែលនេះអាចជាសញ្ញាមួយបង្ហាញថា បទចម្រៀងថ្មីនេះអាចនឹងមានការចំណាយ និងការចូលរួមច្រៀងពីតារាចម្រៀងរ៉េបផ្សេងៗទៀត ដែលស្ថិតនៅក្នុងផលិតកម្មនេះផងដែរ។

យ៉ាងណាមិញ Admin ក៏ធ្លាប់បានធ្វើវីដេអូមួយរួមមកហើយ ដែលបង្ហាញថាចម្រៀងរវាងលោក វណ្ណដា នឹងតារារ៉េបរបស់ថៃនឹងអាចកើតឡើងពិតប្រាកដ និងអាចចេញក្នុងពេលឆាប់ៗខាងមុខនេះ ដែលយើងគ្រប់គ្នាពុំអាចស្មានដឹង។

278552697_531425548336596_7076180363428147_n

ទោះបីជាលោក វណ្ណដា មិនទាន់បានប្រកាសជាផ្លូវការថា នឹងចេញបទចម្រៀងថ្មីនេះនៅពេលណាអោយពិតប្រាកដក៏ពិតមែន ប៉ុន្តែលោកបានធ្លាប់បង្ហាញនូវសារអបអរសាទរនូវការទទួលបានអ្នក Subscribe នៅលើ YouTube ចំនួន3លាននាក់ ដោយអបជាមួយសារមួយឃ្លាថា សម្រាប់បងប្អូនដែលរង់ចាំបទ ចម្រៀងចូលឆ្នាំខ្មែររបស់ខ្ញុំគឺ sadly ខ្ញុំអត់មានពេលច្រើនសម្រាប់ធ្វើក្នុងឆ្នាំនេះទេ ប៉ុន្ដែខ្ញុំនឹងមាន Project ដ៏ធំមួយដែលខ្ញុំបានធ្វើការលើវាជាយូរមកហើយ ហើយវានឹងកើតឡើងនៅក្នុងខែនេះផងដែរ កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា! តាមរយៈសារមួយនេះ អ្នកគាំទ្ររបស់លោកជាច្រើននាក់ជឿជាក់ថាកាលបរិច្ឆេទនៃការចេញបទចម្រៀងនេះនឹងអាចចេញនៅចុងខែមេសានេះជាក់ជាមិនខាន៕

អត្ថបទដោយ Calvin Nann & KuyDorng


ថ្ងៃពុធ, 20 ខែមេសា 2022 11:34  BeeTube News